រឿង​មិន​ប្រក្រតី​ច្រេី​ន ! ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍​ចោល​គម្រោង​ដោះដូរ​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ជាង​១០​ហិកតា

កំពង់ស្ពឺ​៖ ​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​មួយ​ដោយ​សម្រេច​និរាករណ៍​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿង​មិន​ប្រក្រតី​ច្រេី​ន ! ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍​ចោល​គម្រោង​ដោះដូរ​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ជាង​១០​ហិកតា
Sat, 19 October 2019 09:49 AM ដោយ ៖ មេត្តាកំពង់ស្ពឺ​៖ ​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​មួយ​ដោយ​សម្រេច​និរាករណ៍​ចោល​លិខិត​លេខ​៨៩៦ ស​ជណ​.​ក​ធ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​ការសម្រេច​នាពេលនេះ គឺ យោងតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ ។

​ស​.​ជ​.​ណ​. របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​អំពី​សំណើសុំ​ដោះដូរ​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ទៅ​កាន់​រដ្ឋមន្ដ្រី​ទាំង​៣ រូប​គឺ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ដ្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ធ្វើ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​។

​ស​.​ជ​.​ណ​. នោះ​សុំ​យក​ដី​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ដ​កំពង់ស្ពឺ ទំហំ​១០ ហិកតា ៣១៨៩ ម៉ែត្រការ៉េ​ស្ថិតនៅ​ភូមិ​ចម្ការ​ដូង សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ​។​

​ស​.​ជ​.​ណ​. អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទូច សារិន ឌី​វេឡុ​ប​ម៉ិន ឯ​.​ក ធ្វើ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង ដើម្បី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​ថ្មី​របស់​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ស្ពឺ​លើ​ចំណែក​ដី​ទំហំ ១២ ហិកតា ២១០៥ ម៉ែត្រការ៉េ​។​

​ទោះបីយ៉ាងណា ពេលនេះ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេច​និរាករណ៍ ចោល​លិខិត​នេះ វិញ ហើ​យ​មហាជន រង់ចាំ​មើល​ថា តើអាជ្ញាធរ​ពាក់ព័ន្ធ​នឹងមាន​ចំណាត់ការ​យ៉ាង​ដូចម្តេច​ចំពោះ លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ ដែល​កន្លងមក ធ្លាប់​អះអាងថា មិន​បានដឹង​ពី​គម្រោង​ដោះដូរ​ដី​មន្ត្រី​កសិកម្ម​នេះ​ទេ ៕​












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
07 July, 2020 07:28 PM
ភ្នំពេញ​៖​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ផ្ញើលិខិត​មួយច្បាប់​ជម្រាបជូន លោក​-​លោកស្រី អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ក្នុង​កម្មវត្ថុ "​ការត្រៀម​រៀបចំ​លក្ខណៈ​ទុកជាមុន សម្រាប់​ឆ្លេី​យត​បនៅពេល​មាន​គ្រោះអាសន្ន គ្រោះមហន្តរា​យកេីត​ឡេីង​"​។
07 July, 2020 07:23 PM
ភ្នំពេញ​៖ ​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​តាម​បណ្តាញ​សង្គម Telegram ថា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊េី​ប​សួរសាលា​ដំបូង​រាជធា​នី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង ឧកញ៉ា សង ថន ដែល​ជា​ឈ្មួញ​ដីធ្លី​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។
07 July, 2020 07:14 PM
ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន ដែល​ប្រជាពលរដ្ឋ​ផ្ដល់​មក​អោយ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ បានអោយដឹងថា ទីតាំង​ល្បែង​ខុស​ច្បាប់​ជា​ច្រើន​កន្លែង​ក្នុង​ខណ្ឌ​ចំការមន កំពុង​ដំណើរការ​យ៉ាង​រលូន ។​
07 July, 2020 09:49 AM
កណ្តាល​៖ ​មានខិត្តប័​ណ្ឌ​ជា​ច្រើន​សន្លឹក​ត្រូវបាន​បោះចោល​ពាស​វាល​ពាស​កាល​ពេញ​ផ្លូវ​២១A ពី​ភូមិ​សិត្បូ​ដល់​ភូមិ​ព្រែកត្រែង កាលពី​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បាន​ហែកកេរ្តិ៍​ខ្ទេចខ្ទី​ចំពោះ​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសិ​ត្បូ ។​
07 July, 2020 09:34 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង ឧកញ៉ា សង ថន ដែល​ជា​ឈ្មួញ​ដីធ្លី​ម្នាក់ ជា​ផ្លូវកា​រហើយ ។
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact