រថយន្ត​បត់​មិន​បើក​ក្រោយ ធ្វើអោយ​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់​ជិះ​ម៉ូតូ បុក​ពីក្រោយ​ស្លាប់​មួយ​រំពេច​

ភ្នំពេញ​៖​ រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​បត់​ត្រឡប់​ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្ត​បត់​មិន​បើក​ក្រោយ ធ្វើអោយ​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់​ជិះ​ម៉ូតូ បុក​ពីក្រោយ​ស្លាប់​មួយ​រំពេច​
Mon, 16 September 2019 09:30 AM ដោយ ៖ មេត្តាភ្នំពេញ​៖​ រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​បត់​ត្រឡប់​ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវបាន​បុរស​ម្នាក់​ជិះ​ម៉ូតូ បាន​ជ្រុល​ទៅបុក​ចំហៀង​រថយន្ត​យ៉ាង​ពេញទំហឹង​បណ្តាលឲ្យ​ដួល​បោកក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។ ចំណែក​រថយន្ត​បាន​បើក​រត់​គេចខ្លួន​បាត់​។

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៨៖៣០​នាទី យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ 

​សព​ជនរងគ្រោះ​មាន​ឈ្មោះ​ម៉ាត់ សម្រូត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​កាប់​គោ​លក់ ស្នាក់នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មាន​ប្រពន្ធ​និង​កូន​២​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ខ្លី​ក​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1HP-0300 បើ​កបរ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព តាម​បណ្ដោយ​ផ្លូវ​អូរ​សុី​អេទិ​សដៅពី​កើត​ទៅ​លិច រួច​បត់​ឆ្វេង​តាមផ្កូវ​បេតុង  សំដៅ​កុង​ស៊ីកាប់​គោ  គោលបំណង​ទិញ​គោ​ទុក​កាប់​លក់​ព្រឹក ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​មក​ពី​ក្រោយ​ស្រប​ទិសដៅ​គ្នា​លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​បាន​បើក​បត់​ត្រឡប់​ក្រោយ​ធ្វើឲ្យ​ជនរងគ្រោះ​ចាប់​ហ្វ្រាំង​មិនទាន់បុក​ចំហៀង​រថយន្ត​ពេញទំហឹ​ង​យ៉ាង​ពេញទំហឹង​បណ្ដាលឲ្យ​ដួល​បោកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ភ្លាមៗ​នៅ​ន្លែ​ង​កើ​ត​ហេតុ  ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ទីតាំង​កន្លែង​កើតហេតុ​បាន​សួរ​នាំ​តែ​ដោយសារ​ជនរងគ្រោះ​ដែល​ស្លាប់​ជនជាតិ​ខ្មែរ​ឥស្លាម ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ទេ​សុំ​តែ​យក​សព​ទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​ប៉ុណ្ណោះ​៕​








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 October, 2019 10:56 AM
​ព្រះសីហនុ​៖ ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៨ ខែតុលា នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ ករណី​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា ។
18 October, 2019 10:45 AM
កណ្តាល​៖​ រយៈពេល​ជិត​២​ខែ​មក​ហើយ ដែល​ជនល្មើស​បាន​ផ្លោះ​របង​លួច​គេចខ្លួន​ពី​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល ដែល​នៅ​ពុំ​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។
18 October, 2019 10:36 AM
ខេត្ត​រតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី មានប្រតិកម្ម​យ៉ាងខ្លាំងៗ ទៅលើ​មន្ទីរ​សាធារណការ បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ចុះផ្សាយ ព្រមទាំង​មាន​ការសុំ​អង្វរ​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នោះ​ចំពោះ​ផ្លូវលុំ​មួយ​ខ្សែរ ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​មិន​មាន​ការស្ថាបនា ឬ​ជួសជុល​ឡើងវិញ​នោះ​។​
18 October, 2019 10:26 AM
ភ្នំពេញ​៖ ​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន និង ជា​បុត្រី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា បាន​ចាត់​ឱ្យ​ក្រុម​ការងារ​មនុស្សធម៌​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែករំលែក​ការលំបាក ដល់​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
18 October, 2019 10:18 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ដែល​កំពុង​មាន​ជំងឺគ្រុនឈាម ត្រូវបាន​ទទួល​ការកោតសរសើរ​ពី​មហាជន ដែល​លោក​សុខចិត្ត​មក​បំពេញ​ការងារ​ទាំង​ដៃ​កំពុង​ព្យួរ​សេរ៉ូម ។
18 October, 2019 10:04 AM
ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា នេះ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ទ​ហ្ម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទ្វារ​ឃ្លាំង​ក្រុមហ៊ុន​មួយកន្លែង លួច​សម្ភារៈ​។​
16 October, 2019 08:49 AM
ភ្នំពេញ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ មួយ​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​យុវជន​៣​នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម​បំផុត ។
16 October, 2019 08:42 AM
កណ្តាល​៖ ​បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ថា បាន​ចូល​លួច​ស្រា​បៀ​រ GANZBERG ចំនួន​មួយ​កេស ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact