អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែងថា ទណ្ឌិត សម រង្សី បន្ត​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ អាជ្ញាធរ​មាន​កាតព្វកិច្ច​ចាត់​វិធានការ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​និង​របបរាជានិយម​

ភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែងថា ករណី ទណ្ឌិត សម រង្សី បន្ត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែងថា ទណ្ឌិត សម រង្សី បន្ត​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ អាជ្ញាធរ​មាន​កាតព្វកិច្ច​ចាត់​វិធានការ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ​និង​របបរាជានិយម​
Sat, 21 September 2019 01:54 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែងថា ករណី ទណ្ឌិត សម រង្សី បន្ត​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ផ្នែក​គ្រប់​ជាន់ថ្នាក់ មាន​កាតព្វកិច្ច​ចាត់​វិធានការ​ដើម្បី​ការពារ​អង្គ​ព្រះមហាក្សត្រ និង របប​រាជានិយម​នៅ​កម្ពុជា ។​

​លោក សម រង្ស៊ី កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា បាន​ផ្តល់​កិច្ច​សម្ភាស៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយ​បន្ត​និយាយ​ប្រមាថ​ព្រះមហាក្សត្រ ថា “​គឺ​ព្រះមហាក្សត្រ​សព្វ​ថ្ងៃ​ហ្នឹង គឺ​គ្មាន​អំណាច​អ្វី​ទាល់តែសោះ គឺ​ធ្វើ​តាមតែ ហ៊ុន សែន បញ្ជា​ឲ្យធ្វើ​ទេ លើកលែងទោស មិន​លើកលែង​ទោស គឺ​អាស្រ័យ​លើ ហ៊ុន សែន ទេ ដូច្នេះ​យើង​ដោះស្រាយ​បញ្ហា ហ៊ុន សែន ទៅ បញ្ហា​មហាក្សត្រ វា​ដោះស្រាយ​ដោយ​ខ្លួន​វា​ហើយ ព្រោះ​មហាក្សត្រ​ហ្នឹង​ធ្វើ​តាមតែ ហ៊ុន សែន ទេ ដូច្នេះ​ខ្ញុំ​គ្មាន​រំពឹង​ព្រះមហាក្សត្រ​អី​ទេ​”​។​

​លោក ជិន ម៉ា​លីន សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា នេះ ថា  ក្នុងករណីនេះ តាម​គោលការណ៍​ច្បាប់ ព្រះរាជអាជ្ញា ក៏​អាច​កសាង​បណ្តឹងអាជ្ញា​បន្ថែម​ទៀត​បាន​ផងដែរ ដោយ​មិន​ចាំបាច់​មាន​អធិបញ្ជា​ជាថ្មី​ម្តងទៀត ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឡើយ ព្រោះថា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ចេញ​អធិបញ្ជា​ម្តង​រួច​ហើយ​ក្នុង​សំណុំរឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​នេះ ក្នុង​គោលដៅ​ការពារ​អង្គ​ព្រះមហាក្សត្រ​និង​របប​រាជានិយម​នៅ​កម្ពុជា​៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 June, 2020 07:17 PM
ភ្នំពេញ​៖ ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ដែល​សង្ស័យ​តៃកុង ងងុយដេក នោះ បានបើក​រេ​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ធ្វើអោយ​គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ធ្ងរ​។​
03 June, 2020 10:35 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​ចោរ​ប្លន់​២​នាក់ បានធ្វើ​សកម្មភាព​វៃ​ស្ត្រី​វៀតណាម​ម្នាក់​ជា​អ្នកលក់​បន្លែ យក​បាន​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន ។​
02 June, 2020 11:07 AM
ភ្នំពេញ​៖ ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្តាល​អោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។​
02 June, 2020 10:58 AM
ភ្នំពេញ​៖ ​តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នេះ សង្កេតឃើញថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។​
01 June, 2020 11:10 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការចាប់ផ្តើម​វិស្សមកាល​តូច និង ការ​ឈប់សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ទូទាំង​ប្រទេស​» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។
01 June, 2020 09:19 AM
ភ្នំពេញ​៖ ​ក្រោម​គោលនយោបាយ «​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​» ធ្វើអោយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​និង​ដី​វត្ត​ច្បារអំពៅ ដែល​អូសបន្លាយ​ជាង​២០​ឆ្នាំ បាន​បញ្ចប់​ដោយ​ជោគជ័យ ។
01 June, 2020 09:08 AM
​ខេត្ត​រតនគិរី៖ ក្នុងជំនួប​ជាមួយ​ក្រុម​ការងារ​វេទិកា​រ​សម្ព័ន្ធ​សង្គម​សុីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តរតនគិរី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ក្នុង​នាម​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចូលរួមចំណែក​ការងារ​មនុស្សធម៌ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​រតនគិរី​។​
30 May, 2020 05:07 PM
ភ្នំពេញ​៖ ​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ , កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​រក​ឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact