អាជ្ញាធរ​ខេត្ត​តាកែវ បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង ​និង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​អោយ​មន្ត្រីជលផល​និង​អាជ្ញាធ​មូលដ្ឋាន ទប់ស្កាត់​អោយបាន​ជា​ដាច់ខាត​នូវ​រាល់​បទល្មើស​នេសាទ​

តាកែវ​៖ ​បន្ទាប់ពី​មាន​បណ្ដាញ​សា​r​ព័ត៌មាន​មួយ​ចំនួន បានធ្វើការ​ចុះផ្សាយ​ពី​ការប្រព្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អាជ្ញាធរ​ខេត្ត​តាកែវ បង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​បឹង ​និង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​អោយ​មន្ត្រីជលផល​និង​អាជ្ញាធ​មូលដ្ឋាន ទប់ស្កាត់​អោយបាន​ជា​ដាច់ខាត​នូវ​រាល់​បទល្មើស​នេសាទ​
Fri, 25 October 2019 08:31 PM ដោយ ៖ មេត្តាតាកែវ​៖ ​បន្ទាប់ពី​មាន​បណ្ដាញ​សា​r​ព័ត៌មាន​មួយ​ចំនួន បានធ្វើការ​ចុះផ្សាយ​ពី​ការប្រព្រឹត្ត​បទល្មើស​នេសាទ​នៅក្នុង​ផ្ទៃ​បឹង​របស់​ស្រុក​អង្គ​បូរី​និង​ស្រុក​បូរី​ជលសារ នៃ​ខេត្ត​តាកែវ​ជាប់​នឹង​ប្រទេស​វៀតណាម​រួចម​ក , នៅ​ពេញ​មួយ​ថ្ងៃ​ទី​២៥ ខែតុលា លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ក្រាប​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​បឹង​និង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​អោយ​មន្ត្រីជលផល​និង​អាជ្ញាធ​មូលដ្ឋាន​ទប់ស្កាត់​អោយបាន​ជា​ដាច់ខាត​នូវ​រាល់​បទល្មើស​នេសាទ​។​

​នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​នោះ លោក​អភិបាលរង​ខេត្តតាកែវ បាន​ប្រាប់ឲ្យដឹង​ថា បទល្មើស​នេសាទ នៅក្នុង​ដែនទឹក​ខេត្តតាកែវ ជាប់​ខ្សែបន្ទាត់​ព្រំដែន គឺ​មាន​លក្ខណៈ​តូចតាច​តែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ​នៅ​លើ​ដែនទឹក​របស់​ភាគី​ខាង​វៀតណាម មាន​ការដាក់​ស្បៃ​មុង សាយ៉ឺន​ស្កេកស្កះ ដែល​អាជ្ញាធ​យើង​គ្មាន​សិទ្ធិ​អ្វី​ទៅ​បង្ក្រាប​នៅលើ​ទឹកដី​គេ​នោះទេ ដោយសារ​ហួស​ដែន​សមត្ថកិច្ច​យើង ។

​តែ​ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​ជលផល​និង​អាជ្ញាធ​ស្រុក​ជាប់​ព្រំដែន​ត្រូវ​តែ​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​នៅក្នុង​ដែន​នេសាទ​របស់​ខ្មែរ​យើង​អោយ​សោះ ព្រើ​ការដាក់ស្បៃ​មុង ដាយ សា​យ៉ឺន ច្បាប់​នេសាទ​របស់​កម្ពុជា​យើង​គឺ​ត្រូវតែ​ហាមឃាត់​មិនឲ្យ​មាន​ការ​ដាក់​នោះ​ទេ​។​

​ដោយឡែក លោក សៅ កុសល នាយខ័​ណ្ឌ​រដ្ឋបាល​ជល​ខេត្តតាកែវ បាន​ថ្លែងថា នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទឹក​រវាង​ខេត្ត​តាកែវ​និង​ខេត្ត​អាងយ៉ាង​វៀតណាម​គឺ​មាន​របាំង​ស្បៃ​មុង យ៉ាង​ស្កេកស្កះ​នៅក្នុង​ផ្ទៃ​ទឹ​ករបស់​ប្រទេស​វៀតណាម​ដែល​ប្រជា​នេសាទ​វៀតណាម​ជា​អ្នក​ដាក់ ។ ក៏ប៉ុន្តែ​ជាប់​នឹង​ព្រំដែន​ទឹក​ក្នុង​ទឹកដី​កម្ពុជា​យើង សហគមន៍​នេសាទ​គោកធ្លក​របស់​ខ្មែរ​យើង​បាន​ដាក់​ធ្នួ​សតាម​បណ្ដោយ​ព្រំដែន​ទឹក​ដោយ​មាន​ការ​អនុញ្ញាតិ​ពី​ក្រសួង​កសិកម្ម​ដើម្បី​ទប់ស្កាត់​ត្រី​កុំឲ្យ​ធ្លាក់​ទៅក្រោម​ក្នុងផ្ទៃ​ទឹក​ប្រទេ​សវៀត​ណាម ។ ដូច្នោះ​សហគមន៍​ធ្វើ​សកម្មភាព​តាមរយៈ​ការដាក់ធ្នួស​នេះ​គឺ​មិន​ខុសច្បាប់​នោះ​ទេ​។​

​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល បាន​មាន​ប្រសាស៍ប​ន្តថា តែ​ទោះជា​យ៉ាងណា​មន្ត្រី​ជលផល​បានធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ដែន​នេសាទ​ជាច្រើន​ករណី នៅក្នុង​ដែន​នេសាទ​ខ្មែរ​យើង ។ ក៏ប៉ុន្តែ​សម្រាប់​នៅតាម​បន្ទាត់​ព្រំដែន​ដែល​សហគមន៍​នេសាទ​ខ្មែរ​យើង​បាន​ដាក់​ស្បៃ​មុង​និង​ធ្នួស មន្ត្រីជលផល​មិន​បាន​ធ្វើការ​បង្ក្រាប​នោះ​ទេ ព្រោះ​មាន​ការអនុញ្ញាត​ពី​ក្រសួង​កសិកម្ម​៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact