សមត្ថកិច្ច ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​មក​តុលាការ ករណី​ឆបោក​ប្រាក់​និង​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​មក​តុលាការ ករណី​ឆបោក​ប្រាក់​និង​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​
Fri, 20 September 2019 03:41 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។

​បុរស​រូប​នេះ​ឈ្មោះ មុំ អស្ស​នី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ 27A ក្រុម​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​របស់​លោក ហុង សុ​គុណ វ​ឌ្ឈ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ទោះបីយ៉ាងណា ពេល​នេះ​ចៅក្រម​ស៊េី​ប​សួរ​កំពុងបន្ត​នីតិវិធី​លើបុរស​រូប​នេះ ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
28 October, 2019 08:08 AM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងថា កំណាត់​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) មាន​ប្រវែង​សរុប​១៣៤,៧៩៦​គីឡូម៉ែត្រ នឹង​ត្រូវ​ជួសជុល​អោយ​រួចរាល់ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២ ។​
28 October, 2019 08:00 AM
ខេត្ត​រតនគិរី​៖ ការសុំ​អំពាវនាវ​នេះ នៅ​គ្រា​ដែល​លោក យឹម ផែន អភិបាលរង​ខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ ពី​ស្រុក​អូរ​ជុំ​ទៅ​ស្រុក​វិន​សៃ និង​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ចា​អ៊ុង​ក្នុងស្រុក​អូរ​ជុំ​។​
28 October, 2019 07:40 AM
ភ្នំពេញ​៖ អធិការ​នគរបាល​ខណ្ឌ​ទួលគោក លោក​វរសេនីយ៍ទោ សុខ ហេង បានធ្វើការ​ស្ទូច​រថយន្ត​ដែល​ចត​ល្មើសច្បាប់ និង ផ្លាកសញ្ញា​ហាមឃាត់ ជា​ពិសេស​រថយន្ត​ផ្លាកលេខ ន​.​ប ខ​.​ម និង ផ្លាក​លេខ​រដ្ឋ​ជា​ដើម នា​ថ្ងៃ​ទី​២៦ ខែតុលា នេះ ។
28 October, 2019 07:18 AM
ភ្នំពេញ​៖ ​ថ្មីៗ​នេះ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ខ្លះ​ចំពោះ​ការចាត់វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ក្នុង​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដោយ​ជ្រក​ក្រោម​គម្រោង​ផែនការ នៃ​ការវិលត្រឡប់​មក​កម្ពុ​ជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នោះ​ថា​ជា​ទង្វើ​លោភ​សិទ្ធិមនុស្ស ។
26 October, 2019 12:39 PM
​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៩៥​កែង​នឹង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង បាន​ផ្ញើ​រូបភាព​មក ដោយសារ​រៀបរាប់ ថា ផ្ទះ​លក់​គ្រឿងសំណង់​ជាច្រើន​កន្លែង បានដាក់​សម្ភារៈ​និង​ចត​ឡាន​ពេញ​ផ្លូវ​សាធារណៈ ដែល​បង្ក​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ ។
26 October, 2019 08:23 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ នៅ​ថ្ងៃ​ទី​២៦ ខែតុលា នេះ ថា “​សូម​បងប្អូន​ជនរួមជាតិ​កុំ​ភ្លេច​ថ្ងៃទី​៩​វិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ជា​ថ្ងៃ​បុណ្យ​កំណើត​កងទ័ព​ជាតិ​ហើយ​ក៏​ថ្ងៃ​យើង​ជួបជុំ​គ្នា​ទទួលទាន​អំបុក​ក្រោម​ពាក្យស្លោក អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​”​។​
25 October, 2019 08:31 PM
តាកែវ​៖ ​បន្ទាប់ពី​មាន​បណ្ដាញ​សា​r​ព័ត៌មាន​មួយ​ចំនួន បានធ្វើការ​ចុះផ្សាយ​ពី​ការប្រព្រឹត្ត​បទល្មើស​នេសាទ​នៅក្នុង​ផ្ទៃ​បឹង​របស់​ស្រុក​អង្គ​បូរី​និង​ស្រុក​បូរី​ជលសារ នៃ​ខេត្ត​តាកែវ​ជាប់​នឹង​ប្រទេស​វៀតណាម​រួចម​ក , នៅ​ពេញ​មួយ​ថ្ងៃ​ទី​២៥ ខែតុលា លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ក្រាប​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​បឹង​និង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​អោយ​មន្ត្រីជលផល​និង​អាជ្ញាធ​មូលដ្ឋាន​ទប់ស្កាត់​អោយបាន​ជា​ដាច់ខាត​នូវ​រាល់​បទល្មើស​នេសាទ​។​
25 October, 2019 08:16 PM
ភ្នំពេញ​៖​ នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា នេះ នៅ​រដ្ឋបាល​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ​បាន​រៀបចំ​បើក​វេទិកា​សាធារណៈ ប្រចាំ​ខែ​តុលា ក្រោម​វត្តមាន លោក សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ តំណាង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​សង្កាត់​បឹងទំពន់​ទី​១ ព្រមទាំង លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​សង្កាត់​បឹងទំពន់​ទី​១ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ២៥០ នាក់ មកពី​ភូមិ​សន្សំ​កុសល​១ សន្សំ​កុសល​២ សន្សំ​កុសល​៣ សន្សំ​កុសល​៤ សន្សំ​កុសល​៥ និង​សន្សំ​កុសល​៦ នៃ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact