ប៉ូលិស ថ្លែងថា ករណី​ជនល្មើស​រំលោភ​សេពសន្ថវៈ​បូក​លើ​ស្ត្រី​ជនជាតិ​បារាំង​នៅ​កំពត មាន​ចំណុច​ខ្លះ​មិន​មាន​ភាពច្បាស់លាស់ ហើយ​មាន​សញ្ញាណ​តិចតួច​ណាស់

​កំពត​៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ចេញ​មក​បំភ្លឺ​ថា ចំពោះ​ករណី​ជនល្មើស​រំលោភ​សេព

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប៉ូលិស ថ្លែងថា ករណី​ជនល្មើស​រំលោភ​សេពសន្ថវៈ​បូក​លើ​ស្ត្រី​ជនជាតិ​បារាំង​នៅ​កំពត មាន​ចំណុច​ខ្លះ​មិន​មាន​ភាពច្បាស់លាស់ ហើយ​មាន​សញ្ញាណ​តិចតួច​ណាស់
Mon, 14 October 2019 08:24 PM ដោយ ៖ មេត្តា​កំពត​៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ចេញ​មក​បំភ្លឺ​ថា ចំពោះ​ករណី​ជនល្មើស​រំលោភ​សេពសន្ថវៈ​បូក​លើ​ស្ត្រី​ជនជាតិ​បារាំង ពិនិត្យឃើញថា ចំណុច​ខ្លះ​មិនមាន​ភាពច្បាស់លាស់ ហើយ​មាន​សញ្ញាណ​តិចតួច​ណាស់ សម្រាប់​បំរើ​ឲ្យ​ការស្រាវជ្រាវ​និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស ។ ដូច្នេះ សមត្ថកិច្ច​ទាមទារ​ការប្រើប្រាស់​ពេលវេលា​ច្រើន​ក្នុង​ការស្រាវជ្រាវ ស៊ើបអង្កេត​បានច្បាស់លាស់ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៤ ខែតុលា នេះ ថា កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧៖០០​នាទី អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​ទទួល​បណ្តឹង​ពី​ស្ត្រី​បរទេស​ឈ្មោះ PELATAN PATRICIA SANDRINE ជនជាតិ​បារាំង អាយុ​៤៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខៈ 15CT20182 ស្នាក់នៅ​ក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត ថា នៅ​ម៉ោង​៣៖០០​នាទី​ទៀបភ្លឺ ថ្ងៃទី​១១ ខែតុលា ខណៈ​ពេល​គាត់​កំពុង​ដើរ​ម្នាក់ឯង​ចេញ​ពី​ហាង​ផឹកស៊ី Golden Time ស្ថិតនៅក្នុង​ភូមិ ១ ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ដើម្បី​ទៅ​ផ្ទះ​។

​ពេល​ដើរមក​ដល់​ផ្លូវ​ម៉ា​កេង ដែល​ស្ថិត​ក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ស្រាប់តែ​មាន​មនុស្ស​ប្រុស​៣​នាក់ ជា​ជនជាតិ​ខ្មែរ មិន​ស្គាល់​សាវតា​ជិះឡាន​កាមរី​ពណ៌​ស តាម​ពីក្រោយ​រួច​បាន​ហៅ​គាត់​ឡើង​ជិះឡាន​ថា​ជូន​ទៅ​ផ្ទះ ។ ប៉ុន្តែ​ជន​នោះ បែរ​ជា​នាំ​គាត់​ពី​ខេត្ត​កំពត ទៅ​ខេត្ត​កែប រួច​រំលោភ​សេពសន្ថវៈ​ចំនួន​២​នាក់ លុះដល់​ម៉ោង​៥៖៤០​នាទី ទើប​បាន​ដឹក​គាត់​មក​ទម្លាក់​នៅ​រង្វង់​មូល​ផ្លែ​ទុរេន​វិញ ។​

​សមត្ថកិច្ច បញ្ជាក់ទៀតថា ឆ្លង​តាម​ការសាកសួរ​ជនរងគ្រោះ​យ៉ាង​យកចិត្តទុកដាក់ បាន ប្រាប់​ពី​ទី​កន្លែង​កើតហេតុ និង​កន្លែង​ដែល​ជនសង្ស័យ​ដឹក​យក​មក​ទម្លាក់​ចោល​នោះ គឺ​សុទ្ធតែ​ជា​កន្លែង​ដែល​សមត្ថកិច្ច​យើង​បាន​បំពាក់​កា​ម៉េរា​សុវត្ថិភាព​ទាំង​អស់ ។ លុះ​ពេល​សមត្ថកិច្ច​ឆែក​ពិនិត្យ​តាម​កា​ម៉េរា​សុវត្ថិភាព​នៅ​តាម​គោល​ដៅ​ទាំងនោះ មិន​មាន​ឃើញ​សកម្មភាព​ដូច​ការប្តឹង​របស់​ជន​រងគ្រោះ​ឡើយ ។

​ក្រោយមកទៀត សមត្ថកិច្ច ក៏​បាន​នាំ​ជនរងគ្រោះ​ទៅ​ចង្អុលបង្ហាញ​អំពី​ទី​កន្លែង​កើតហេតុ ជនរងគ្រោះ​ឆ្លើយថា​គាត់​មិន​ចាំ មិន​ស្គាល់​កន្លែង​ទៅវិញ ។ ជុំវិញ​ករណី​នេះ​ទោះបី​មាន​ឬ​មិន​មានក្តី ក៏​កម្លាំង​សមត្ថកិច្ច​យើង​ក្នុងនាម​ជា​អ្នកថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ពិសេស​នគរបាល​ខេត្ត​កំពត​នៅ​តែ​យកចិត្តទុកដាក់​ក្នុង​ការស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​សុវត្ថិភាព​ក្នុង​មូលដ្ឋាន នឹង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យខាងតែបាន ៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
15 November, 2019 10:48 AM
​ភ្នំពេញ​៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ ។
14 November, 2019 06:40 PM
ខេត្ត​រតនគិរី​៖ សាងសង់​សំណាង​ខុស​នឹង​ច្បាប់​អនុញ្ញាតិ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អ្នកជិតខាង បើ​ទោះ​ជា​តុលាការ ចុះ​អនុវត្ត​ដី​ការសម្រេច​រក្សា​ការពារ តម្រូវឲ្យ​ម្ចាស់​សំណង់ផ្អា​កការសាងសង់​ប​ណ្ដោះ​អា​សន្ត​រួច​ម្ដង​មក​ហើយ​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​សាលដីការ​នោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ទៅលើ​ម្ចាស់​សំណង់​នោះឡើយ​។​
14 November, 2019 10:42 AM
​កំពត​៖ ​មានប្រសាសន៍​ពី​ខេត្ត​កំពត , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា មេក្លោង​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា  មិនបាន​សម្រេច​មែន តែ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មួយចំនួន​លង់ខ្លួន​ចាញ់បោក​បាន​រត់​ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​តាម​ខេត្ត​ក្រុង​នានា​មួយចំនួន​ដោយ​ភ័យ​ខ្លាច​និង​តក់ស្លុត​។
13 November, 2019 07:48 PM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ ដោយ​អះអាង​ថា “​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង របប​រាជានិយម​នៅ​កម្ពុជា របស់​ទណ្ឌិត សម រង្ស៊ី បរាជ័យ​ទាំងស្រុង​”​។
13 November, 2019 07:39 PM
ភ្នំពេញ​៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា បងប្អូន​ប្រជាពលរដ្ឋ កូន​ក្មួយ​យុវជន និង ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេរ្ត៍ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ។
12 November, 2019 08:31 PM
ភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​តុលាការ​សម្រេច​កែប្រែ​កាតព្វកិច្ច​មួយ​ចំនួន​ដែល​អនុញ្ញាត​អោយ​លោក​មាន​សិទ្ធិ​ចាកចេញ​ពី​ផ្ទះ​បាន ។
12 November, 2019 08:21 PM
ភ្នំពេញ​៖ ​កូនប្រុស​ច្បង​សម្តេច​តេជោ ហ៊ុន សែន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា “​អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​ចង់បាន គឺ ភាពវឹកវរ អសន្តិសុខ អស្ថេរភាព និង ការបាត់បង់​សន្តិភាព​”​។​
12 November, 2019 08:16 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឈានចូល​ថ្ងៃ​ចុងក្រោយ ហើយ ខណៈ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា “​សូម​កុំ​ជឿ​ពាក្យភូតកុហក​ដោយ​ក្រុម​បំពុលសង្គម​មួយចំនួន​តូច ដែល​មិន​ចង់​ឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​”​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact