រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​
Tue, 15 October 2019 12:06 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​គម្រប់​ខួប​៧​ឆ្នាំ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ បាន​យាង​សោយ​ទិវង្គត ចាកចោល​ប្រជារាស្ត្រ និង​ដែនដី ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ជា​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​
   
សម្តេចព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរក្សត្រ​ខ្មែរ បាន​ប្រសូត្រ​នៅ​ថ្ងៃ​១១​កើត ខែ​ក​ក្តិក ឆ្នាំច ចត្វា​ស័ក​ព​.​ស ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​១.២០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
   
សម្តេចព្រះ​នរោត្តម សីហនុ គឺ​ជា​ឥស្សរៈជន​លេចធ្លោ​បំផុត ក្នុង​ឆាក​នយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧​ទសវត្សរ៍​កន្លង​ទៅ​។ ព្រះអង្គ​ឡើង​គ្រង​រាជបល្ល័ង្ក ជា​ព្រះមហាក្សត្រ​ខ្មែរ​រហូត​ដល់​ទៅ​២​លើក ហើយ​បាន​ដាក់​រាជ្យ​២​លើក​ផង​ដែរ​។ សម្តេចព្រះ​នរោត្តម សីហនុ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​បាន​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព​ការផ្សះផ្សារ​ជាតិ និង​ការបង្កើតរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​។​
   
ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ និង​សូម​ក្រាប​ថ្វាយព្រះពរ​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
02 July, 2020 09:34 AM
​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ លើក​ឡើង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ សម្បូរ​ទៅ​ដោយ​រណ្តៅ​ដី​ធំៗ​ជាច្រើន​កន្លែង នាំ​អោយ​ការដឹកជញ្ជូន​ដី ដូច​ហែរ កឋិន​ដូច្នេះ​ដែរ ។
02 July, 2020 09:23 AM
​ភ្នំពេញ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​ពីរ​គ្រឿង​ដោយ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​ស្ត្រី​ពីរ​នាក់​បាន​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ពេញទំហឹង​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។
30 June, 2020 12:56 PM
ខេត្ត​រតនគិរី ៖ កម្លាំង​ស្នាក់ការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​នគរបាល​ប្រឆាំង​បត់​ល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត មន្ត្រី​ឧទ្យានុ​រក្សឧ​ទ្យាន​ជាតិ​អូរយ៉ាដាវ កម្លាំង​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៦២៣ កម្លាំង​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ និង​កម្លាំង​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ បាន​ធ្វើ​ការចុះ​បង្ក្រាប​ឈើ​បម្រុង​ឆ្លងដែន នៅវេលា​ម៉ោង ៦,១៥​នាទី ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ បាន​ចំនួន​៣០​ដុំ ត្រង់​ចំណុច​ក្បែរ​ប៉ុស្តិ៍​ច្រករបៀង ស្ថិតក្នុង​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។​
30 June, 2020 12:00 PM
​ភ្នំពេញ​៖ ​ពលរដ្ឋ​ជាច្រើន​នាក់ បាន​ចោទប្រកាន់​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ថា បាន​ចាប់​មនុស្ស​ទាំង​គ្មាន​កំហុស ខណៈ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ ផ្ទះ​មួយ​ធ្វើ​ពិធី​ខួបកំណើត ហើយ​បាន​ចាក់ធុងបាស់​ឮ​ខ្លាំង ។
30 June, 2020 11:47 AM
ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Ford Ranger ពាក់​ស្លាក​លេខ​ភ្នំពេញ 2BJ-9196 មិនដឹងថា បើកបរ​ក្នុង​ល្បឿន​ប៉ុន្មាន ទេ រហូត​ក្រឡាប់​ផ្ងារ​ជើង និង បុក​ស្លាក​ប៉ាណូ​បា​ក់រាប​ដល់​ដី បែបនេះ ។​
30 June, 2020 11:38 AM
ភ្នំពេញ​៖ ​លោក ផែង វណ្ណៈ ជា​អ្នកសារព័ត៌មាន​មួយរូប ថ្លែងប្រាប់​ថា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ លោក​នឹង​ចូល​បំភ្លឺ​តុលាការ តាម​កាលកំណត់ តប​តាម​បណ្តឹង​របស់​លោកស្រី ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង ជា​សមាជិក​រដ្ឋសភា ។​
30 June, 2020 11:22 AM
កណ្តាល​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នេះ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ជាច្រើន​គ្រឿង​តាម​ផ្លូវ​លេខ ២១A សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ។​
30 June, 2020 11:13 AM
តាកែវ​៖ ​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ បាន​ទម្លាយ​អោយដឹងថា ឧកញ៉ា តាំង ផេង​ប៉ោ អគ្គនាយក​ក្រុមហ៊ុន តាំង ផេង​ប៉ោ Co., Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ​នូវ​ថ្នាំ​លាប Dulux គឺ ជា​អ្នកចាក់ដី​រំលោភ​ចូល​ប្រឡាយទឹក ដើម្បី​សាងសង់​រោងចក្រ នៅ​ចំណុច​ភូមិ​វាយ​ឈ្នះ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact