ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ រឿង​លួច​ទុយោ​បូមទឹក ចេញ​មក​វិញ ចូល​គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​មួយ ត្រូវបាន​ចាប់ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​ម្តងទៀត​

ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ រឿង​លួច​ទុយោ​បូមទឹក ចេញ​មក​វិញ ចូល​គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​មួយ ត្រូវបាន​ចាប់ខ្លួន បញ្ជូន​ទៅ​ពន្ធនាគារ​ម្តងទៀត​
Fri, 18 October 2019 10:04 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ​ហ្ម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​មួយកន្លែង លួច​សម្ភារៈ​។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ម៉ែន បូ​ណា ហៅ​ខ្នា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ បានធ្វើ​សកម្មភាព​គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​មួយកន្លែង ក្បែរ​បុរី​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ចូល​លួច​យក​សម្ភារៈ​ផ្សេងៗ កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣៖៣០​នាទី​។​

​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងថា រូបគេ​ពិតជា​បាន​ចូល​លួច​សម្ភារៈ​នៅ​ក្នុង​ឃ្លាំង​នោះ​ពិតប្រាកដ​មែន ហើយ​រូបគេ​មាន​បក្ខពួក ៣​នាក់​ផ្សេង​ទៀត មានឈ្មោះ ឧត្តម ,​ឈ្មោះ​ទី ,​ឈ្មោះ​តេវ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច និង​ជក់​គ្រឿងញៀន​ជាមួយ​គ្នា​ជា​ញឹកញាប់​។

​រូបគេ និង​បក្ខពួក ក្រោយពេល​ដែល​ជក់​គ្រឿងញៀន​ហើយ តែងតែ​ពិភាក្សាគ្នា ដើរ​រក​កន្លែង​លួច​សម្ភារៈ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។ ថ្មីៗ​នេះ​ពួកគេ​បាន​ស្គាល់​ឃ្លាំង​មួយកន្លែង ដែល​គេ​ទុកចោល ពួកគេ​ក៏​បាន​បបួលគ្នា​ទៅ​លួច​នៅ​ទីនោះ តែ ឈ្មោះ ឧត្តម បាន​ទៅ​លួច​នៅ​ឃ្លាំង​នោះ​មុន ដោយ​លួចបាន​បំពង់​ពន្លត់​អគ្គិភ័យ​១ ,​ខ្សែភ្លើង មួយ​ស្បោង ,​ឌី​ហ្សង់​ទ័រ​ប្រហែល​១០ ចំណែក​រូប​ខ្លួន និង​ឈ្មោះ តែ​វ​(​គេចខ្លួន​) បាន​ទៅ​លួច​ដែក​ចំនួន ១៣​ដើម នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់​។

​ក្រោយមកទៀត រូប​ខ្លួន បាន​ចូល​ទៅ​លួច​សម្ភារៈ​ក្នុង​ឃ្លាំង ខាងលើ​ម្នាក់ឯង​។ ជនសង្ស័យ ខាងលើ បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា រូប​គេ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ម្តង​រួចមកហើយ ពាក់ព័ន្ធ​ករណី​លួច​ទុយោ​បូមទឹក​ប្រវែង​៦០​ម៉ែត្រ កាលពី​អំឡុង​ឆ្នាំ​២០១៧ និង​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ព្រៃ ស រយៈពេល​១​ឆ្នាំ​២​ខែ​ផង​ដែរ ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 May, 2020 10:44 AM
ភ្នំពេញ​៖ ​អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា ជនសង្ស័យ​២៧​នាក់ រួមទាំង​អ្នកកាសែត​១៣​នាក់ ផង នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ករណី​លេងល្បែង​ជល់​មាន់ នៅ​ផ្លូវ ឌួង ឌៀប ឬ ផ្លូវ «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ។​
26 May, 2020 09:12 AM
ភ្នំពេញ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​លើក​ទី​២ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​» ដោយ​ក្នុង​នោះ​មាន​ចំនួន​៧​ចំណុច​សំខាន់ៗ ។
26 May, 2020 09:03 AM
ភ្នំពេញ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នឹង​ត្រូវ​ដាក់អោយអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ ។
26 May, 2020 08:57 AM
ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​
25 May, 2020 09:25 AM
ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១៦៖១០​នាទី រសៀល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មាន​ករណី​អគ្គិភ័យ​មួយ ឆេះ​ក្លឹប​កម្សាន្ត EDM ស្ថិត​តាម​បណ្តោយ​ផ្លូវ​រដ្ឋ​សភា ខាងក្រោយ​ស្ថានទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
25 May, 2020 09:16 AM
​ភ្នំពេញ​៖​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល អះអាងថា ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះបើមិនចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
23 May, 2020 08:26 AM
​ភ្នំពេញ​៖ ​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ មាន​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។
22 May, 2020 02:11 PM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ប្រកាសថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact