សមត្ថកិច្ច ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​មក​តុលាការ ករណី​ឆបោក​ប្រាក់​និង​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច ចាប់ខ្លួន​បុរស​ម្នាក់​បញ្ជូន​មក​តុលាការ ករណី​ឆបោក​ប្រាក់​និង​ចេញ​សែក​គ្មាន​សាច់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​
Fri, 20 September 2019 03:41 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។

​បុរស​រូប​នេះ​ឈ្មោះ មុំ អស្ស​នី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ 27A ក្រុម​៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​របស់​លោក ហុង សុ​គុណ វ​ឌ្ឈ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ទោះបីយ៉ាងណា ពេល​នេះ​ចៅក្រម​ស៊េី​ប​សួរ​កំពុងបន្ត​នីតិវិធី​លើបុរស​រូប​នេះ ៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 January, 2020 05:21 PM
​ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​ទី​១២ ខែ​មករា នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​និង​កាន់កាប់​អាវុធ​ខុសច្បាប់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ។
12 January, 2020 05:13 PM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១២ ខែ​មករា នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អរគុណ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត​និង​ព័ត៌មាន​វិជ្ជមាន​ពី​កម្ពុជា ដែល​ជា​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​តេជោ លើ​ហ្វេ​សប៊ុក​ផេ​ក ។
11 January, 2020 10:23 AM
ភ្នំពេញ​៖ ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ថ្លែង​ប្រាប់​នៅ​ថ្ងៃទី​១១ ខែ​មករា នេះ ថា អាជ្ញាធរ​បាន​អនុញ្ញាត​អោយ​ហាង​ផឹកស៊ី ហេ​ប​ភី ណេ​ស បើក​ដំណើរការ​វិញ​បាន​ជា​ធម្មតា ដោយសារតែ​ម្ចាស់​ហាង បាន​សហការ​ល្អ​ជាមួយ​អាជ្ញាធរ និង ករណីនេះ មិនមែន​ជា​កំហុស​របស់​ម្ចាស់​ហាង​ទេ ។
11 January, 2020 10:14 AM
កំពង់ឆ្នាំង​៖ ​មាន​រូបភាព​បែកធ្លាយ​មួយ​ចេញ​ពី​សាច់ញាតិ​តែម្តង ដោយ​បង្ហាញ​ពី​សកម្មភាព​របស់​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី តែ​ទំនង​ជឿ​តាម​គ្រូ​ហោ​ខ្លាំងពេក បាន​រៀប​លុយ​ក្រដាស​១​ម៉ឺន​រៀល​ជា​រូបិយប័ណ្ណ​ជាតិខ្មែរ ដោយ​មាន​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​បរម​រតន​កោដ្ឋ តម្រៀប​លើ​កាំជណ្តើរ​រួច​ដើរ​ជាន់​ពីលើ ដែល​មហាជន បាន​ចាត់ទុកថា ជា​ការប្រមាថ​ព្រះ​ចេស្តា ព្រះ​បរម​រតន​កោដ្ឋ យ៉ាងធ្ងន់ធ្ងរ​ជា​ទីបំផុត ។
10 January, 2020 07:56 PM
ភ្នំពេញ​៖ ​លោក ម៉ៅ ចាន់ថុន អធិការរង​នគរបាល​ខណ្ឌ​ដូនពេញ និង លោក កាន់ វណ្ណៈ នាយ​ប៉ុស្តិ៍​ស្រះ​ចក នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា នេះ ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​មេខ្លោង​ម្នាក់ ដែល​បញ្ជា​អោយ​ក្មេងប្រុស​អាយុ​១២​ឆ្នាំ ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​រថភ្លើង R6 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
10 January, 2020 04:43 PM
​ភ្នំពេញ​៖ ​ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ត្រសក់ផ្អែម ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ នៅតែ​អាច​ដំណើរការ​អាជីវកម្ម​បាន​ជាធម្មតា កាលពី​យប់​ថ្ងៃ​៩ ខែ​មករា ទោះបី​កើតមាន​អំពើ​ឃាតកម្ម​ដ៏​សាហាវ​បាញ់សម្លាប់​នៅក្នុង​ហាង​ក៏ដោយ ។
10 January, 2020 04:28 PM
ខេត្ត​រតនគិរី៖ នៅ​សាលា​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី​។
09 January, 2020 09:39 PM
​ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា វេលា​ម៉ោង​ប្រហែល​៥៖៣០​នាទី​ល្ងាច សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​២​នាក់ នៅ​ចំណុច​ម្តុំកន្លែង​កោស​ដូង ផ្លូវ​លេខ​២៣០ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង ចាប់​យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ក្នុង​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ឆក់​កាបូប យួរ​ដៃ ពណ៌ ស្លែ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លក់​ផ្កា ផ្លូវ​លេខ ១៨២ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact