ទើប​ចេញពី​គុក​បាន​២​ខែ ដើរ​គំរាម​គេ សុទ្ធតែ “​ពួក​ហែង​ប្រយ័ត្ន​ងាប់​” ទីបំផុត​ត្រូវ​ជាប់គុក ម្តងទៀត​

កណ្តាល​៖ ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន បន្ទាប់​ពី​ដើរ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទើប​ចេញពី​គុក​បាន​២​ខែ ដើរ​គំរាម​គេ សុទ្ធតែ “​ពួក​ហែង​ប្រយ័ត្ន​ងាប់​” ទីបំផុត​ត្រូវ​ជាប់គុក ម្តងទៀត​
Mon, 16 September 2019 11:37 AM ដោយ ៖ មេត្តាកណ្តាល​៖ ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន បន្ទាប់​ពី​ដើរ​ទៅ​គំរាម​គេ សុទ្ធតែ “​ពួក​ហែង​ប្រយ័ត្ន​ងាប់​” រួច​យក​កណ្តៀវ​កាប់​មក​លើ​សមត្ថកិច្ច​ប៉ុស្តិ៍ តែ​កាប់​មិនត្រូវ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា វេលា​ម៉ោង​១៨៖៣០​នាទី នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ បៀ​ន បូរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ធ្វើ​ផ្លូវ មាន​ទីលំនៅ​ភូមិ​ក្តុល​ក្រោម ឃុំ​ទន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ជនសង្ស័យ​ឈ្មោះ ថន វុទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​។​

​នគរបាល​ស្រុក​ខ្សាច់កណ្តាល បានអោយដឹងថា ជនសង្ស័យ​ទើប​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​២​ខែ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា ។ នៅពេល​កើតហេតុ​ជនសង្ស័យ​បាន​ដើរចេញ​ពី​ផ្ទះ​របស់​ខ្លួន​សំដៅ​មក​កន្លែង​កម្មករ​ធ្វើ​ផ្លូវ ។

​ពេលទៅដល់​ជនសង្ស័យ​បាន​គំរាម​ជន​រងគ្រោះ​ថា  “​ពួក​ហែង​ប្រយ័ត្ន​ងាប់​” បន្ទាប់​មក​ជនសង្ស័យ​ដើរ​ចេញ​បាត់​មួយសន្ទុះ​ក៏​ដើរ​ត្រឡប់​មក​វិញ​ដោយ​មាន​កាន់​ដប​ស្រា​ពេល​ដើរ​ទៅដល់​កន្លែងកើតហេតុ ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏​រត់គេច​ចេញ ហើយ​ទៅ​ប្តឹង​លោក​មេភូមិ​ក្រូចសើច ។​

​បន្ទាប់មក​លោក​មេ ភូមិ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពុក​ឫស្សី កម្លាំង​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍ ពេល​សមត្ថកិច្ច​ទៅ​ដល់​ជន សង្ស័យ​បាន​ទាញ​កណ្តៀវ​កាប់​មក​លើ​សមត្ថកិច្ច​ប៉ុស្តិ៍ តែ​មិន​ត្រូវ ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​ទាំង​វត្ថុតាង​បញ្ជូន​មក អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 June, 2020 07:17 PM
ភ្នំពេញ​៖ ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ដែល​សង្ស័យ​តៃកុង ងងុយដេក នោះ បានបើក​រេ​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ធ្វើអោយ​គៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​រងរបួស​ធ្ងន់ធ្ងរ​។​
03 June, 2020 10:35 AM
ភ្នំពេញ​៖ ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ដើម្បី​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំពោះ​ចោរ​ប្លន់​២​នាក់ បានធ្វើ​សកម្មភាព​វៃ​ស្ត្រី​វៀតណាម​ម្នាក់​ជា​អ្នកលក់​បន្លែ យក​បាន​ប្រាក់​មួយ​ចំនួន រួច​គេចខ្លួន ។​
02 June, 2020 11:07 AM
ភ្នំពេញ​៖ ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​យ៉ាង​លឿន​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​២​គ្រឿង​បន្ថែម​ទៀត បណ្តាល​អោយ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។​
02 June, 2020 10:58 AM
ភ្នំពេញ​៖ ​តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ , ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ នេះ សង្កេតឃើញថា ខ្យល់មូសុង​និរតី​មាន​ឥទ្ធិពល​បង្គួរ​បក់​មក​លើ​កម្ពុជា ។​
01 June, 2020 11:10 AM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការចាប់ផ្តើម​វិស្សមកាល​តូច និង ការ​ឈប់សម្រាក​មុន​កាលកំណត់ សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ​និង​ឯកជន ទូទាំង​ប្រទេស​» ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​។
01 June, 2020 09:19 AM
ភ្នំពេញ​៖ ​ក្រោម​គោលនយោបាយ «​ឈ្នះ​ឈ្នះ ទាំងអស់គ្នា​» ធ្វើអោយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​និង​ដី​វត្ត​ច្បារអំពៅ ដែល​អូសបន្លាយ​ជាង​២០​ឆ្នាំ បាន​បញ្ចប់​ដោយ​ជោគជ័យ ។
01 June, 2020 09:08 AM
​ខេត្ត​រតនគិរី៖ ក្នុងជំនួប​ជាមួយ​ក្រុម​ការងារ​វេទិកា​រ​សម្ព័ន្ធ​សង្គម​សុីវិល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​សាលា​ខេត្តរតនគិរី នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ក្នុង​នាម​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចូលរួមចំណែក​ការងារ​មនុស្សធម៌ ក្នុង​ការបង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​រតនគិរី​។​
30 May, 2020 05:07 PM
ភ្នំពេញ​៖ ​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ , កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អាធ្រា​ត្រ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដោយ​រក​ឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact