ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​
Sat, 12 October 2019 10:58 AM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែតុលា បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស លួច​គាស់​ផ្ទះ​យក​ម៉ូតូ ។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ យ៉េន ម៉ាឡែន ហៅ​ប្រុស អាយុ ៣១​ឆ្នាំ និង ឈ្មោះ ជា សុវណ្ណ ហៅ​ជ្រុយ ហៅ​ឡេវ អាយុ ៤៩​ឆ្នាំ បានធ្វើ​សកម្មភាព លួច​គាស់​ផ្ទះ​មួយ​កន្លែង នៅ​ចំណុច​ផ្ទះជួល​១B ផ្លូវ​លេខ​៣ ក្រុម​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក ដោយ​យក​ម៉ូតូ​បាន​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ផ្លាកលេខ កណ្តាល 1AE-3911 និង មួយគ្រឿង​ទៀត​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ផ្លាកលេខ ភ្នំពេញ 1GM-4425 ។​

​បន្ទាប់ពី​ជនរងគ្រោះ​បានដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​គាស់​ទ្វារផ្ទះ​យក​បាត់ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ឫស្សីកែវ​ដើម្បី​ជួយ​ស្រាវជ្រាវ​។

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ក្រោយ​ធ្វើ​សកម្មភាព បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​សារភាព​ថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន ហើយ​ក្នុង​ពេល​ធ្វើ​សកម្មភាព​រូបគេ​ទាំង​២​នាក់ បាន​កាន់​ដែក​ទី​ប​១​ដើម​ប្រវែង​៥​តឹក ដើរ​កាត់​តាម​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ។​

​បន្ទាប់មក​ពួកគេ​បានឃើញ ផ្ទះជួល មួយ​ល្វែង ហើយ​បាន​អើត​ទៅ​ខាង​ក្នុង​ឃើញ​មាន​ម៉ូតូ ៣​ទៅ​៤​គ្រឿង ។

ភ្លាមនោះ ពួកគេ​បាន​យក​ដែក​ទីប​ដែល​កាន់​ជាប់ដៃ គាស់​ទ្វារផ្ទះ​ចូល​ទៅ​លួច​យក​តែ​ម្តង​។ រូបគេ​ទាំង​២​នាក់ បាន​ប្រាប់​បន្ថែមថា កន្លងមក ពួកគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១​ឆ្នាំ​រួច​ម្តង​ហើយ ពីបទ​លួច​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 November, 2014 01:17 PM
កណ្តាលៈជនជាតិ​វៀតណាម​ប្រុស​-​ស្រី​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១១ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​លក់​មាស​និង​ប្តូ​ប្រាក់​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ  ខេត្ត​កណ្តាល បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ បន្ទាប់​ពី​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ខាងលើ​នេះ​ប្រើ​ល្បិច​ឆបោក​អាជីវករ​ខ្មែរ ដោយ​យក​គ្រឿងអលង្ការ​ក្លែងក្លាយ​ជាច្រើន​ជី​ទៅ​ដាក់​បញ្ចាំ ។​
11 November, 2014 03:43 PM
បន្ទាយមានជ័យ​៖​ពលរដ្ឋ​ក្នុង​ភូមិ​ព្រៃ​ព្រិច​១០០​គ្រួសារ​បាន​នាំគ្នា​តវ៉ា​មុខ សាលា​សង្កាត់​ប៉ោយប៉ែត​ដើម្បី​សុំ​អោយ​អ្នកស្រី​មេភូមិ​ព្រៃ​ព្រិច​ចុះចេញ​ពី​តំណែង​ព្រោះ​អសកម្ម​នៅក្នុង​ភូមិ កាលពី​នៅ​វេលា​ម៉ោង​៧​និង​៣០​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុន​សាលាសង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
11 November, 2014 02:52 PM
​ភ្នំពេញ​៖​លោកមៀ​ច​សុវណ្ណារ៉ា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្បែរ​ពេទ្យ​អង្គឌួង​ខណ្ឌ​ដូនពេញ​កា​លពីព្រឹកថ្ងៃទី១២ ​ខែវិច្ឆិការ ​ឆ្នាំ២០១៤​ តាម​បណ្តោយ​ផ្លូវ​ពេទ្យ​ព្រះអង្គ​ដួង​ ខណះដែល​លោក​កំពុង​ធ្វើដំណើរ​។
10 November, 2014 07:53 PM
​កណ្តាលៈមាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ស្រុក​ស្អាង​បន្ទាប់ពី​មាន​បុរស​ម្នាក់​ត្រូវបាន​សត្វ​គោ​មេ​មួយ​ក្បាល​ជាន់​ត្រូវចំ​កណ្តាលដើមទ្រូង​បាក់​ឆ្អឹងជំនី​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​១០​នាទី ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចំណុច​រោង​គោ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​
10 November, 2014 07:43 PM
​កណ្តាលៈទីតាំង​បើក​បម្រើ​សេវាកម្ម​អ៊ី​ន​ធើ​ណេតមួយ​កន្លែង​យីហោ​" ញូ​ដេ ណេ​ត​" មាន​បង្កប់​ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេតត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​តាខ្មៅ ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចុះ​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​៦​នាក់​និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅផ្ទះ​លេខ​៣៤E0 ផ្លូវ​លេខ​១០៤ ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​
09 November, 2014 11:52 AM
បន្ទាយមានជ័យ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ធុន​ធំ​(​យី​ឌុប​) បាន​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ​រួច បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បន្ថែមទៀត បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​រង របួស​ធ្ងន់​ស្រាល​៤​នាក់ កាលពី​រសៀល​ម៉ោង​១ ថ្ងៃទី​០៨ ខែវិច្ឆិការ ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ខាងលិច​ផ្លូវ​ចូល​វត្ត​អណ្តូង​ថ្ម​មាស ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ​។​
01 December, 2014 03:48 PM
ខេត្តកោះកុង៖​ថ្មីៗ​នេះ​បែកធ្លាយ​ជម្លោះ​ក្រុម​គយ និង​ជំនាញ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ក្រុមប៉ូលិស​សេដ្ឋកិច្ច និង​គយ​សាខា ដែល​គេ​ឃើញ​សកម្មភាព​គយ និង​ជំនាញ​ច្រកទ្វារ​នេះ ជា​អ្នក​អនុញ្ញាត​ឱ្យ​ចូល​ទំនិញ ប៉ុន្តែ​ក្រុម​ជំនាញ និង​សាខាគយ ខេត្ត​កោះកុង បែ​ជា​តែងតែ​ចេញ​មុខ​ចាប់​ទំនិញ​ក្បួន​រថយន្ត​នាំចូល​នោះ ជា​ប្រចាំ​ដែល​គេ​សង្ស័យថា ទំនាស់​នោះ អាច​កើតឡើង​ពី​ការបែងចែក​លាភសក្ការៈ​មិន​ត្រូវ​គ្នា។​
08 November, 2014 09:17 AM
សៀមរាប​:​រថយន្ត​តារាចម្រៀង ជុំ លី​ណូ បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ស្លាប់ នៅ​ព្រឹក​ថ្ងៃ​៦​វិចិ្ឆការ​ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ហើយ​រថយន្ត​របស់​ខ្លួន​បាន​រ៉េ​ចង្កូត​ធ្លាក់​ប្រឡាយ ក្រោយ​ពី​តារា​ចម្រៀង​រូបនេះ​វិលត្រឡប់​មក​ពី​សម្តែង​នៅ​ខេត្ត​ព្រះវិហារ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact