រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​
Tue, 15 October 2019 12:06 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​គម្រប់​ខួប​៧​ឆ្នាំ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ បាន​យាង​សោយ​ទិវង្គត ចាកចោល​ប្រជារាស្ត្រ និង​ដែនដី ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ជា​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​
   
សម្តេចព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរក្សត្រ​ខ្មែរ បាន​ប្រសូត្រ​នៅ​ថ្ងៃ​១១​កើត ខែ​ក​ក្តិក ឆ្នាំច ចត្វា​ស័ក​ព​.​ស ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​១.២០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
   
សម្តេចព្រះ​នរោត្តម សីហនុ គឺ​ជា​ឥស្សរៈជន​លេចធ្លោ​បំផុត ក្នុង​ឆាក​នយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧​ទសវត្សរ៍​កន្លង​ទៅ​។ ព្រះអង្គ​ឡើង​គ្រង​រាជបល្ល័ង្ក ជា​ព្រះមហាក្សត្រ​ខ្មែរ​រហូត​ដល់​ទៅ​២​លើក ហើយ​បាន​ដាក់​រាជ្យ​២​លើក​ផង​ដែរ​។ សម្តេចព្រះ​នរោត្តម សីហនុ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​បាន​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព​ការផ្សះផ្សារ​ជាតិ និង​ការបង្កើតរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​។​
   
ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ និង​សូម​ក្រាប​ថ្វាយព្រះពរ​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
07 July, 2020 07:28 PM
ភ្នំពេញ​៖​ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ផ្ញើលិខិត​មួយច្បាប់​ជម្រាបជូន លោក​-​លោកស្រី អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ក្នុង​កម្មវត្ថុ "​ការត្រៀម​រៀបចំ​លក្ខណៈ​ទុកជាមុន សម្រាប់​ឆ្លេី​យត​បនៅពេល​មាន​គ្រោះអាសន្ន គ្រោះមហន្តរា​យកេីត​ឡេីង​"​។
07 July, 2020 07:23 PM
ភ្នំពេញ​៖ ​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​តាម​បណ្តាញ​សង្គម Telegram ថា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊េី​ប​សួរសាលា​ដំបូង​រាជធា​នី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង ឧកញ៉ា សង ថន ដែល​ជា​ឈ្មួញ​ដីធ្លី​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។
07 July, 2020 07:14 PM
ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន ដែល​ប្រជាពលរដ្ឋ​ផ្ដល់​មក​អោយ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ បានអោយដឹងថា ទីតាំង​ល្បែង​ខុស​ច្បាប់​ជា​ច្រើន​កន្លែង​ក្នុង​ខណ្ឌ​ចំការមន កំពុង​ដំណើរការ​យ៉ាង​រលូន ។​
07 July, 2020 09:49 AM
កណ្តាល​៖ ​មានខិត្តប័​ណ្ឌ​ជា​ច្រើន​សន្លឹក​ត្រូវបាន​បោះចោល​ពាស​វាល​ពាស​កាល​ពេញ​ផ្លូវ​២១A ពី​ភូមិ​សិត្បូ​ដល់​ភូមិ​ព្រែកត្រែង កាលពី​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បាន​ហែកកេរ្តិ៍​ខ្ទេចខ្ទី​ចំពោះ​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសិ​ត្បូ ។​
07 July, 2020 09:34 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​លោក ស៊ូ អា​រ៉ា​ហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង ឧកញ៉ា សង ថន ដែល​ជា​ឈ្មួញ​ដីធ្លី​ម្នាក់ ជា​ផ្លូវកា​រហើយ ។
06 July, 2020 06:25 PM
​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។
06 July, 2020 06:13 PM
តាកែវ​៖ ​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ ដាក់​គោលដៅ​នៅ​ចំណុច​រង្វង់​មូល​អូរ​ចំ​បក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ថា «​ខំ​អោយ​កូន​ចុះ​ដើរ​ហើយ នៅ​ចាប់​ផាកពិន័យ​ទៀត តើ​យក​ច្បាប់​ណា​មក​អនុវត្ត​» ។
06 July, 2020 10:03 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជាក់​សាជាថ្មី ថា «​មន្ត្រី​អ្នកមាន​អំណាច និង អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact