រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​
Tue, 15 October 2019 12:06 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​គម្រប់​ខួប​៧​ឆ្នាំ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ បាន​យាង​សោយ​ទិវង្គត ចាកចោល​ប្រជារាស្ត្រ និង​ដែនដី ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ជា​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​
   
សម្តេចព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរក្សត្រ​ខ្មែរ បាន​ប្រសូត្រ​នៅ​ថ្ងៃ​១១​កើត ខែ​ក​ក្តិក ឆ្នាំច ចត្វា​ស័ក​ព​.​ស ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​១.២០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
   
សម្តេចព្រះ​នរោត្តម សីហនុ គឺ​ជា​ឥស្សរៈជន​លេចធ្លោ​បំផុត ក្នុង​ឆាក​នយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧​ទសវត្សរ៍​កន្លង​ទៅ​។ ព្រះអង្គ​ឡើង​គ្រង​រាជបល្ល័ង្ក ជា​ព្រះមហាក្សត្រ​ខ្មែរ​រហូត​ដល់​ទៅ​២​លើក ហើយ​បាន​ដាក់​រាជ្យ​២​លើក​ផង​ដែរ​។ សម្តេចព្រះ​នរោត្តម សីហនុ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​បាន​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព​ការផ្សះផ្សារ​ជាតិ និង​ការបង្កើតរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​។​
   
ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ និង​សូម​ក្រាប​ថ្វាយព្រះពរ​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
04 July, 2020 03:08 PM
ភ្នំពេញ​៖​ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​គឺ​នៅ​កំពុង​បន្ត​ដំណើរការ​យ៉ាង​មមាញឹក​បើទោះបី​បញ្ហា​កូវី​ដ​-១៩ កំពុង​បន្ត​ការរំខាន​ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងណា​ក៏ដោយ ។​
04 July, 2020 10:22 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។
04 July, 2020 10:15 AM
ភ្នំពេញ​៖ ​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បាន​សម្រេច​ចេញ​ដីកា​មិន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ធឿន រាជ្យ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​មាន​សារធាតុ​ញៀន​) ដោយ​ដាក់​អោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» (​ឆក់​ទូរស័ព្ទដៃ​) តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។
03 July, 2020 11:32 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា​និង​បញ្ជាក់​ច្បាស់ៗ​ជូន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី
03 July, 2020 11:26 AM
ភ្នំពេញ​៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ , សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ​មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សា​ជា​ថ្មី​វិញ ក៏ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង ស្លត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។​
03 July, 2020 11:15 AM
​ភ្នំពេញ​៖ ​នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា បញ្ហា​ដីធ្លី​ដល់​ពេល​ដែល​ត្រូវតែ​ជម្រះ​ម្តង​និង​ត្រូវ​វះកាត់​ហើយ ។​
02 July, 2020 09:59 AM
ភ្នំពេញ​៖ ​ក្រសួង​ពាណិជ្ជកម្ម ជូនដំណឹង ថា ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ តម្លៃ​លក់រាយ​សម្រាប់​សាំង​ធម្មតា មានតម្លៃ​៣.០០០​រៀល និង ប្រេងម៉ាស៊ូត មានតម្លៃ​២.៧០០​រៀល ។
02 July, 2020 09:50 AM
​ខេត្ត​រតនគិរី៖ បុរស​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជនរងគ្រោះ បាន​ស្ពាយ​ម៉ាស៊ីន​ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ឲ្យគេ​នៅចំ​ការ​មួយ​កន្លែង​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact