មហាជន​រិះគន់​ប្រធាន​ពន្ធនាគារ​កណ្តាល អំពី​ការ​ធ្វេសប្រហែស អោយ​ជនល្មើស​លួចរ​ត់​ពី​ពន្ធនាគារ , ជិត​២​ខែ​ហើយ ចាប់​មិន​ទាន់​បាន​

កណ្តាល​៖​ រយៈពេល​ជិត​២​ខែ​មក​ហើយ ដែល​ជនល្មើស​បាន​ផ្លោះ​របង​លួច​គេចខ្លួន​ពី​ក្នុង​ពន្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មហាជន​រិះគន់​ប្រធាន​ពន្ធនាគារ​កណ្តាល អំពី​ការ​ធ្វេសប្រហែស អោយ​ជនល្មើស​លួចរ​ត់​ពី​ពន្ធនាគារ , ជិត​២​ខែ​ហើយ ចាប់​មិន​ទាន់​បាន​
Fri, 18 October 2019 10:45 AM ដោយ ៖ មេត្តាកណ្តាល​៖​ រយៈពេល​ជិត​២​ខែ​មក​ហើយ ដែល​ជនល្មើស​បាន​ផ្លោះ​របង​លួច​គេចខ្លួន​ពី​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ដែល​នៅ​ពុំ​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។

មហាជន បាន​រិះគន់​យ៉ាង​ក្លា​ចំពោះ​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល អំពី​ការ​ធ្វេសប្រហែស​នេះ ។

​ជនល្មើស ឈ្មោះ ម៉ាន អី​ទ្រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​រត់គេចខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ ២០១៩ កន្លងទៅ ទាំង​កណ្តាលថ្ងៃត្រង់ ដែល​មិន​រំខាន​ដល់​ឆ្មាំ​ពន្ធនាគារ ឡើយ ។ 

​ពាក់ព័ន្ធ​បញ្ហា​នេះ បាន​ទំនាក់ទំនង​ទៅកាន់​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល តែ​លោក​តែងតែ​ឆ្លើយថា ជាប់រវល់​រហូត ។

​ដោយឡែង លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់ ថា លោក​បាន​ចេញ​ដីកា​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​នេះហើយ និង បាន​ចោទប្រកាន់​បទល្មើស​បន្ថែ​ម​ទៀត គឺ​បទ ”​លួច​រត់​” តាម​មាត្រា​៥៦០​និង​៥៦១​នៃ​ក្រម​ព្រហ្មទណ្ឌ ៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
15 November, 2019 10:48 AM
​ភ្នំពេញ​៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។
14 November, 2019 06:40 PM
ខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកជិតខាង បើ​ទោះ​ជា​តុលាការ ចុះ​អនុវត្ត​ដី​ការសម្រេច​រក្សា​ការពារ តម្រូវឲ្យ​ម្ចាស់​សំណង់ផ្អា​កការសាងសង់​ប​ណ្ដោះ​អា​សន្ត​រួច​ម្ដង​មក​ហើយ​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សាលដីការ​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទៅលើ​ម្ចាស់​សំណង់​នោះឡើយ​។​
14 November, 2019 10:42 AM
​កំពត​៖ ​មានប្រសាសន៍​ពី​ខេត្ត​កំពត , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា មេក្លោង​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា  មិនបាន​សម្រេច​មែន តែ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មួយចំនួន​លង់ខ្លួន​ចាញ់បោក​បាន​រត់​ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​តាម​ខេត្ត​ក្រុង​នានា​មួយចំនួន​ដោយ​ភ័យ​ខ្លាច​និង​តក់ស្លុត​។
13 November, 2019 07:48 PM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ ដោយ​អះអាង​ថា “​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​”​។
13 November, 2019 07:39 PM
ភ្នំពេញ​៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ កូន​ក្មួយ​យុវជន និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេរ្ត៍ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ។
12 November, 2019 08:31 PM
ភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​តុលាការ​សម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​អនុញ្ញាត​អោយ​លោក​មាន​សិទ្ធិ​ចាកចេញ​ពី​ផ្ទះ​បាន ។
12 November, 2019 08:21 PM
ភ្នំពេញ​៖ ​កូនប្រុស​ច្បង​សម្តេច​តេជោ ហ៊ុន សែន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា “​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង ការបាត់បង់​សន្តិភាព​”​។​
12 November, 2019 08:16 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឈានចូល​ថ្ងៃ​ចុងក្រោយ ហើយ ខណៈ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា “​សូម​កុំ​ជឿ​ពាក្យភូតកុហក​ដោយ​ក្រុម​បំពុលសង្គម​មួយចំនួន​តូច ដែល​មិន​ចង់​ឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​”​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact