សូម​ប្រុងប្រយ័ត្ន ! សមត្ថកិច្ច​ទើប​ចាប់ខ្លួន​ចោរ​ស្រី​តែងខ្លួន​ជា​ប្រុស​ មាន​ផ្ទុក​សារធាតុ​ញៀន លួច​ទូរស័ព្ទដៃ​ទំនើប​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​

ភ្នំពេញ​៖ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្រី​តែ​តែងខ្លួន​ជា​ប្រុស បន្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សូម​ប្រុងប្រយ័ត្ន ! សមត្ថកិច្ច​ទើប​ចាប់ខ្លួន​ចោរ​ស្រី​តែងខ្លួន​ជា​ប្រុស​ មាន​ផ្ទុក​សារធាតុ​ញៀន លួច​ទូរស័ព្ទដៃ​ទំនើប​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​
Mon, 14 October 2019 08:35 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្រី​តែ​តែងខ្លួន​ជា​ប្រុស បន្លំ​លួច​ទូរស័ព្ទដៃ​ទំនើប​ពី​នារី​ម្នាក់​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ដែល​ស្ថិតនៅ​ផ្លូវ​មុន្នី​រ៉េត ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែតុលា នេះ ។​

​ជនសង្ស័យ​មាន​ឈ្មោះ ម៉ា ឡេង ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀន ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ សិត រក្សា​វ​ទី ភេទ​ស្រី អាយុ​១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៣៩​អឺ​០ ផ្លូវ​លេខ​៤៦២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ។​

​វត្ថុតាង​ចាប់យក ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​ម៉ាក​អាយ​ហ្វូន​អ៊ិច ពណ៌​ទឹកមាស ។

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ម៉ា ឡេង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
15 November, 2019 10:48 AM
​ភ្នំពេញ​៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។
14 November, 2019 06:40 PM
ខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកជិតខាង បើ​ទោះ​ជា​តុលាការ ចុះ​អនុវត្ត​ដី​ការសម្រេច​រក្សា​ការពារ តម្រូវឲ្យ​ម្ចាស់​សំណង់ផ្អា​កការសាងសង់​ប​ណ្ដោះ​អា​សន្ត​រួច​ម្ដង​មក​ហើយ​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សាលដីការ​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទៅលើ​ម្ចាស់​សំណង់​នោះឡើយ​។​
14 November, 2019 10:42 AM
​កំពត​៖ ​មានប្រសាសន៍​ពី​ខេត្ត​កំពត , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា មេក្លោង​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា  មិនបាន​សម្រេច​មែន តែ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មួយចំនួន​លង់ខ្លួន​ចាញ់បោក​បាន​រត់​ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​តាម​ខេត្ត​ក្រុង​នានា​មួយចំនួន​ដោយ​ភ័យ​ខ្លាច​និង​តក់ស្លុត​។
13 November, 2019 07:48 PM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ ដោយ​អះអាង​ថា “​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​”​។
13 November, 2019 07:39 PM
ភ្នំពេញ​៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ កូន​ក្មួយ​យុវជន និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេរ្ត៍ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ។
12 November, 2019 08:31 PM
ភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​តុលាការ​សម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​អនុញ្ញាត​អោយ​លោក​មាន​សិទ្ធិ​ចាកចេញ​ពី​ផ្ទះ​បាន ។
12 November, 2019 08:21 PM
ភ្នំពេញ​៖ ​កូនប្រុស​ច្បង​សម្តេច​តេជោ ហ៊ុន សែន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា “​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង ការបាត់បង់​សន្តិភាព​”​។​
12 November, 2019 08:16 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឈានចូល​ថ្ងៃ​ចុងក្រោយ ហើយ ខណៈ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា “​សូម​កុំ​ជឿ​ពាក្យភូតកុហក​ដោយ​ក្រុម​បំពុលសង្គម​មួយចំនួន​តូច ដែល​មិន​ចង់​ឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​”​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact