អំណោយ​សម្ភារៈ​សិក្សា​មួយចំនួន ត្រូវបាន​ព្រះ​ចៅអធិការ​វត្ត​សុវណ្ណ​រង្សី នាំយកមក​ចែកជូន​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​បុរី​កម្មករ​៣

ខេត្ត​រតនគិរី​៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​ផ្នែក​វិស័យ​អប់រំ នៅ​ព្រឹក​ថ្ង

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អំណោយ​សម្ភារៈ​សិក្សា​មួយចំនួន ត្រូវបាន​ព្រះ​ចៅអធិការ​វត្ត​សុវណ្ណ​រង្សី នាំយកមក​ចែកជូន​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​បុរី​កម្មករ​៣
Mon, 14 October 2019 08:43 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​ផ្នែក​វិស័យ​អប់រំ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០១៩​នេះ ព្រះ​តេជគុណ ព្រះ​បញ្ញា ព្រះនាម សោភ័ណ ដន​លាង ជា​រាជ​គណៈ​ថ្នាក់​កិត្តិយស ព្រះ​វិន័យ​ធម៌ ស្រុក​កងមាស និង​ជា​ព្រះចៅអធិការ​វត្ត សុវណ្ណ​រង្សី ស្ថិតនៅ​ឃុំ​អង្គរ ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​បាន​លុង នាំ​យក​សម្ភារៈ​សិក្សា​មួយចំនួន​ទៅ​ចែកជូន​ដល់​សិស្សានុសិស្ស រៀន​នៅ​សាលាបឋមសិក្សា​បូរី​កម្មករ​៣​។​
   
នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​បុរី​កម្មករ​៣ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​៣ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ប្រមាណ​ជាង​៣០០​នាក់ បានទទួល អំណោយ​សម្ភារៈ​សិក្សា ពី​ព្រះ​តេជ​គុណ ព្រះចៅអធិការ​វត្ត សុវណ្ណ​រង្សី ខេត្ត​កំពង់ចាម បន្ទាប់​ពី​ព្រះ​តេជ​គុណ បាន​និមន្ត នាំយក​អំណោយ​ពី​ទី​ឆ្ងាយ មក​សហការ ជាមួយ​អាជ្ញាធរ​ក្រុង​បាន​លុង ចុះ​ចែក​ជូន​ដល់​សិស្សានុសិស្ស បំពេញ​ក្នុង​ការខ្វះខាត​សម្ភារៈ​សិក្សា​។​
   
ព្រះ​តេជគុណ បាន​មាន​សង្ឃដីការ ដាស់តឿន និង​ជំរុញ​ដល់​សិស្សានុសិស្ស​ទាំងអស់ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​ដើម្បី​អនាគត​របស់​ខ្លួន និង​ប្រទេសជាតិ​ពីព្រោះ​សិស្សានុសិស្ស ជា​ក្មេងជំនាន់ក្រោយ ហើយ​ជា​អ្នក​បន្តវេន​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​។ ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​បន្តថា ការចែក​សម្ភារៈ​សិក្សា​នៅពេលនេះ គឺជា​ការចែករំលែក​ទា​ន មិន​សំដៅ​ទៅលើ​ភូមិ​ឃុំ​ស្រុក​របស់​ខ្លួន​នោះ​ទេ ឲ្យតែ​នៅ​តំបន់​ណា​មាន​ការខ្វះខាត​។​
   
ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​រៀន​កាន់តែ​ពូកែ ព្រះ​តេជគុណ​ក៏​បាន​សន្យា​ជាមួយ​សិស្សានុសិស្ស​ថា និង​ផ្ដល់​ជំនួយ​ដល់​សិស្ស​ណា ដែល​រៀន​ជាប់​ចំណាត់ថ្នាក់ ក្នុង​មួយ​ថ្នាក់ ៥​នាក់ ជា​រៀងរាល់​ខែ​។ បន្ថែម​ពី​នេះ​ទៀត ព្រះ​តេជគុណ​សន្យាថា ឆ្នាំក្រោយ ព្រះ​តេជគុណ​នឹង​នាំ​សម្ភារៈ​មក​ចែក​ជូន​ដល់​សិស្សានុសិស្ស​ក្នុង​សាលា​បឋមសិក្សា​បុរី​កម្មករ​៣ នេះ​ជា​បន្ត​ទៀត​។​
   
លោក គង់ សុខ ជា​នាយក​សាលា​បឋមសិក្សា​បុរី​កម្មករ​៣ បានឲ្យដឹងថា សាលាបឋមសិក្សា​កម្មក​រ​៣ មាន​អាគារ​ពីរ​ខ្នង ៨​បន្ទប់ កំពង់​សិក្សា មាន​គ្រូបង្រៀន​៩​នាក់ គ្រូ​ស្រី​៥​នាក់ និង​គ្រូ​មតេយ្យ​សហគមន៍​១​នាក់​។ សិស្ស​សិក្សា​ឆ្នាំ ២០១៨- ២០១៩ មាន​ចំនួន ២៦០​នាក់ ក្នុងនោះ​មាន​សិស្ស​ជា​ជនជាតិដើម​ភាគតិច​ចំនួន ៦០​ភាគរយ សិស្ស​ខ្មែរ​ចំនួន ៤០​ភាគរយ​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយឡែក​ឆ្នាំនេះ សិស្ស​មាន​ការកើនឡើង​ជាង​ឆ្នាំ​មុនៗ​។ ចំពោះ​ការសិក្សា​វិញ ភាគច្រើន​សុទ្ធតែ​ជា​កូន​កម្មករ​ជៀរ​ជ័រកៅស៊ូ​។​
   
សូម​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​សិក្សា​ដែល​ព្រះ​តេជ​គុណ បាន​យក​អំណោយ​មក​ចែកជូន​ដល់​សិស្សានុសិស្ស នាពេលនេះ ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅសរសេរ​ចំនួន​៥​ក្បាល ខ្មៅ​ដៃ ប៊ិច កាតា​ប​មួយ និង​ថវិកា ចំនួន​២០០០៛​។

ដោយឡែក​សម្រាប់​លោកគ្រូ អ្នកគ្រូ ម្នាក់ៗ​ទទួលបាន​សារុង មួយ និង​ថវិកា ៣០០០០​រៀល​ផង​ដែរ​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
15 November, 2019 10:48 AM
​ភ្នំពេញ​៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។
14 November, 2019 06:40 PM
ខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកជិតខាង បើ​ទោះ​ជា​តុលាការ ចុះ​អនុវត្ត​ដី​ការសម្រេច​រក្សា​ការពារ តម្រូវឲ្យ​ម្ចាស់​សំណង់ផ្អា​កការសាងសង់​ប​ណ្ដោះ​អា​សន្ត​រួច​ម្ដង​មក​ហើយ​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សាលដីការ​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទៅលើ​ម្ចាស់​សំណង់​នោះឡើយ​។​
14 November, 2019 10:42 AM
​កំពត​៖ ​មានប្រសាសន៍​ពី​ខេត្ត​កំពត , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា មេក្លោង​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា  មិនបាន​សម្រេច​មែន តែ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មួយចំនួន​លង់ខ្លួន​ចាញ់បោក​បាន​រត់​ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​តាម​ខេត្ត​ក្រុង​នានា​មួយចំនួន​ដោយ​ភ័យ​ខ្លាច​និង​តក់ស្លុត​។
13 November, 2019 07:48 PM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ ដោយ​អះអាង​ថា “​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​”​។
13 November, 2019 07:39 PM
ភ្នំពេញ​៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ កូន​ក្មួយ​យុវជន និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេរ្ត៍ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ។
12 November, 2019 08:31 PM
ភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​តុលាការ​សម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​អនុញ្ញាត​អោយ​លោក​មាន​សិទ្ធិ​ចាកចេញ​ពី​ផ្ទះ​បាន ។
12 November, 2019 08:21 PM
ភ្នំពេញ​៖ ​កូនប្រុស​ច្បង​សម្តេច​តេជោ ហ៊ុន សែន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា “​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង ការបាត់បង់​សន្តិភាព​”​។​
12 November, 2019 08:16 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឈានចូល​ថ្ងៃ​ចុងក្រោយ ហើយ ខណៈ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា “​សូម​កុំ​ជឿ​ពាក្យភូតកុហក​ដោយ​ក្រុម​បំពុលសង្គម​មួយចំនួន​តូច ដែល​មិន​ចង់​ឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​”​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact