ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​
Sat, 12 October 2019 10:58 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែតុលា បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស លួច​គាស់​ផ្ទះ​យក​ម៉ូតូ ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុយ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ កណ្តាល 1AE-3911 និង មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ផ្លាកលេខ ភ្នំពេញ 1GM-4425 ។​

​បន្ទាប់ពី​ជនរងគ្រោះ​បានដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វារផ្ទះ​យក​បាត់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ក្រោយ​ធ្វើ​សកម្មភាព បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាព​ថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេល​ធ្វើ​សកម្មភាព​រូបគេ​ទាំង​២​នាក់ បាន​កាន់​ដែក​ទី​ប​១​ដើម​ប្រវែង​៥​តឹក ដើរ​កាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ។​

​បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅ​ខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ៣​ទៅ​៤​គ្រឿង ។

ភ្លាមនោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូល​ទៅ​លួច​យក​តែ​ម្តង​។ រូបគេ​ទាំង​២​នាក់ បាន​ប្រាប់​បន្ថែមថា កន្លងមក ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 December, 2019 03:49 PM
ខេត្ត​រតនគិរី៖ លោក សាយ សា​មាន ប្រធានស្តីទី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី ដែល​ទើប​ហ្នឹង​ឡើងកាន់តំណែង​ថ្មី បាន​មានប្រសាសន៍​ប្រាប់​ដល់​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ម្សិលមិញ​នេះ នៅ​ចំនុច​ការដ្នាន​ជួសជុល​ផ្លូវថ្នល់​លេខ ៣៧៨៩ ដែល​មាន​ទីតាំង​នៅ ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស​ថា លោក និង​សហការី​ទាំងអស់ ប្តេជ្ញា​ថា​នឹង​កែសម្រួល​ផ្លូវថ្នល់​ក្នុង​ខេត្ត​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​មន្ទីរ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ក្នុង​ការសម្រួល​ដល់​ការធ្វើដំណើរ ដឹក ជញ្ជូន​កសិផល និង​ត​ភ្ជាប់​ផ្លូវ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤​។​
06 December, 2019 03:39 PM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ នេះ ក្លិប​អ្នកកាសែត​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​ចំនួន​១៤​ចំណុច ក្រោយ​បញ្ចប់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៦ ។
06 December, 2019 10:55 AM
កណ្តាល​៖ ​លោកស្រី សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែងថា សាឡង់​បូម​ខ្សាច់គ្មាន​ច្បាប់​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​សំណង់​ស្ពាន ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​ស្ពាន​ឆ្លង​ទន្លេបាសាក់​របស់​ជាតិ ពិសេស​ជា​ស្ពាន​ដែល​បានមក​ពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ។
06 December, 2019 10:45 AM
ភ្នំពេញ​៖ ​ក្នុងឱកាស​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ ។​
06 December, 2019 10:33 AM
ភ្នំពេញ​​៖ ​នៅ​វេលា​ថ្ងៃត្រង់​ទី​៥ ខែ​ធ្នូ ដោយ​មិនដឹងថា​ជួប​វិបត្តិ​ផ្លូវចិត្ត​កម្រិតណា​នោះទេ បានជា​ធ្វើ​អោយ​ក្មេងស្រី​វ័យ​១៨​ឆ្នាំ​ម្នាក់ សម្រេចចិត្ត​ជិះ​កង់​ចេញពី​សាលារៀន​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ព្រែក​សំរោង ដែល​រហូតមកទល់​ពេលនេះ មិនទាន់​ដឹងស្លាប់​ឬ​រស់​នៅឡើយ​ទេ ។
06 December, 2019 10:19 AM
ភ្នំពេញ​៖ ​ពលរដ្ឋ ប្រាប់ថា ក្រុមហ៊ុន​សំណង់​ផ្ទះល្វែង យីហោ “​តា​តា TATA” មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​ការចោទប្រកាន់​ថា បាន​ចាក់ដី​រំលោភ​យក​ប្រឡាយ​មេ និង ដេញ​វាយ​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ព្រហើន ថែមទៀត​ផង ។​
06 December, 2019 10:07 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ នេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ប៉ូលិស​ប៉ុស្តិ៍​បឹង​សាឡាង​ម្នាក់ ដែល​បាញ់​អ្នកជិតខាង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​និង​ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ។​
05 December, 2019 11:51 AM
ភ្នំពេញ​៖ ​ក្នុង​មជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ ស្ថិតនៅ​ខាងកើត​ជាប់​ស្ថានទូត​អូស្ត្រាលី បណ្តោយ​ផ្លូវ​លេខ​៧៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបាន​ប្រភព័ត៌មាន​ច្បាស់ការ​ណ៍​មួយ អះអាង​ប្រាប់​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ នេះ ថា បាន​បង្កប់​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ជាង​១០​កន្លែង ខណៈ​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន មិន​មាន​ចំណាត់ការ​បង្ក្រាប​ទាល់តែសោះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact