សម្ដេច​តេជោ ហ៊ុន សែន និង សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​ នៅ​វត្ត​ចំពុះក្អែក​

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែ​កញ្ញា នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្ដេច​តេជោ ហ៊ុន សែន និង សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​កាន់បិណ្ឌ​ទី​៩​ នៅ​វត្ត​ចំពុះក្អែក​
Sun, 22 September 2019 02:01 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែ​កញ្ញា នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​មក​កាន់បិណ្ឌ​ទី​៩ នៅ​វត្ដ​មុន្នី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ដែល​ស្ថិត​នៅក្នុង ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ឱកាស​អញ្ជើញ​កាន់បិណ្ឌ​ព្រឹក​នេះ សម្ដេច​តេជោ ហ៊ុ ន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​យក​ចង្ហាន់ និង​ទេយ្យទាន​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ទៅ​ដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅ​តាម​ប្រពៃណី​សាសនា​ខ្មែរ​។

​ទន្ទឹមនឹងនោះ​ដែរ សម្ដេច​តេជោ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន និង​ជូន​ក្រណាត់ស និង​ថវិកា​ដល់​ព្រះសង្ឃ ចាស់​ព្រឹទ្ធ​ចារ្យ លោកយាយ លោកតា ព្រមទាំង​ពុទ្ធ​បរិ​ស័ក​ជាច្រើន​នាក់​ផង​ដែរ​។

​ជា​រៀងរាល់ឆ្នាំ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តែងតែ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មក​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​នៅ​តាម​វត្ត​អារាម​នានា​យ៉ាង​ខ្ជាប់ខ្ជួន ។ នៅក្នុង​ឱកាស​ដ៏​មហោឡា​ឬ​ក្ស​នេះ សម្តេច​ទាំង​ទ្វេ​បាន​ឧទ្ទិស​សុំ​ឲ្យ​មគ្គផល​ដែល​កើតចេញ​ពី​ការ​ធ្វើ​បុណ្យ​ថ្ងៃនេះ សូមឲ្យ​ជាតិខ្មែរ​ទាំងមូល​បាន​ជួប​តែ​សេចក្តីសុខក្សេមក្សាន្ត​ជានិច្ច​និរន្ត ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ នៅក្នុង​ចំណោម​ពិធីបុណ្យ​ផ្សេងៗ​នៅ​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​នាំគ្នា​ប្រារព្ធ​ធ្វើឡើង​មិន​ដែល​អាក់ខាន​ឡើយ​ជា​រៀងរាល់ឆ្នាំ  គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ រហូត​ដល់​ថៃ្ង​ទី​១៥​រោច ដែលមាន រយៈ ពេល​១៥​ថៃ្ង ដោយ​ហៅ​ថា​បុណ្យ​កាន់បិណ្ឌ​១, បិណ្ឌ​២... និង​នៅ​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង «​ភ្ជុំ​បិណ្ឌ​» ធំ​តែ​ម្តង​។ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ គឺ​ចាប់ផ្ដើម​ដាក់​បិណ្ឌ​ចាប់​ថ្ងៃទី​១៤ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 June, 2020 07:17 PM
ភ្នំពេញ​៖ ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ដែល​សង្ស័យ​តៃកុង ងងុយដេក នោះ បានបើក​រេ​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ធ្វើអោយ​គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ធ្ងរ​។​
03 June, 2020 10:35 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​ចោរ​ប្លន់​២​នាក់ បានធ្វើ​សកម្មភាព​វៃ​ស្ត្រី​វៀតណាម​ម្នាក់​ជា​អ្នកលក់​បន្លែ យក​បាន​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន ។​
02 June, 2020 11:07 AM
ភ្នំពេញ​៖ ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្តាល​អោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។​
02 June, 2020 10:58 AM
ភ្នំពេញ​៖ ​តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នេះ សង្កេតឃើញថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។​
01 June, 2020 11:10 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការចាប់ផ្តើម​វិស្សមកាល​តូច និង ការ​ឈប់សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ទូទាំង​ប្រទេស​» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។
01 June, 2020 09:19 AM
ភ្នំពេញ​៖ ​ក្រោម​គោលនយោបាយ «​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​» ធ្វើអោយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​និង​ដី​វត្ត​ច្បារអំពៅ ដែល​អូសបន្លាយ​ជាង​២០​ឆ្នាំ បាន​បញ្ចប់​ដោយ​ជោគជ័យ ។
01 June, 2020 09:08 AM
​ខេត្ត​រតនគិរី៖ ក្នុងជំនួប​ជាមួយ​ក្រុម​ការងារ​វេទិកា​រ​សម្ព័ន្ធ​សង្គម​សុីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តរតនគិរី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ក្នុង​នាម​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចូលរួមចំណែក​ការងារ​មនុស្សធម៌ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​រតនគិរី​។​
30 May, 2020 05:07 PM
ភ្នំពេញ​៖ ​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ , កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​រក​ឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact