ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​
Sat, 12 October 2019 10:58 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែតុលា បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស លួច​គាស់​ផ្ទះ​យក​ម៉ូតូ ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុយ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ កណ្តាល 1AE-3911 និង មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ផ្លាកលេខ ភ្នំពេញ 1GM-4425 ។​

​បន្ទាប់ពី​ជនរងគ្រោះ​បានដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វារផ្ទះ​យក​បាត់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ក្រោយ​ធ្វើ​សកម្មភាព បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាព​ថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេល​ធ្វើ​សកម្មភាព​រូបគេ​ទាំង​២​នាក់ បាន​កាន់​ដែក​ទី​ប​១​ដើម​ប្រវែង​៥​តឹក ដើរ​កាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ។​

​បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅ​ខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ៣​ទៅ​៤​គ្រឿង ។

ភ្លាមនោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូល​ទៅ​លួច​យក​តែ​ម្តង​។ រូបគេ​ទាំង​២​នាក់ បាន​ប្រាប់​បន្ថែមថា កន្លងមក ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 January, 2020 05:00 PM
​ខេត្ត​រតនគិរី៖ អាជីវករ​លក់ដូរ​នៅ​បរិវេណ​ក្រៅ​ផ្សារ​ក្រុង​បាន​លុង ជ្រុង​ខាងកើត​ឈៀង​ខាងត្បូង​មួយចំនួន ត្រូវ​បង្ខំចិត្ត​និង​រូប ទៅ​រក​ទីតាំង​ផ្សេងទៀត ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ដោយសារ​នៅ​ចំណុច​នោះ មាន​ភក់ជ្រាំ​និង​ទឹក​ស្អុយរលួយ មិន​មាន​ភ្ញៀវ​ចូល​ទិញ និង​មួយ​កន្លែង​ទៀត​ទឹកស្អុយ​ហូរ​ចេញ​ពី​ក្រោយ​ស្នាក់ការ​ផ្សារ​តែម្ដង​។​
22 January, 2020 02:00 PM
កណ្តាល​៖ ​កម្លាំង​អធិការ​នគរបាល​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​កន្ទុយលេខ​វៀតណាម ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ទៀត​។​
22 January, 2020 10:41 AM
ភ្នំពេញ​៖ ​ស្ត្រី​ចំណាស់​ម្នាក់​ជា​អ្នកលក់​នំ​បញ្ចុក បាន​យក​កន្សែងពោះគោ​រឹត​.​ក​សម្លាប់​ប្តី​ស្លាប់​ក្នុង​បន្ទប់​ជួល ដោយ​ខឹង​ទ្រាំលែងបាន ដែល​ប្តី​មាន​ស្រី​ច្រើនពេក ហើយ អះអាងថា គ្មាន​ការតក់ស្លុត​ក្នុង​ការសម្លាប់​ទេ និង ព្រម​ដើរចូល​គុក​ដោយ​ខ្លួនឯង ។​
22 January, 2020 09:14 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ឃើញ​ហើយ​ថា ឃាតករ​ដែល​បាញ់​សម្លាប់ DJ នៅ​ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស គឺ ជា​មន្ត្រី​កងរាជអាវុធហត្ថ​វ័យក្មេង ដែល​ពាក់​ស័ក្តិ​៤ ឈ្មោះ ដួង មុនី​រដ្ឋ ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ហើយ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។​
22 January, 2020 08:53 AM
ភ្នំពេញ​៖ ​ទីតាំង​បើក​អាជីវកម្ម True Money មួយកន្លែង ស្ថិតនៅ​ក្បែរ​សាលាសង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ តាម​បណ្តោយ​ផ្លូវ​លេខ​៣៥១ ភូមិ​តាងៅ​កណ្តាល កំពុង​បង្កប់​ឆ្នោត​វៀតណាម​ខុសច្បាប់ យ៉ាង​រលូន និង ជា​យូរ​មក​ហើយ ។​
22 January, 2020 08:45 AM
ភ្នំពេញ​៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មករា នេះ បន្ត​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ សាជាថ្មី ជាមួយ​ការ​រឹតបន្តឹង​សន្តិសុខ ជុំវិញ​បរិវេណ​តុលាការ​ដដែល ក្នុង​គោលបំណង​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ។​
21 January, 2020 11:28 AM
ភ្នំពេញ​៖ ​ផ្លូវ​R6 ជិត​ការដ្ឋាន​មួយកន្លែង ក្នុង​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបាន​មហាជន ប្រសិទ្ធ​នាម ថា ជា​ជម្រុក​នៃ​បទល្មើស​គ្រឿងញៀន និង បទល្មើស​ផ្សេងៗ​ទៀត ដែល​ឧស្សាហ៍​ឃើញ​សមត្ថកិច្ច​ចុះបង្ក្រាប​ដែរ តែ​ដូចជា​មិន​ធូរស្បើយ​សោះ ។
21 January, 2020 10:11 AM
ព្រៃវែង​៖ ​ក្មេងប្រុស​២​នាក់ បាន​ស្លាប់​ដោយសារ​លិច​ទូក​កណ្តាលទន្លេ ខណៈ​ម្នាក់ទៀត បាន​រួចផុត​ពី​សេចក្តីស្លាប់ ព្រោះ​បាន​ប្រឹង​ហែល​ទឹក​រហូត​ដល់​ច្រាំង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact