ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​
Sat, 12 October 2019 10:58 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែតុលា បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស លួច​គាស់​ផ្ទះ​យក​ម៉ូតូ ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុយ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ កណ្តាល 1AE-3911 និង មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ផ្លាកលេខ ភ្នំពេញ 1GM-4425 ។​

​បន្ទាប់ពី​ជនរងគ្រោះ​បានដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វារផ្ទះ​យក​បាត់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ក្រោយ​ធ្វើ​សកម្មភាព បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាព​ថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេល​ធ្វើ​សកម្មភាព​រូបគេ​ទាំង​២​នាក់ បាន​កាន់​ដែក​ទី​ប​១​ដើម​ប្រវែង​៥​តឹក ដើរ​កាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ។​

​បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅ​ខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ៣​ទៅ​៤​គ្រឿង ។

ភ្លាមនោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូល​ទៅ​លួច​យក​តែ​ម្តង​។ រូបគេ​ទាំង​២​នាក់ បាន​ប្រាប់​បន្ថែមថា កន្លងមក ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
23 June, 2020 02:52 PM
​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មាន​ការ​ត្អូញត្អែរ កន្លែង​ទុកដាក់​សំរាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ថា សំរាម​ពាសវាល​ពាសកាល មាន​ក្លិនស្អុយ បង្កអោយមាន​ផលប៉ះពាល់​ដល់​សុខភាព ខណៈ​នៅក្បែរៗ​នោះ​មាន​ទាំង​អាហា​រដ្ឋា​ន និង កន្លែង​លក់ដូរ​ជាច្រើន​ផងដែរ ។​
23 June, 2020 12:53 PM
​ភ្នំពេញ​៖ ​កំណក​ខ្សាច់​ក្រាស់ឃ្មឹក​តាម​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ ហៅថា ផ្លូវ​៦០​ម៉ែត្រ ក្នុង​ខណ្ឌ​មានជ័យ ត្រូវបាន​សំអាត​សាជាថ្មី នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ នេះ ។
23 June, 2020 12:46 PM
ភ្នំពេញ​៖​ លោក ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង ជា​ចៅក្រម​អនុវត្ត លោក តាំង ស៊ុន បានសម្រេច ចេញ «​ដីកា​សម្រេច​រឹបអូស​សិទ្ធិលើ​បំណុល​» ដោយ​រឹបអូស​ភាគហ៊ុន​មានតម្លៃ​ចំនួន​១,២០០,០០០​លាន​ដុល្លារ​អាមេរិក របស់​កូនបំណុល​ជា «​ធនាគារ​មេគង្គ​កម្ពុជា មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​» តំណាង​ដោយ​លោកស្រី ស្រ៊ុន សុខ​គឹម ជា​ប្រធាន​នាយក​ប្រតិបត្តិ ដែល​មាន​ម្ចាស់បំណុល គឺ អ្នកឧកញ៉ា​បណ្ឌិត សុខ គង់ អគ្គនាយក​ក្រុមហ៊ុន សុខា អូ​តែ​ល ។
23 June, 2020 12:36 PM
កណ្តាល​៖ ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ គ្មាន​ផ្លាកលេខ គ្មាន​ក្រប​ត្រឹមត្រូវ និង ធ្លាក់​ដី ហូរ​ទឹក​ពេញ​ផ្លូវ កំពុង​ធ្វើ​ចរាចរណ៍​ក្រោម​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខណៈ​សមត្ថកិច្ច​កំពុង​មាន​វិធានការ ផងដែរ ។​
22 June, 2020 09:39 AM
ភ្នំពេញ​៖​ ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ នេះ បុរស​ម្នាក់​ឈ្មោះ ពុធ មនោ​រម្យ ដែល​មិន​បាន​ស្តាប់​ការណែនាំ​របស់​ប៉ូលិស​ចរាចរណ៍​នៅ​ម្តុំ​ការដ្ឋាន​កំពុង​សាងសង់​ផ្លូវ​នៅ​រង្វង់​មូល​ចោមចៅ និង បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​បុក​មន្ត្រី​ចរាចរណ៍​ម្នាក់​ដួល ត្រូវបាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។
22 June, 2020 09:23 AM
ខេត្ត​រតនគិរី៖ ទីចាត់ការ​សាលាបឋមសិក្សា​មួយ​ខ្នង​ឆេះ​ម៉ត់ បន្ទាប់​ពី​រថយន្ត​បើក​ទាក់​ខ្សែភ្លើង​ផ្ទុះ​សេ​ឆេះ​។​
21 June, 2020 01:49 PM
ភ្នំពេញ​៖ ​ទំនាស់​ដ៏​រ៉ាំ​រៃ​រវាង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​រតនៈ​បុប្ផា​រាម ហៅ វត្ត​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ជាច្រើន​រយ​នាក់ បានអូសបន្លាយ​អស់​រយៈពេល​រាប់​សិប​ខែ ដោះស្រាយ​មិន​ចេញ រហូត​ធ្វើអោយ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន រួច​ក៏​បាន​សម្រេច​បិទ​ផ្លូវ​ជាតិ​លេខ​6A ជា​បណ្តោះអាសន្ន ប្រមាណ​ជិត​២​ម៉ោង ។
21 June, 2020 01:43 PM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ខាងមុខនេះ នឹង​ប្រកាស​ជា​ផ្លូវការ​នូវ «​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩» ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact