តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ស្ដីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី មានប្រតិកម្ម​យ៉ាងខ្លាំងៗ ទៅល

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ស្ដីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​មន្ទីរ​សាធារណការ​ខេត្ត​រតនគិរី​
Fri, 18 October 2019 10:36 AM ដោយ ៖ ផុនខេត្ត​រតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី មានប្រតិកម្ម​យ៉ាងខ្លាំងៗ ទៅលើ​មន្ទីរ​សាធារណការ បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ចុះផ្សាយ ព្រមទាំង​មាន​ការសុំ​អង្វរ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ​ចំពោះ​ផ្លូវលុំ​មួយ​ខ្សែរ ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​មិន​មាន​ការស្ថាបនា ឬ​ជួសជុល​ឡើងវិញ​នោះ​។​
   
ផ្លូវលំ​មួយ​ខ្សែ​បែក​ចេញពី​ផ្លូវជាតិ​លេខ​៧៨ ចូល​ទៅ​ឃុំ​ចាង​អ៊ុង ដែល​មាន​ប្រវែង​ប្រមាណ​៥៥00​ម៉ែត្រ រង​ការខូចខាត​យ៉ាងដំណំ នៅ​ចំណុច​ភូមិ​ចា​អ៊ុង​កៅ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ មានការ​ត្អូញត្អែ លំបាក​ក្នុងការ​ធ្វើ​ដំណើរ សិស្ស​ទៅ​រៀន និង​លំបាក​ក្នុង​ការដឹកជញ្ជូន​កសិផល​ចេញទៅ​រក​ទីផ្សារ ជា​រៀងរាល់ឆ្នាំ​។​
   
ករណី​ផ្លូវលំ​ខូចខាត ស្ទើរ​ទាំងស្រុង​នេះដែរ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី ក៏​បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ ទៅលើ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ថា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​បងប្អូ​ន​ប្រជាពលរដ្ឋ រងទុក្ខវេទនា លំបាក​ក្នុងការ​ធ្វើ​ដំណើរ​ដូច្នេះ​សោះ តើ​ថវិការ​របស់​ក្រសួង​ទំលាក់​ឲ្យ​ស្ថាបនា និង​ជួសជុល​ផ្លូវ​គាត់​យក​ទៅ​ណា ហេតុ​អី​បាន​ជា​មិន​ធ្វើ​។ ប្រតិកម្ម​បែបនេះ គ្រា​ដែល​ឯកឧត្តម ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ​។​
   
ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិ​ចគ្រឹង ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ដងផ្លូវ​លំ​នេះ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ សូមមេត្តា ជួយ​ស្ថាបនា​ផ្ល​វ​ឡើង​វិញ​ផង ដើម្បី​ងាយស្រួល​ដល់​ពួកគាត់​ធ្វើដំណើរ ដឹក​កសិផល និង​សិស្សានុសិស្ស​ទៅ​រៀន​។​
   
ជុំវិញ​ករណី​ផ្លូវលំ​មួយ​ខ្សែ ដែល​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ខាងលើនេះ លោក វ៉ា សាវុន ប្រធានការិយាល័យ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី បានឲ្យដឹងតា​មទូរស័​ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នេះ​ថា ផ្លូវ​នេះ​មាន​ប្រវែង​ជាង​៤០ គីឡូម៉ែត្រ ដោយ​គិត​ចេញពី​ថ្នល់ជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ​៣ សង្កាត់​កា​ចាញ ក្រុង​បាន​លុង រហូត​ដល់​ភូមិ​ហាត​ប៉ក់ ឃុំ​ហាត​ប៉ក់ ស្រុក​វើន​សៃក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​សាធារណកា​រ ប៉ុន្តែ​ចំពោះ​ការស្ថាបនា និង​ជួសជុល គឺ​សម្រេច​ទៅលើ​កញ្ចប់​ថវិកា​របស់​ក្រ​សង ដែល​បាន​ធ្លាក់ ដោយ​ខាង​មន្ទីរ​សា​ធារ​ការ​ធ្វើ​តាម​លទ្ធភាព​។​

លោក​ឲ្យដឹង​ទៀតថា បើ​គិត​ផ្លូវ​ដែល​មាន​ការខូចខាត ចាប់ពី​ត្រឹម​ផ្លូវ​បំបែកលេខ​៧៨ មក​ដល់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ចា​អ៊ុង មាន​ប្រវែង​ប្រមាណ​ជាង ៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​ការខូចខាត​នេះ ក្នុងអំឡុង​ខែវស្សា​កន្លងទៅ ហើយ​ការខូចខាត​នេះ មាន​លក្ខណ​ធ្ងន់ធ្ងរ​ជាង​រាល់​ឆ្នាំ​។ លោក​បន្តថា ចំពោះ​គម្រោង​នៃ​ការស្ថាបនា និង​ជួសជុល លោក​កំពុងតែ​លើក​គម្រោង​ស្នើសុំ​ទៅ​ក្រសួង ដើម្បី​រៀបចំ​ស្ថាបនា និង​ជួសជុល នាពេល​ខាងមុខ​នេះ​។​
   
គួរ​បញ្ជាក់​ផង​ដែរ ផ្លូវលំ​បំបែក​ចេញពី​ថ្នល់ជាតិ​លេខ​៧៨ ឆ្ពោះទៅ​កាន់​ឃុំ​ហាត់​ប៉ក់ ស្រុក​វើន​សៃ មាន​ប្រវែង​៤៥​គីឡូូម៉ែត្រ ដោយឡែក​ផ្លូវ​ដែល​រង​ការ​ខូច​ជា​រៀងរាល់​ឆ្នាំ​នេះ មាន​ប្រវែង​ប្រមាណ​ជា ៥៥00​ម៉ែត្រ បែក​ចេញពី​ថ្នល់ជាតិ​លេខ​៧៨ ទៅ​ឃុំ​តា​អុង ដែល​ជា​ផ្លូវ​ចាំបាច់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​។ ពីព្រោះ​កំណាត់​ផ្លូវ​នេះ ចូល​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ចា​អ៊ុង និង​ជា​ផ្លូវ​ដែល​ប្រជា​កសិករ​រស់នៅ​តំបន់​នេះ​ដឹក​កសិផល​មក​លក់​នៅ​ទីផ្សារ​ជាប្រចាំ​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 May, 2020 10:44 AM
ភ្នំពេញ​៖ ​អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា ជនសង្ស័យ​២៧​នាក់ រួមទាំង​អ្នកកាសែត​១៣​នាក់ ផង នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ករណី​លេងល្បែង​ជល់​មាន់ នៅ​ផ្លូវ ឌួង ឌៀប ឬ ផ្លូវ «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ។​
26 May, 2020 09:12 AM
ភ្នំពេញ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​លើក​ទី​២ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​» ដោយ​ក្នុង​នោះ​មាន​ចំនួន​៧​ចំណុច​សំខាន់ៗ ។
26 May, 2020 09:03 AM
ភ្នំពេញ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នឹង​ត្រូវ​ដាក់អោយអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ ។
26 May, 2020 08:57 AM
ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​
25 May, 2020 09:25 AM
ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១៦៖១០​នាទី រសៀល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មាន​ករណី​អគ្គិភ័យ​មួយ ឆេះ​ក្លឹប​កម្សាន្ត EDM ស្ថិត​តាម​បណ្តោយ​ផ្លូវ​រដ្ឋ​សភា ខាងក្រោយ​ស្ថានទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
25 May, 2020 09:16 AM
​ភ្នំពេញ​៖​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល អះអាងថា ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះបើមិនចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
23 May, 2020 08:26 AM
​ភ្នំពេញ​៖ ​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ មាន​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។
22 May, 2020 02:11 PM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ប្រកាសថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact