ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​ឡោមព័ទ្ធ រិបអូស​ឈើប្រណិត​ប្រគល់​ឲ្យ​ជំនាញ​

ខេត្ត​រតនគិរី៖ ទីតាំង​ស្តុក​ឈើ​ប្រណិត និង​រថយន្ត​ដឹកឈើ នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ត្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​ឡោមព័ទ្ធ រិបអូស​ឈើប្រណិត​ប្រគល់​ឲ្យ​ជំនាញ​
Thu, 10 October 2019 07:06 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ ទីតាំង​ស្តុក​ឈើ​ប្រណិត និង​រថយន្ត​ដឹកឈើ នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ភ្លាមៗ បន្ទាប់​ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០.៣០​នាទី​។​
   
គ្រា​ដែល​ចុះ​បង្ក្រាប​នោះ គេ​សង្កេតឃើញ​វត្ត​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែលមាន កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត កម្លាំង​អធិការដ្ធាន​នគរបា​ល​ក្រុង​បាន​លុង កម្លាំង​ជំនាញ​រដ្ធបាល​ព្រៃឈើ​ក្រុង និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​យក្ខ​ឡោម ដឹកនាំ​សម្របសម្រួល​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាតំបូង​ខេត្ត​រតនគិរី​។​
   
លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​កិច្ចការ​១ ប្រឆាំង​បទល្មើស​សេដ្ធកិច្ច នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី បានឱ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើប្រណិត​ខុសច្បាប់​នេះ បាន​ធ្វើឡើង​ចំនួន​២​ករណី​ក្នុង​ថ្ងៃ​តែ​១​។ ករណី​ទី​១ ឃាត់​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី​ហើម ពណ៌​សំបក់​ឪឡឹក​ពាក់​ស្លាក​លេខ ស្វាយរៀង​2A: 0431 នៅត្រង់ចំណុច កែង​ផ្លូវ​បំបែក​ជា​បី​ ស្ថិតក្នុង​ភូមិ​អូរ​រមៀត សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ស្របពេល​ដែល​រថយន្ត​មួយ​គ្រឿង​នេះ​កំពុង​ប្រមូល​យក​ឈើ​តាម​ផ្ទះ​។ គ្រា​នោះ​សមត្ថកិច្ច ឃាត់​បាន​ទាំង​តៃកុង​រថយន្ត​ជា​ជនជាតិ​វៀតណាម​ម្នាក់​តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។

លោក​ឧត្តមសេនីយ៍ត្រី​បន្តថា ក្រោយពី​ឃាត់ខ្លួន​តៃកុង​រថយន្ត​រូបនោះ​បាន​យក​មក​សាកសួរ តៃកុង​បាន​សារភាពឲ្យ​សមត្ថកិច្ច​ដឹងថា គេ​ជញ្ជូន​ឈើ​ទាំងនេះ​ទៅ​ស្តុក​ទុក​ក្នុង​លំនៅដ្ធាន​មួយកន្លែង​ត្រង់​ចំណុច​ខាងលិច ផ្ទះសំណាក់​ធី​សុខា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ខេត្តរតនគិរី ជា​ផ្ទះ​របស់ ចែ​រ៉ា​ន់ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ឡោមព័ទ្ធ និង​កាត់​សោរ​ទ្វាររបង​លំនៅដ្ធាន​ចូល​តែ​ម្ដង ហើយ​ចែ​រ៉ា​ន់ នេះ​ជា​មុខសញ្ញា​ចាស់​ល្បី​ខាង​ជួញដូរ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាងសកម្ម​ផងដែរ​។ តែ​មកដល់​ពេល​បច្ចុប្បន្ន​លំនៅដ្ឋាន​ខាងលើនេះ​បាន​ក្លាយ​ជា​ទីតាំង​ស្តុក​ឈើ​និង លួច​ធ្វើ​សិប្បកម្ម អា​ជ្រៀក កែច្នៃ​ឈើប្រណិត​ដោយ​ខុសច្បាប់ យ៉ាង​ស្ងៀមស្ងាត់​។​
   
សមត្ថកិច្ច​ចម្រុះ​បាន​រិបអូស​និង​ប្រមូល​យក​ឈើ​ប្រណិត  សុទ្ធតែ​ប្រភេទ​ឈើ​ធ្នុង​រាប់រយ​ដុំ ដឹកជញ្ជូន​ចេញ​បាន ៥​រឺ​ម៉ក​ម៉ូតូ​ខ្នាត​ធំ​ពេញៗ និង​សម្ភារៈ កែ​ច្នៃ​មួយ​ចំនួន​ទៀត​។​
   
បច្ចុប្បន្ន​វត្ថុតាង​ឈើប្រណិត​និង​រថយន្ត​សមត្ថកិច្ច​បាន​នាំមក​រក្សាទុក​នៅ​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។  ដោយឡែក តួរ​លេខ​ចំនួន​ឈើ ខាង​ជំនាញ​កំពុង​ធ្វើការ​ថ្លឹង​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact