លោក ម៉ន ផល្លា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​ចៅក្រម​ស៊េី​ប​សួរ​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ពីបទ រួមគំនិត​ក្បត់​

ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នេះ  អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លោក ម៉ន ផល្លា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ ត្រូវ​ចៅក្រម​ស៊េី​ប​សួរ​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ពីបទ រួមគំនិត​ក្បត់​
Sat, 12 October 2019 10:38 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នេះ  អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន បុគ្គល​ឈ្មោះ ម៉ន ផល្លា (​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំរាជធានី​ភ្នំពេញ​) ពីបទ រួមគំនិត​ក្បត់ តាម​មាត្រា​៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ​
​នៃ​កម្ពុជា ។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ទៀតថា ការ​ដែល​ចៅក្រម​ស៊េី​ប​សួរ​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លោក ម៉ន ផល្លា នេះ គឺ ដោយយោង​តាម​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ទិ​ត្យ សូផាត ភេទ​ស្រី និង​ជន​ត្រូវ​ចោទ ឈ្មោះ សេង សុខន ភេទ​ស្រី នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៧២៥ ចុះ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ឆ្លើយ​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួ​រថា ឈ្មោះ​ម៉ន ផល្លា ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ជា​មេខ្លោង​នៅ​ពីក្រោយ​ការឃោសនា ញុះញង់ និង​បញ្ចុះបញ្ចូល​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​ងើប​បះបោរ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ក្រោម​ឧបាយកល​ជា "​ផែនការ​នៃ​ការវិលត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន​សម រង្ស៊ី​"​។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​ថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ខាងលើ ត្រូវបាន​​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 May, 2020 10:44 AM
ភ្នំពេញ​៖ ​អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា ជនសង្ស័យ​២៧​នាក់ រួមទាំង​អ្នកកាសែត​១៣​នាក់ ផង នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ករណី​លេងល្បែង​ជល់​មាន់ នៅ​ផ្លូវ ឌួង ឌៀប ឬ ផ្លូវ «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ។​
26 May, 2020 09:12 AM
ភ្នំពេញ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​លើក​ទី​២ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​» ដោយ​ក្នុង​នោះ​មាន​ចំនួន​៧​ចំណុច​សំខាន់ៗ ។
26 May, 2020 09:03 AM
ភ្នំពេញ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នឹង​ត្រូវ​ដាក់អោយអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ ។
26 May, 2020 08:57 AM
ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​
25 May, 2020 09:25 AM
ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១៦៖១០​នាទី រសៀល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មាន​ករណី​អគ្គិភ័យ​មួយ ឆេះ​ក្លឹប​កម្សាន្ត EDM ស្ថិត​តាម​បណ្តោយ​ផ្លូវ​រដ្ឋ​សភា ខាងក្រោយ​ស្ថានទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
25 May, 2020 09:16 AM
​ភ្នំពេញ​៖​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល អះអាងថា ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះបើមិនចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
23 May, 2020 08:26 AM
​ភ្នំពេញ​៖ ​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ មាន​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។
22 May, 2020 02:11 PM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ប្រកាសថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact