តារា facebook​ឈ្មោះ​(​រំដួល​លិច​ទឹក​) ប្រើ​ឈ្មោះ​សាលារៀន​មួយ​កន្លែង នៅ​ខេត្ត​ក្រចេះ ដែល​ខ្វះ​បន្ទប់​សិក្សា ប្រមូល​ថវិកា​ពី​សប្បុរសជន​ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​

ក្រចេះ​៖ ប្រភពពី​គណៈកម្មការ​សាងសង់​សា​លា ប្រជាពលរដ្ឋ មាតាបិតា សិស្ស លោកគ្រូ​អ្នកគ្រូ នៅ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តារា facebook​ឈ្មោះ​(​រំដួល​លិច​ទឹក​) ប្រើ​ឈ្មោះ​សាលារៀន​មួយ​កន្លែង នៅ​ខេត្ត​ក្រចេះ ដែល​ខ្វះ​បន្ទប់​សិក្សា ប្រមូល​ថវិកា​ពី​សប្បុរសជន​ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​
Wed, 18 September 2019 06:25 PM ដោយ ៖ ម៉េង គាងក្រចេះ​៖ ប្រភពពី​គណៈកម្មការ​សាងសង់​សា​លា ប្រជាពលរដ្ឋ មាតាបិតា សិស្ស លោកគ្រូ​អ្នកគ្រូ នៅក្នុង​សាលា​អូរ​ត្រូន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ដោយសារ​តែ​កំណើន​សិស្ស កើនឡើង ខ្វះ​បន្ទប់​សិក្សា រហូត​ដល់​បន្ទប់រៀន​១ មាន​សិស្ស​ចំនួន​២​ថ្នាក់​ខុសគ្នា​រៀន​ក្នុង​ពេល​តែមួយ ។​
 
ដោយសារ​ឃើញ​ពី​ផល​លំបាក​របស់​គ្រូរ និង​សិស្ស បែបនេះ អាណាព្យាបាល​សិស្ស អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ​នៅ​ក្នុង​សាលា​មួយ​នេះ ក៍ ធ្វើការ​រៃអង្គាស​ថវិកា​គ្នា នៅក្នុង​សហគមន៍​មួយ​នេះ និង​អំពាវនាវ​ក្រែង​មាន​សប្បុរជន​គេ​មាន​ចិត្ត​ចង់​ជួយ​បន្ថែម​អាច​សាងសង់​បាន ។
 
ប្រភព​បន្តរ​ថា គ​ណះ​កម្មា​សាលា​បន្តរ​ថា នៅក្នុង​រយះពេល​ប៉​ន្មា​ន​ថ្ងៃ ភ្លាម​នោះ​ក៍​លេចមុខ​ក្រុម​សប្បុរសជន​មួយក្រុម ឈ្មោះ​នៅក្នុង​សង្គម​ន៍​ហ្វេ​ស​បុក​គេ​ដាក់ឈ្មោះថា (​រំដួល​លិច​ទឹក​) ក្រុម​នេះ​បាន​ចុះ​ទៅ​ដល់​សាលា​ពី​និត្យ​មើល​ជាក់ស្តែង ក្នុង​នោះ​ក៍​បាន​ទិញ​សំភារៈ​នំ​ចំណី​មួយចំនួន​ទៅ​ជូន​ដល់​សិស្សានុសិស្ស ហូប​ជាមួយគ្នា​និង​លោកគ្រូ​អ្នកគ្រូ​នៅ​ទីនោះ និង​បាន​ផ្ដល់​ថវិកា​ចំនួន​300​ដុល្លារ ពួកគេ​សន្យាថា និង​ស្វែងរក​ថវិកា​សម្រាប់​ផ្តល់ជូន​ក្នុង​កា​សាងសង់​អោយ​បា​ចប់សព្វគ្រប់ ។​
 
ការ​ចាប់ផ្តើម​សាងសង់​ដោយ​ជំពាក់​ឈើ​គេ​មក​ធ្វើ​ការសាងសង់​រៀន​នោះ តាម​អ្វី​ដែល​ក្រុម​រំដួល​លេច​ទឹក​ចង់បាន  និង​ចង់​ពន្លឿន​អោយបាន រួចរាល់ សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​នេះ  ។ ស្រាប់តែ​មួយ​ខែ​ក្រោយ​មក​ក្រុម​រំដួល​លិច​ទឹក​ឆ្លើយតប ទៅខាង​ក្រុម​គណៈកម្មការ​សាងសង់​សាលា​និង​ថា​ពួកគេ​ជួយ​បាន​ត្រឹមតែ​ពាក់កណ្ដាល​នោះទេ ខណៈ​ដែល​លុយ​ដែល​សប្បុរសជន​នានា ​និង​រួម​ទាំង​ថ្នាក់​ដឹកនាំ​មួយចំនួន​ក៏​បាន​ឧបត្ថម្ភ​តាម​ការប៉ាន់ស្មាន​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ ។​
  
គណៈកម្មការ​សាងសង់​សាលា​បាន​បន្ត​ឲ្យដឹងថា បន្ទាប់ពី​មាន​ការប្រែប្រួល​ពី​ក្រុម​រំដួល​លិច​ទឹក ប្រមូល​ថវិកា​បាន​ពី​សប្បុរសជន សម្រាប់​កា​ជួយ​សាងសង់​សាលា​អោយ​បាន​រួចរាល់  មក​នៅត្រឹម​ជួយ​តែ​ពាក់កណ្តាល​គម្រោង​វិញ ហើយ រហូតមកទល់​ពេលនេះ​ថវិកា​ដែល​គេ​ផ្លាស់ប្ដូរ​ពី​ការជួយ​សាងសង់​ទាំង​ស្រុង​មក​នៅត្រឹម​ពាក់កណ្ដាល ក៏​​មិន​បាន​ផ្ដល់​ថវិកា​នោះ​ទៅឲ្យ​ក្រុម​គណៈកម្មការ​សាងសង់​សាលា​នោះ​ទេ រហូតមកដល់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ ២០១៩​នេះ ។​
 
មិនតែប៉ុណ្ណោះ​ចង់ខ​ល​ទូរស័ព្ទ ដើម្បី​សាក​ធ្វើការ​សាកសួរ​ពី​ក្រុម​រំដួល​លិច​ទឹក​ដែល​ខ្លួន​អះអាង​នឹង​ចេញ​មុខ​ដើម្បី​ប្រមូល​ថវិកា​ពី​ស្រុក​ប្រជាជន​ក្នុង​ការសាងសង់​សាលា​នេះ​ជា​ញឹកញាប់​ដើម្បី​យក​ថវិកា​នោះ​ទៅ​សង​ថ្លៃ​ឈើ ថ្លៃ​សំណង់​នៅ​ជាដើម​នឹង​បន្ត​ការសង់​សង់​ហើយ សម្រាប់​ការប្រើប្រាស់​នៅ​វិស្សម​ការ​ថ្មី​ខាងមុខនេះ  តែ​ក្រុម​រំដួល​លិច​ទឹក គេ​តែងតែ​ព្យាយាម​បិទ​ទូរស្ទ័ និង​និយាយ​ឆ្លើយតប ដោយ​ខ្លី​ថា ពួក​គេ​គ្មាន​លុយ​ទេ លុយ​ដែល​ពួក​គេ​ប្រមូល​បាន​ពី​សប្បុរសជន​គឺ​កូនចៅ​របស់​គេ​យក​ទៅ​អស់ហើយ ។​
  
ឮ​ដូច​ឆ្នេះ​គ​ណះ​ក​ម្មកា​សាងសង់​សាលារៀន​មួយ​នេះ​មាន​កាខ​ក​យ៉ាងខ្លាំង  ខ​ណះ ក្រុម​រំដួល​លេច​ទឹក ប្រើ​ឈ្មោះ​សាលា​ដែល​មានកា​ខ្វះខាត​មួយ​នេះ ទៅ​ប្រមូល​ថវិកា ពី​សប្បុរសជន រួម​និង​ថ្នាក់ដឹកនាំ​នានា​ដែល​មាន​ចិត្ត​ចង់​រួមចំណែក ឧបត្ថម្ភ​សាងសង់​សាលា​ជូន​ដល់​សិស្សានុសិស្ស​បាន​ប្រើប្រាស់ យក​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ ។ 
 
លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស និង​ប្រជាពលរដ្ឋ​នៅក្នុង​សហគម​ន៍​មួយ​នេះ អំពាវនាវ សូម​អោយ​សប្បុរសជន រួម​និង​ថ្នាក់ដឹកនាំ ដែល​បាន​ជួយ​ឧបត្ថម​គាំទ្រ ដឹង​ពី​គម្រោង​បោកប្រាស់ របស់​ក្រុម​រំដួល​លេច​ទឹក បាន​ដើ​យក​ឈ្មោះ​សាលារៀន​នានា​ដែល​នៅតាម​តំបន់​ដាច់ស្រយាល ទៅ​ស្វែងរក​ថវិការ​ពី​សប្បុរសជន នានា ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។    
 
ជុំ​វិញ​បញ្ហារ​នេះ ក្រុម​ការងារ​យើង​ក៏​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​សុំ​ការបញ្ជាក់​ពី​ក្រុម​រំដួល​លិច​ទឹក ប៉ុន្តែ​មិន​មាន​ការបញ្ជាក់​ណាមួយ​ឡើយ ដោយ​ពួកគេ​គ្រាន់តែ​ទទួល​ទូរ​សព្ទ័​ចោល មិន​និយាយ​អ្វី​ឡើយ ។​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 June, 2020 07:17 PM
ភ្នំពេញ​៖ ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ដែល​សង្ស័យ​តៃកុង ងងុយដេក នោះ បានបើក​រេ​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ធ្វើអោយ​គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ធ្ងរ​។​
03 June, 2020 10:35 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​ចោរ​ប្លន់​២​នាក់ បានធ្វើ​សកម្មភាព​វៃ​ស្ត្រី​វៀតណាម​ម្នាក់​ជា​អ្នកលក់​បន្លែ យក​បាន​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន ។​
02 June, 2020 11:07 AM
ភ្នំពេញ​៖ ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្តាល​អោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។​
02 June, 2020 10:58 AM
ភ្នំពេញ​៖ ​តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នេះ សង្កេតឃើញថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។​
01 June, 2020 11:10 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការចាប់ផ្តើម​វិស្សមកាល​តូច និង ការ​ឈប់សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ទូទាំង​ប្រទេស​» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។
01 June, 2020 09:19 AM
ភ្នំពេញ​៖ ​ក្រោម​គោលនយោបាយ «​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​» ធ្វើអោយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​និង​ដី​វត្ត​ច្បារអំពៅ ដែល​អូសបន្លាយ​ជាង​២០​ឆ្នាំ បាន​បញ្ចប់​ដោយ​ជោគជ័យ ។
01 June, 2020 09:08 AM
​ខេត្ត​រតនគិរី៖ ក្នុងជំនួប​ជាមួយ​ក្រុម​ការងារ​វេទិកា​រ​សម្ព័ន្ធ​សង្គម​សុីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តរតនគិរី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ក្នុង​នាម​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចូលរួមចំណែក​ការងារ​មនុស្សធម៌ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​រតនគិរី​។​
30 May, 2020 05:07 PM
ភ្នំពេញ​៖ ​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ , កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​រក​ឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact