ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ ខូចខាត​ទ្រព្យសម្បត្តិ​ជាង​៣​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ ខូចខាត​ទ្រព្យសម្បត្តិ​ជាង​៣​លាន​ដុល្លារ​អាមេរិក​
Sun, 25 August 2019 07:02 PM ដោយ ៖ មេត្តា​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។

​របាយការណ៍​ពី​អាជ្ញាធរ​ដែល ទទួលបាន បង្ហាញថា សម្រាប់​ហេតុការណ៍​គ្រោះ​អគ្គិភ័យ ដែល​មិន​ធ្លាប់​មាន​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ បណ្ដាល​ឲ្យ​អគារ​សិប្បក​ម្ម និង​សម្ភារ ឧបករណ៍​ផលិត​ពូក​ជាច្រើន​គ្រឿង ត្រូវ​បាន​ខូចខាត​ទាំងស្រុង សរុប​ទឹកប្រាក់ ចំនួន​៣,៣៥០,០០០​ដុល្លារ​អាមេរិក ។

​ក្នុងនោះ​រួមមាន​៖
​ទី​១៖ អគារ​សិប្បកម្ម​ចំនួន​៣​ខ្នង (​កម្ពស់​៤​ជាន់ ចំនួន​១​ខ្នង​, កម្ពស់​៦​ជាន់ ចំនួន​១​ខ្នង និង​ឃ្លាំង​ប្រក់​ស័ង្កី ចំនួន​១​ខ្នង​) សរុប​ទំហំ​១០,៤៩៣​ម៉ែត្រការ៉េ​។​
​ទី​២៖ ម៉ាស៊ីន​កាត់​ដេរ ចំនួន​១៨​គ្រឿង​
​ទី​៣៖ ម៉ាស៊ីន​កាត់​ពូក ចំនួន​៧​គ្រឿង​
​ទី​៤៖ ម៉ាស៊ីន​ចាក់​ពូក ចំនួន​១​គ្រឿង​។​

​ដោយឡែក សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន​៤៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៦១​ឡាន ស្មើ​នឹង​ទឹក​១,៤៧៦​ម៉ែត្រគូប​រួមមាន​៖
​រថយន្ត​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចំនួន​២៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៣៨​រថយន្ត ស្មើនឹង​៦៥៤​ម៉ែត្រគូប​
​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​១០​រថយន្ត ស្មើនឹង​៤០​ម៉ែត្រគូប​
​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​០៥​គ្រឿង​ប្រើប្រាស់​ទឹក​អស់​៣៥​រថយន្ត ស្មើនឹង​១៦៨​ម៉ែត្រគូប​
​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់ បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​១០​រថយន្ត ស្មើនឹង​៤០​ម៉ែត្រគូប​
​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន​០៦​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣៦​រថយន្ត ស្មើនឹង​៤១០​ម៉ែត្រគូប​
​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក្រុមហ៊ុន OCIC កោះ​ពេជ្រ ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣០​រថយន្ត ស្មើនឹង​១៤៤​ម៉ែត្រគូប​
​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត ស្មើនឹង​១២​ម៉ែត្រគូប​
​រថយន្ត​របស់​ក្រុមហ៊ុន​បូរី​ប៉េង​ហួត ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​០២​រថយន្ត ស្មើនឹង​០៨​ម៉ែត្រគូប​។​

​អគ្គីភ័យ​នេះ បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី មិន​មាន​ការឆេះ​រាលដាល​ដល់​ផ្ទះ​របស់​អ្នកជិតខាង និង​មិន​មាន​អ្នកណាម្នាក់​រងរបួស ឬ​បាត់បង់​អាយុជីវិត​ឡើយ​។ ប៉ុន្តែ​ចំពោះ​ផ្លូវ​មួយចំនួន ដែល​ត្រូវ​ឆ្លងកាត់​មក​កន្លែងកើតហេតុ រួម​ទាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ជាប់​នឹង​បរិវេណ​នៃ​កន្លែងកើតហេតុ ត្រូវបាន​ក្រុម​ការងារ​មិន​អនុញ្ញាត​ឲ្យមាន​ការឆ្ល​ង​កាត់ និង​ស្នាក់​នៅ​តាម​ផ្ទះ​ឡើយ ដើម្បី​បង្ការ​ករណី​គ្រោះថ្នាក់​កើតឡើង ពី​ការបាក់រ​លំអ​គារ​ដែល​អគ្គីភ័យ​ឆាបឆេះ​ខាងលើនេះ​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact