ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​
Sat, 12 October 2019 10:58 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែតុលា បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស លួច​គាស់​ផ្ទះ​យក​ម៉ូតូ ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុយ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ កណ្តាល 1AE-3911 និង មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ផ្លាកលេខ ភ្នំពេញ 1GM-4425 ។​

​បន្ទាប់ពី​ជនរងគ្រោះ​បានដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វារផ្ទះ​យក​បាត់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ក្រោយ​ធ្វើ​សកម្មភាព បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាព​ថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេល​ធ្វើ​សកម្មភាព​រូបគេ​ទាំង​២​នាក់ បាន​កាន់​ដែក​ទី​ប​១​ដើម​ប្រវែង​៥​តឹក ដើរ​កាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ។​

​បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅ​ខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ៣​ទៅ​៤​គ្រឿង ។

ភ្លាមនោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូល​ទៅ​លួច​យក​តែ​ម្តង​។ រូបគេ​ទាំង​២​នាក់ បាន​ប្រាប់​បន្ថែមថា កន្លងមក ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 December, 2014 12:21 PM
  សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣​
08 December, 2014 11:11 AM
​កណ្តាលៈ សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្តាល បានធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​៧:៤៥​នាទី រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៤
08 December, 2014 10:57 AM
​កោះកុងៈ បុរស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត រងរបួស​ស្រាល បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង ព្រោះតែ​ផឹកស្រា​ស្រវឹង​ជ្រុលខ្លួន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១:៥០​នាទី រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវកែង វត្ត​ប៉ាក់​ខ្លង ស្ថិត​ក្នុងភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។
05 December, 2014 07:18 PM
កំពង់ចាមៈ ជនដៃដល់​ជា​ឃាតករ បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ស្រុក​ចំការលើ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ ក្រោយពី​រត់គេចខ្លួន​បាន​មួយរយៈ​ខ្លី​។
05 December, 2014 07:06 PM
ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤​នេះ បានបញ្ចប់​ការសាកសួរ​អង្គរក្ស​ទាំង​៤​នាក់ របស់លោក​ឧកញ៉ា ថោង សារ៉ាត់ និង​បានសម្រេច​ចេញ​ដីកាឃុំខ្លួន ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​សមគំនិត តាម​មាត្រា​២០០ និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ដោយឡែក​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​ចោទ​ពីបទ ផ្តើមគំនិត​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០
05 December, 2014 07:00 PM
កំពង់ធំៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ ដោយសារ​មាន​រថយន្ត​មួយគ្រឿង បាន​បើក​វ៉ា​ម៉ូតូ ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ​យ៉ាង​ពេញទំហឹង ដែល​កំពុងតែ​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​តៃកុង​ម៉ូតូ​ស្លាប់ៗ​នៅនឹងកន្លែង​។
05 December, 2014 05:48 PM
​បន្ទាយ​មាន​ជ័​យៈ ក្រោយពី​អគារ​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចាស់​ទ្រុឌទ្រោម ពុកផុយ និង​តូចចង្អៀត ព្រមទាំង​ពិបាក​ក្នុងការ​បំពេញការងារ និង​មាន​ទឹកភ្លៀង​ជន់​លិច​អស់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​រៀងរាល់​រដូវវស្សា​នោះ ថ្នាក់ដឹកនាំ​នៃ​អធិការដ្ឋាន​មួយ​នេះ បានសម្រេច​វាយ​អគារ​ចាស់​ចោល ហើយ​កសាង​ថ្មី​កម្ពស់​៣​ជាន់​។
05 December, 2014 03:26 PM
​កំពង់ឆ្នាំងៈ ជនសង្ស័យ​ជា​អ្នក​សកម្ម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ សហការគ្នា​ព័ទ្ធ​ចាប់ខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន ខណៈ​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ពេល​ឃើញ​ពួកគេ​ប្រើប្រាស់​គ្រឿងញៀន​។ កិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ម៉ោង​៣:១៥​នាទី រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ក្រាំង​ស្គារ​ជើង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact