រឿង​ប្រមាថ​ព្រះមហាក្សត្រ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ការពារ​ព្រះរាជបល្ល័ង្គ ការពារ​រាជានិយម ការពារ​សម្តេចម៉ែ និង ការពារ​ព្រះមហាក្សត្រ​

​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿង​ប្រមាថ​ព្រះមហាក្សត្រ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ការពារ​ព្រះរាជបល្ល័ង្គ ការពារ​រាជានិយម ការពារ​សម្តេចម៉ែ និង ការពារ​ព្រះមហាក្សត្រ​
Thu, 19 September 2019 06:40 PM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា “​ទណ្ឌិត សម រង្ស៊ី ត្រូវតែ​ទទួលខុសត្រូវ​នូវ​ទង្វើ​របស់​ខ្លួន ចំពោះ​មុខ​ច្បាប់​ជា​កំហិត ដូចដែល​បាន​ចែង​នៅក្នុង​ក្រុម​ព្រហ្មទណ្ឌ​និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​កម្ពុជា​”​។

​សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​លោក សម រង្ស៊ី បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា កន្លងទៅ​ថា “​អ្នក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន សូម្បី​ព្រះមហាក្សត្រ​របស់​យើង​ក៏​ជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់​តែ​រក្សា​រាជ​បល្ល័ង​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើ យើង​មិន​អាច​រំពឹង​ព្រះមហាក្សត្រ ដែល​ជា​អាយ៉ង​របស់ ហ៊ុន សែន ដូច្នេះ​ដូច​សព្វថ្ងៃនេះ​ទេ​”​។​

​ជាមួយ​គ្នា​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​សច្ចា​ជា​ឳ​ឡា​រឹក​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះមហាក្សត្រ នរោត្តម សីហ​មុនី និង​ព្រះវររាជ​មាតា​សម្តេចម៉ែ រួម​ទាំង​ព្រះ​សព ព្រះ​បរម​រតន​កោដ្ឋ ថា “...​អំណេះត​ទៅ ទូលបង្គំ (​សម្តេច​តេជោ​) នឹង​ការពារ​ព្រះរាជបល្ល័ង្គ ការពារ​រាជានិយម ការពារ​សម្តេចម៉ែ ការពារ​ព្រះមហាក្សត្រ​...”៕​


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 June, 2020 07:17 PM
ភ្នំពេញ​៖ ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ដែល​សង្ស័យ​តៃកុង ងងុយដេក នោះ បានបើក​រេ​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ធ្វើអោយ​គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ធ្ងរ​។​
03 June, 2020 10:35 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​ចោរ​ប្លន់​២​នាក់ បានធ្វើ​សកម្មភាព​វៃ​ស្ត្រី​វៀតណាម​ម្នាក់​ជា​អ្នកលក់​បន្លែ យក​បាន​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន ។​
02 June, 2020 11:07 AM
ភ្នំពេញ​៖ ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្តាល​អោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។​
02 June, 2020 10:58 AM
ភ្នំពេញ​៖ ​តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នេះ សង្កេតឃើញថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។​
01 June, 2020 11:10 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការចាប់ផ្តើម​វិស្សមកាល​តូច និង ការ​ឈប់សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ទូទាំង​ប្រទេស​» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។
01 June, 2020 09:19 AM
ភ្នំពេញ​៖ ​ក្រោម​គោលនយោបាយ «​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​» ធ្វើអោយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​និង​ដី​វត្ត​ច្បារអំពៅ ដែល​អូសបន្លាយ​ជាង​២០​ឆ្នាំ បាន​បញ្ចប់​ដោយ​ជោគជ័យ ។
01 June, 2020 09:08 AM
​ខេត្ត​រតនគិរី៖ ក្នុងជំនួប​ជាមួយ​ក្រុម​ការងារ​វេទិកា​រ​សម្ព័ន្ធ​សង្គម​សុីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តរតនគិរី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ក្នុង​នាម​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចូលរួមចំណែក​ការងារ​មនុស្សធម៌ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​រតនគិរី​។​
30 May, 2020 05:07 PM
ភ្នំពេញ​៖ ​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ , កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​រក​ឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact