រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​

ខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រដ្ឋបាល​ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​៧​ព្រះវស្សា​
Tue, 15 October 2019 12:06 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថង សាវុន​អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​គម្រប់​ខួប​៧​ឆ្នាំ ដែល​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ខ្មែរ បាន​យាង​សោយ​ទិវង្គត ចាកចោល​ប្រជារាស្ត្រ និង​ដែនដី ដ៏​ជាទី​ស្នេហា​របស់​ព្រះអង្គ ហើយក៏​ជា​ថ្ងៃ​ដែល​កូន​ខ្មែរ និង​ជាតិខ្មែរ​ទាំងមូល​សោកសៅ​ជាទីបំផុត​។​
   
សម្តេចព្រះ​នរោត្តម សីហនុ​ ​ព្រះមហាវីរក្សត្រ​ខ្មែរ បាន​ប្រសូត្រ​នៅ​ថ្ងៃ​១១​កើត ខែ​ក​ក្តិក ឆ្នាំច ចត្វា​ស័ក​ព​.​ស ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គ​យាង​សោយ​ព្រះ​ទិវង្គត នៅវេលា​ម៉ោង​១.២០​នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​
   
សម្តេចព្រះ​នរោត្តម សីហនុ គឺ​ជា​ឥស្សរៈជន​លេចធ្លោ​បំផុត ក្នុង​ឆាក​នយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា ៧​ទសវត្សរ៍​កន្លង​ទៅ​។ ព្រះអង្គ​ឡើង​គ្រង​រាជបល្ល័ង្ក ជា​ព្រះមហាក្សត្រ​ខ្មែរ​រហូត​ដល់​ទៅ​២​លើក ហើយ​បាន​ដាក់​រាជ្យ​២​លើក​ផង​ដែរ​។ សម្តេចព្រះ​នរោត្តម សីហនុ គឺជា​តួអង្គ និង​ជា​សាក្សី​ដ៏​ចម្បង​បំផុត នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​បាន​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព​ការផ្សះផ្សារ​ជាតិ និង​ការបង្កើតរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​។​
   
ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ និង​សូម​ក្រាប​ថ្វាយព្រះពរ​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 July, 2014 03:58 PM
​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ​នាយ​ប៉ុ​ស្ត​នគរបាល​ប្រចាំការ​នៅ​ច្រករបៀង​ក្បាល​ទន្សោង បាន​ប្រើប្រាស់​អាវុធខ្លី​មក​គំរាម​និ​វាយ​ធ្វើបាប​មកលើ​រាងកាយ​និង​ចាប់រំលោភ​សេពសន្ថវៈ មកលើ អនិកជន​អាយុ​១៥​ឆ្នាំ បានសម្រេច​ចំនួន​២​លើក និង​ឃុំខ្លួន​អស់​រយៈពេល​២​យប់​២​ថ្ងៃ ។
17 July, 2014 03:16 PM
​បាត់ដំបង​៖​ស្ត្រី​វ័យ​៤០​ឆ្នាំ​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្វេង​ដៃ​ចូល​មន្ទីរពេទ្យ​ស្រុក​ថ្មគោល ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​កិន​បែកក្បាល​ខ្ទេច​ស្លាប់​ភ្លាមៗ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​កសិកម្ម ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ភាគី​ខាង​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​
17 July, 2014 02:40 PM
ខេត្តបន្ទាយមានជ័យ​៖ អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួ​ន បាន​ថ្លែងថា លោក​និង ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​រថយន្ត​ដឹក​ដី និង​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយចំនួន​ដែល​បំផ្លាញ​គម្រប​លូ និង​នាំយក​ដី​មក​ដាក់​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង រួច​ម្ចាស់​រថយន្ត និង​ម្ចាស់ ឃ្លាំង​ស្តុក​ទំនិញ​រាប់សិប​កន្លែង​នៅ​សងខាង​ផ្លូវ មិន​ដែលមាន​ទំនួល​ខុសត្រូវ​ទេ​។​
17 July, 2014 12:23 PM
​កំពង់ធំ​៖​បទល្មើស​បាន​កើន​ឡើងជា​លំដាប់ បន្ទាប់ពី​ឈានដល់​រដូវ​ត្រី​ពង​កូន ដោយ​ពុំមាន​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​នេសាទ​នោះឡើយ ក្នុងនោះ​បទល្មើស​ដាក់រ​បាំងសាច់ របាំង​ស្បៃ​មុង និង​រុញ​ស៊ី​ប ព្រមទាំង ការ​លបលួច​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ កំពុងតែ​កើតមានឡើង​យ៉ាង​ពេញបន្ទុក ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្រោម​ដែន​គ្រប់គ្រង​ដោយ​លោក ហូ​ន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង​។​
16 July, 2014 04:40 PM
​ខេត្តបាត់ដំបង ៖ មុខសញ្ញា ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី ដ៏​សកម្ម​៣​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ក្រោយពី​រកឃើញថា ពួកគេ​ជាប់​ពាក់​ព​ន្ធ័​ជំនួញ​គ្រឿងញៀន​។​
16 July, 2014 02:17 PM
ខេត្តបន្ទាយមានជ័យ​៖ ស្ត្រី​ចំណាស់​វ័យ​សែ​ប្លាយ​ម្នាក់ ត្រូវរ​យន្ត​ធុន​ធំ​និង​កិន​បែកក្បាល ខ្ទេច ស្លាប់​យ៉ាង​អ​ណោ​ច​អធម កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
16 July, 2014 12:13 PM
​ខេត្តបន្ទាយមានជ័យ​៖​ពលរដ្ឋ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ជលផល​និង​នគរបាល​ប៉ុស្តិ៍​គោ​កប​ល្ល័​ង ឃាត់ខ្លួន​ជាមួយ​ឧបករណ៍​ឆក់​ចំនួន​៣​គ្រឿង កាលពី​វេលា​ម៉ោង ១២.៣០​នាទី​ថ្ងៃទី​១៤​កក្ត​ដា​២០១៤​នៅ​ចំណុច​តំបន់​អភិរក្ស​រហាល​ដៃ​ស្នាយ ក្នុងភូមិ​ចារ​ថ្មី ឃុំ​គោ​កប​ល្ល​ង្គ័ ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ក្រោយពី​រកឃើញថា​បាន​ឆក់​ត្រី​ក្នុង​តំបន់ហាមឃាត់​។
16 July, 2014 11:48 AM
​ខេត្តកោះកុង​៖​រថយន្ត​ដឹក​ហ្គាស់​ធុន​ធំ បុក​ជាមួយ​រថយន្ត​ដឹក​ផ្លែឈើ ផ្ទុះ​ឆេះ​ស្លាប់​២​នាក់ របួស ធ្ងន់​ម្នា​ក់នៅ​ស្ពាន​តា​តៃ ភូមិ​តា​តៃ ឃុំ​តា​តៃ ស្រុក​/​ខេត្តកោះកុង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៤​នេះ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact