អង្គការ​មូលនិធិ​ដើមត្នោត​ចំណាយ​ថវិការ សហកា​រណ៍​ជាមួយ​មន្ទីរ​សុខាភិបាល​បើក​វគ្គ​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល​លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូតកូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អង្គការ​មូលនិធិ​ដើមត្នោត​ចំណាយ​ថវិការ សហកា​រណ៍​ជាមួយ​មន្ទីរ​សុខាភិបាល​បើក​វគ្គ​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល​លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូតកូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
Fri, 20 September 2019 05:48 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
    
សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​មន្ទីរ​សុខាភិបាល​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​។ នៅ​សាលប្រជុំ​ជាន់​ទី​២​នៃ​មន្ទីរ​សុខាភិបាល ក្រោម​ការ​ឧបត្ថម​ថវិការ និង​សម្ភារៈ​ទាំងស្រុង ពី​អង្គការ​មូលនិធិ​ដើមត្នោត​។ ដោយ​មាន​ការចូលរួម​ពី​សំណាក់ អភិបាល​ស្រុក​ក្រុង​ទាំង​៩​ក្នុង​ខេត្ត និង​អនុប្រធាន អធិការ​នគរបាល​ក្រុង​ស្រុក មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា និង​គ​.​ក​.​ន​.​ក ព្រម​ទាំង​នគរបាល​ប៉ុស្តិ៍​ឃុំ សង្កាត់​ទូទាំង​ខេត្ត​ផងដែរ​។​
   
សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ និង​បង្កើន​ចំណេះដឹង ដល់​ប្រជាពលរដ្ឋ ផ្នែក​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកកម្ពស់​ការគាំទ្រ​ផ្នែក​ច្បាប់​ជា​វិជ្ជមាន ចំពោះ​អ្នក​ផ្ដល់ និង​អ្នក​ទទួល​សេវា​ថែទាំ និង​រំលូតកូន​។ បង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ក្នុង​រង្វង់​មន្ត្រី​សុខាភិបាល អាជ្ញាធរ​ដែនដី និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ក្នុង​អង្គ​សិក្ខាសាលា​វាគ្មិន លោក​វិជ្ជបណ្ឌិត អ៊ុំ វណ្ណា​ធា​រី តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្ត្រី​ដែល​ចង់​រំលូតកូន ត្រូវ​ទៅ​ពិនិត្យ​វាយតម្លៃ​ពី​មន្ទីរពេទ្យ ឬ​គ្លីនិក​មាន​ជំនាញ ព្រមទាំង​ទទួល​ការណែនាំ​អំពី​គ្រោះថ្នាក់ និង​ផលវិបាក ព្រមទាំង​ដំណោះស្រាយ​ពេល​ជួប​ផលវិបាក​។

ផ្នែក​សុខាភិបាល ត្រូវ​ផ្ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​ស្ដីពី​ការ​រំលូត​កូន ប្រកប​ដោយ​សុ​វត្ថ​ភាព រៀបចំ​កន្លែង​ផ្ដល់​សេវា បំពាក់​សម្ភារៈ ជម្រុញ និង​លើកទឹកចិត្ត​អ្នកផ្ដល់​សេវា ឲ្យ​កាន់តែ​មាន​គុណភាព​ល្អ ដើម្បី​ឆ្លើយតប និង​តម្រូវការ​ស្ត្រី​នៅក្នុង​សហគមន៍​។ ផ្នែក​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច ត្រូវ​បង្កើន​ការសហការណ៍​រវាង​ផ្នែក​សុខាភិបាល និង​អាជ្ញា​គ្រប់​ល​ដាប់​ថ្នាក់ ចូលរួម​ជាមួយ​និង​សកម្មភាព​សុខាភិបាល ទាំង​ការផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ឲ្យបាន​ល្អ​។ ចំពោះ​សហគមន៍ ត្រូវ​បង្កើន​ចំណេះដឹង និង​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ អំពី​ច្បាប់​ស្ដីពី​ការ​រំលូត​កូន ប្រកប​ដោយ​សុ​វត្ថ​ភាព ទី​កន្លែង​ផ្ដល់​សេវា​រំលូតកូន​ប្រកប​ដោយ​សុ​វត្ថ​ភាព​។​
   
គួរបញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​រំលូតកូន ត្រូវបាន​រដ្ឋសភា​អនុម័តិ​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​១៩៩៧ នា​សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​១​។ ព្រះរាជក្រម​ប្រកាស​ឲ្យប្រើ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ ច្បាប់​ស្ដីពី​ការ​រំលូតកូន​មាន ៥​ជំពូក និង​១៦​មាត្រា​៕










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 June, 2020 07:17 PM
ភ្នំពេញ​៖ ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ដែល​សង្ស័យ​តៃកុង ងងុយដេក នោះ បានបើក​រេ​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ធ្វើអោយ​គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ធ្ងរ​។​
03 June, 2020 10:35 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​ចោរ​ប្លន់​២​នាក់ បានធ្វើ​សកម្មភាព​វៃ​ស្ត្រី​វៀតណាម​ម្នាក់​ជា​អ្នកលក់​បន្លែ យក​បាន​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន ។​
02 June, 2020 11:07 AM
ភ្នំពេញ​៖ ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្តាល​អោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។​
02 June, 2020 10:58 AM
ភ្នំពេញ​៖ ​តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នេះ សង្កេតឃើញថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។​
01 June, 2020 11:10 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការចាប់ផ្តើម​វិស្សមកាល​តូច និង ការ​ឈប់សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ទូទាំង​ប្រទេស​» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។
01 June, 2020 09:19 AM
ភ្នំពេញ​៖ ​ក្រោម​គោលនយោបាយ «​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​» ធ្វើអោយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​និង​ដី​វត្ត​ច្បារអំពៅ ដែល​អូសបន្លាយ​ជាង​២០​ឆ្នាំ បាន​បញ្ចប់​ដោយ​ជោគជ័យ ។
01 June, 2020 09:08 AM
​ខេត្ត​រតនគិរី៖ ក្នុងជំនួប​ជាមួយ​ក្រុម​ការងារ​វេទិកា​រ​សម្ព័ន្ធ​សង្គម​សុីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តរតនគិរី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ក្នុង​នាម​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចូលរួមចំណែក​ការងារ​មនុស្សធម៌ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​រតនគិរី​។​
30 May, 2020 05:07 PM
ភ្នំពេញ​៖ ​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ , កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​រក​ឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact