មូលហេតុ​ដែល​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង បើក​បុក​សសរស្ពាន​ព្រែក​តា​មាក់ គឺ ដោយសារ​គេច​នាវា​ទេសចរណ៍

កណ្តាល​៖ ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក គង់ វិមាន ថ្លែង ថា នៅ​ព្រឹ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មូលហេតុ​ដែល​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង បើក​បុក​សសរស្ពាន​ព្រែក​តា​មាក់ គឺ ដោយសារ​គេច​នាវា​ទេសចរណ៍
Wed, 11 September 2019 10:01 AM ដោយ ៖ មេត្តាកណ្តាល​៖ ​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក គង់ វិមាន ថ្លែង ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ខែ​កញ្ញា នេះ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដល់​ទីតាំង​កើតហេតុ​ហើយ ដើម្បី​បន្ត​ប្រតិបត្តិការ​ទាញ​យក​ចេញ​សាឡង់​ដឹក​ខ្សាច់មួយ​គ្រឿង​ដែល​បុក​សសរស្ពា​ន​ព្រែក​តា​មាក់ ។

​លោក គង់ វិមាន បន្តថា ប្រតិបត្តិការ​ដែល​ឈាន​ចូល​ថ្ងៃទី​៣ នេះ ដោយសារ​អាជ្ញាធរ​ជួប​ការលំបាក​ខ្លាំង ព្រោះ​ចរន្តទឹក​ហូរ​ខ្លាំង និង សាឡង់​ដឹក​ខ្សាច់​មួយនេះ មាន​ទម្ងន់​ធ្ងន់​ប្រមាណ​១០០០​តោន​ឯណោះ ។ ទោះបី​ជួប​បញ្ហា​យ៉ាងណា ក៏ដោយ ក៏​អាជ្ញាធរ​នៅតែ​បន្ត​ការខិតខំ​ប្រឹងប្រែង ដើម្បី​ទាញយក​សា​ឡង់​នេះ​ចេញ​អោយបាន ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ។​

​ជាមួយគ្នានេះ មូលហេតុ​នៃ​សាឡង់​ដឹក​ខ្សាច់​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូវ ចាន់ណា បុក​សសរស្ពាន​ព្រែក​តា​មាក់ នេះ គឺ លោក គង់ វិមាន ពុំ​ទាន់​អាច​បញ្ជាក់ប្រាប់​ពី​មូលហេតុ​បាន​នៅឡើយ ខណៈ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល ថ្លែងថា មូលហេតុ អាចមកពី​សាឡង់​នេះ គេច​ពី​ទូក​ទេសចរណ៍ ។

​របាយការណ៍​ពី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា មូលហេតុ​ដោយសា​របើក​គេច​ពី​នាវា​ទេសចរណ៍​មួយគ្រឿង​ទៀត​មាន​ផ្ទុក​មនុស្ស​ច្រើន​បើក​បញ្ជ្រាសទិស​គ្នា ។ ប៉ុន្តែ​តាមរយៈ​រូបភាព​ដែល​ប្រជាពលរដ្ឋ ថត​បាន គឺ សាឡង់​មួយនេះ មិន​បាន​គេច​ពី​ទូក​ទេសចរណ៍ ទេ ដែល​ទំនងជា​អស់​សាំង​ទើប​រលត់​ម៉ាស៊ីន និង ដោយសារ​ដឹក​ធ្ងន់​ពេក ។​

​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែ​កញ្ញា វេលា​ម៉ោង​ប្រមាណ ១៣៖៣០​នាទី រសៀល នៅ​ចំណុច​ភូមិសាស្ត្រ ស្រុក​មុខកំពូល ខេត្ត​កណ្តាល មាន​ករណី​សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង បើកបរ​ដោយ​ឈ្មោះ ភា រ​ម្យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន​ធ្វើដំណើរ​តាម​បណ្តោយ​ខ្សែទឹក​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​សសរស្ពាន​ទី​៨​នៃ​ស្ពាន​ព្រែក​តា​មាក់ ទើរ​ជាប់​នឹង​សរសេរ ស្ថិតនៅ​ចន្លោះ​សសរស្ពាន​សម្រាប់ធ្វើ​នាវាចរណ៍ ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​ទៀត​មាន​ផ្ទុក​មនុស្ស​ច្រើន​បើក​បញ្ជ្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ទូក​នេសាទ​របស់​បងប្អូន​ខ្មែរ​ឥស្លាម​។​

​បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​នេះ​កើតឡើង ក្រុម​ការងារ​បច្ចេកទេស​ជួយ​សង្គ្រោះ​របស់​ក្រសួង​រួមជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​កណ្តាល និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រជុំ​ពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ទាញ​រំដោះ​យក​សាឡង់​នោះ​ចេញ​ពី​ជើង​សសរស្ពា​ន ដោយ​ប្រើ​នាវា​សណ្តោង​៣​គ្រឿង​ក្នុងនោះ នាវា​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ចំនួន​២​គ្រឿង និង​នាវា​ក្រុមហ៊ុន​Sovereign ចំនួន​មួយ​គ្រឿង រួម​ជាមួយ​នាវា​បូម​ខ្សាច់​មួយគ្រឿង​ទៀត​ដើម្បី​សម្រាល​បន្ទុក​នាវា ប៉ុន្តែ​ដោយសារ​សាឡង់​ដឹក​ខ្សាច់​នោះ​មាន​ទម្ងន់​ធ្ងន់​ពេក រួមជាមួយ​នឹង កម្លាំង​ទឹក​ហូរ​គួច​ខ្លាំង ប្រតិបត្តិការ​ធ្វើឡើង​នៅ​ពេលយប់ និង​ស្ថានភាព​មិន​អំណោយផល​ផង ក្រុម​ប្រតិបត្តិ​ការជួយ​សង្គ្រោះ មិន​អាច​ទាញ​រំដោះ​យក​សាឡង់​ដឹក​ខ្សាច់​នោះ​ចេញ​បាន​ទេ ហើយ​ប្រតិបត្តិការ​នេះ​នៅ​បន្ត​ឈាន ដល់​ថ្ងៃនេះ​បន្តទៀត​។​

​សាឡង់​ដឹក​ខ្សាច់​នោះ​ពាក់​ផ្លាកលេខ ភព​៦. ៨២៦៣ សំបក​ដែក ម៉ាស៊ីន​ម៉ាក​Mitsubishi មាន​បណ្តោយ ប្រវែង​៤៣.៣០​ម៉ែត្រ ទទឹង​៨.០៥ ម៉ែត្រ ជម្រៅ​ផ្ទុក​ខ្សាច់​ពេញ ២.៥០​ម៉ែត្រ តាម​ការប៉ាន់ស្មាន​មាន​ទម្ងន់ សរុប​ប្រហែល​៨០០​តោន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូវ ចាន់ណា បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១០៕​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 September, 2020 09:06 PM
កណ្តាល ​៖ ​ពេលនេះ សំណុំរឿង​ដី​សាធារណៈ​តាំង​ពី​បរម​បុរាណ បែរ​ជា​បុគ្គល​មាន​លុយ មានអំណាច អាច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​បាន នៅ​ក្រុង​តាខ្មៅ នោះ ពេលនេះ បាន​បន្ត​នីតិវិធី​ដល់​សាលាឧទ្ធរណ៍ ហើយ ដែល​គ្រោង​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ។ នេះ​បើ​យោង​តាម​ដីកាកោះ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 08:56 PM
បាត់ដំបង​ ៖ ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អេីល​មួយ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​កណ្តាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
21 September, 2020 11:32 AM
ស្វាយរៀង​​​ ៖ ​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន ។
21 September, 2020 11:24 AM
ភ្នំពេញ ​៖ ​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​ទូក​ទេសចរណ៍ «​បារី​ស ឡឺ មេគង្គ​» មិនទាន់​ដឹងស្លាប់​ឬ​រស់ ខណៈ​ជនជាតិ​ចិន​មួយក្រុម នេះ បាន​ជួល​ទូក ជិះ​កម្សាន្ត​លេង ។
21 September, 2020 11:04 AM
ប៉ៃលិន ​៖ ​ជំនន់​ទឹកភ្លៀង កំពុងតែ​ហូរ​ចុះ​ទៅ​ខាង​ក្រោម នៃ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អូរ​ដូនតា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធ្វើអោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង​២០០​ម៉ែត្រ nig ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
21 September, 2020 10:56 AM
ស្វាយរៀង ​៖ ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ «Bee Nang Sad» បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 10:49 AM
​កណ្តាល ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឡាន​មួយគ្រឿង បាន​បត់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើអោយ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ​ផងដែរ ។​
20 September, 2020 12:56 PM
ភ្នំពេញ​ ៖ ​កម្លាំង​អាវុធហត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ចំការមន  កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត​យក​ទៅ​បាត់ នៅ​កោះ​ពេជ្រ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact