ផ្ទះ​លក់​គ្រឿងសំណង់​ដាក់​សម្ភារៈ​ពេញ​ផ្លូវ​បង្ក​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ , លោក ធឹ​ម សំអាន អភិបាល​ខណ្ឌ​បឹង​កេងកង គ្មាន​ចំណាត់ការ​ទាល់តែសោះ​

​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៩៥​កែង​នឹង​ផ្លូវ​លេខ​៣១០ សង្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ផ្ទះ​លក់​គ្រឿងសំណង់​ដាក់​សម្ភារៈ​ពេញ​ផ្លូវ​បង្ក​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ , លោក ធឹ​ម សំអាន អភិបាល​ខណ្ឌ​បឹង​កេងកង គ្មាន​ចំណាត់ការ​ទាល់តែសោះ​
Sat, 26 October 2019 12:39 PM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៩៥​កែង​នឹង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង បាន​ផ្ញើ​រូបភាព​មក ដោយសារ​រៀបរាប់ ថា ផ្ទះ​លក់​គ្រឿងសំណង់​ជាច្រើន​កន្លែង បានដាក់​សម្ភារៈ​និង​ចត​ឡាន​ពេញ​ផ្លូវ​សាធារណៈ ដែល​បង្ក​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ ។


​ប៉ុន្តែ​បញ្ហា​នេះ បែរ​ជា​លោក ធឹ​ម សំអាន អភិបាល​ខណ្ឌ​បឹង​កេងកង គ្មាន​ចំណាត់ការ​អ្វី​ទាល់តែ​សោះ ។​


​ប្រជាពលរដ្ឋ​ដដែល បន្តថា ទីតាំង​លក់​គ្រឿង​សំណង់​នេះ មិនមែន​ទើប​តែ​បើក​លក់​នោះទេ គឺ តាំង​ពី​ខណ្ឌ​បឹង​កេងកង​មិនទាន់​ត្រូវបាន​បង្កើត​មកម្ល៉េះ ពោល​គឺ កាលពី​ស្ថិត​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល​របស់​ខណ្ឌ​ចំការមន ។


​ទោះបីយ៉ាងណា តាំងពី​នៅក្នុង​ទឹកដី​ខណ្ឌ​ចំការមន និង ពេលនេះ ស្ថិត​នៅ​ទឹកដី​ខណ្ឌ​បឹង​កេងកង ក៏​ទីតាំង​លក់​គ្រឿងសំណង់​មួយ​នេះ នៅតែ​អាច​ដាក់​លក់​សម្ភារៈ​ពេញ​ផ្លូវ​សាធារណៈ បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​ដដែល ។​


​ពាក់ព័ន្ធ​បញ្ហា​នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ បាន​ទំនាក់ទំនង​ទៅ​លោក ធឹ​ម សំអាន អភិបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម តែ​លោក​មិន​ទទួល​ទូរស័ព្ទ​ឡើយ ។​


​មហាជន​កំពុង​រង់ចាំ​មើល​ថា តើ​ទីតាំង​មួយ​នេះ នៅតែ​អាច​ដាក់​តាំង​លក់​សម្ភារៈ​សំណង់​និង​ចត​ឡាន ពេញ​ផ្លូវ​សាធារណៈ បាន​ទៀត​ឬ​មួយ​យ៉ាងណា ? ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 December, 2019 05:41 PM
​ខេត្ត​រតនគិរី៖ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន សហការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ដើមឈើ​ក្លាយជា​ថ្ម ដែល​មាន​អាយុកាល​រាប់​ពាន់​លាន​ឆ្នាំ បន្ទាប់​ពី​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​វប្បធម៌ នៃ​នាយកដ្ឋាន​តំបន់​វប្បធម៌​របស់​ក្រសួង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​រយៈពេល​កន្លងមក​។​
14 December, 2019 10:35 AM
ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ម្នាក់ ទំនង​ជា​អត់​ទ្រាំ​លែង​បាន ដោយ​បង្ហាញ​ជា​សាធារណៈ ថា ក្រុមហ៊ុន​មួយ​ឈ្មោះ ហា​វេស ផេរ​ភើរ កំពុង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ទាំង​បញ្ហា​ចត​ឡាន​ស្ទះ​ពេញ​ផ្លូវ និង បញ្ហា​កាកសំណល់​គ្មាន​អនាម័យ​បំពុល​បរិស្ថាន ។
13 December, 2019 04:22 PM
កណ្តាល​៖ ​បញ្ហា​សន្តិសុខ និង សុវត្ថិភាព ហាក់​មិនទាន់​មាន​សភាព​ល្អប្រសើ​រ​ប៉ុន្មាន​ទេ ក្រោយពី​អធិការ​នគរបាល​ក្រុង​តាខ្មៅ ឡើង​ថ្មី​ភ្លាម ឃើញថា ។ មិនទាន់​ល្អប្រសើរ​នេះ គឺ បន្ទាប់ពី​មាន​ជនល្មើស​មួយក្រុម​បាន​ស្ទាក់​កាប់​លើ​ប្រជាពលរដ្ឋ បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ ។​
13 December, 2019 04:09 PM
ភ្នំពេញ​៖ ​របាយការណ៍​សមត្ថកិច្ច នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នេះ បង្ហាញថា រយៈពេល​១​យប់​១​ថ្ងៃ ថ្ងៃទី​១២ ខែ​ធ្នូ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ពួនស្ទាក់ ដោយ​បង្ក្រាបបាន​ជនល្មើស ចំនួន​៥​ក្រុម និង ជនសង្ស័យ​ចំនួន​២៨​នាក់ ។​
13 December, 2019 10:06 AM
ភ្នំពេញ​៖ ​នេះ​ជា​ការហួសចិត្ត​មួយ ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក អសមត្ថភាព​ខ្លួនឯង​ក្នុង​ការទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ បែរជា​មក​បន្ទោស​អ្នកសារព័ត៌មាន ថា មិន​មាន​ឆន្ទៈ​ចូលរួម​បង្ក្រាប​ទៅវិញ ។​
13 December, 2019 09:50 AM
ភ្នំពេញ​៖ ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​ឈាន​ដល់​ការឃាត់ខ្លួន​មុខសញ្ញា​បាន​៣​នាក់ ។​
12 December, 2019 07:05 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ មានប្រសាសន៍ថា ច្បាស់​ណាស់ កត្តា​សន្តិភាព គឺ មាន​សារៈសំខាន់​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លងមក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង បាន​ធ្វើអោយ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។ ពិត​ប្រាកដ​ណាស់ “ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព , មាន​សន្តិភាព ទើប​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ទៅបាន​” ។​
12 December, 2019 06:56 PM
ភ្នំពេញ​៖​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact