បែក​រឿង​លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​យកលុយ​ជនជាតិ​វៀតណាម​ទៅ​ចែក​គ្នា​

ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បែក​រឿង​លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​យកលុយ​ជនជាតិ​វៀតណាម​ទៅ​ចែក​គ្នា​
Fri, 23 August 2019 03:24 PM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
   
បើ​តាម​ការរាបរាប់​ពី​ស្ត្រី ជា​ជនជាតិ​វៀតណាម​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ​ឈ្មោះ បានឲ្យដឹងថា កាលពី​អំឡុង ខែ​មីនា ឆ្នាំ​២០១៩ ថៅកែ​ទិញ​ឈើ នៅ​ប្រទេ​វៀតណាម បាន​យក​ប្រាក់​កក់​ចំនួន ៤០០០​ដុល្លា មក​ឲ្យ​គាត់ ដើម្បី​ទិញ​ឈើ​ដឹក​ចេញ​តាម​ច្រករបៀង ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ក៏​ប៉ុន្តែ​ស្ត្រី​រូបនេះ គាត់​មិន​នៅ ហើយ​គាត់​ក៏​ទូរស័ព្ទឲ្យ​ថៅកែ​វៀតណាម​នោះ យកប្រាក់​មក​ផ្ញើរ​ទុក​នៅ​លោក សេក ឌុល ជា​នាយ​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក ច្រករបៀង​ភូមិ​ភិ ទុក​សិន ពីព្រោះ​ប្រាក់​នេះ គង់តែ​បង់​ឲ្យ​លោក​មេ​ប៉ុស្ដិ៍ ក្នុង​ការបើក​ច្រក​ឲ្យ​ពួក​គាត់​ដឹក​ឈើ​ចេញ​ដដែល​ទេ​។

ស្ត្រី​ជនជាតិ​វៀតណាម​នោះ បាន​បន្ត​រាបរាប់​ទៀត​ថា មិនទាន់​ដឹង​អី​ផង ស្រាប់តែ​លោក ឌុល នាយប៉ុស្ដិ៍ យកប្រាក់​៤០០០​ដុល្លា​នោះ ទៅ​ចែក​ឲ្យ​មេ​វរៈ ចំនួន ២៥០០​ដុល្លា នៅសល់​១៥០០​ដុល្លា លោក ឌុល នាយប៉ុស្តិ៍ យក​៧០០​ដុល្លា ហើយ​ចែក​ឲ្យ​រង​ប៉ុស្ដិ៍ លោក ធី និង​លោក រ៉​ន ម្នាក់​៤០០​ដុល្លា​។ ដោយ​សភាពការណ៍​មិន​ល្អ ស្ត្រី​ជនជាតិ​វៀតណាម មិនបាន​ធ្វើ​សកម្មភាព​ដឹកឈើ គាត់​ក៏​ទា​យក​ប្រាក់​ពី​លោកនាយ​ប៉ុស្ដិ៍​វិញ​។ រហូត​ដល់​ថ្ងៃ​ទី​១៤ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅនេះ ទើ​ស្ត្រី​វៀតណាម​រូបនេះ ឲ្យដឹងទៀតថា ប្រាក់​៤០០០​ដុល្លា​នោះ លោក ឌុល បាន​សង​៧០០​ដុល្លា លោក ធី ក៏​សង​៤០០​ដុល្លា ចំណែក​គាត់​ហើយ នៅ​តែ​លោក រ៉​ន ៤០០​ដុល្លា និង​ខាង​វរៈ បាន​សង​១០០០​ដុល្លា នៅសល់​១៥០០​ដុល្លា​ទៀត សរុប​នៅសល់​១៩០០​ដុល្លា​ទៀត​។

ស្ត្រី​វៀតណាម​បន្តទៀតថា លោក ឌុល បាន​ឲ្យ​គាត់​ទៅ​ទា​លុយ​អ្នក​ដែល​នៅ​មិន​ទាន់​សង​គ្រប់​។ ស្ត្រី​វៀតណាម​ថា ឲ្យ​គាត់​ទៅ​យក​ពី​អ្នក​ណា ? បើ​គាត់​មិន​ស្គាល់​គេ​ផង ហើយ​លុយ​នេះ គឺ​គាត់​ឲ្យទៅ​លោក ឌុល ជា​មេ​ប៉ុស្ដិ៍ ដូច្នេះ​លោក ឌុល ត្រូវ​ប្រមូល​យក​មក​ឲ្យ​គាត់​វិញ​។​
   
ជុំវិញ​ករណី​ខាងលើ​នេះ លោក សេក ឌុល នាយប៉ុស្ដិ៍ ច្រករបៀង​ភូមិ​ភិ​ថា លោក​បាន​យក​ប្រាក់ ៤០០០​ដុល្លា​មែន តែ​ជា​ប្រាក់​គេ​ផ្ញើរ ហើយ​លោក​បាន​សង​ទៅ​ម្ចាស់​គេ​វិញ​ហើយ នៅ​ជំពាក់​តែ ៤០០​ដុល្លា​ទៀត​តែ​ប៉ុណ្ណោះ តែ​មាន​ការចុះផ្សាយ​យ៉ាងណា លោក​នឹង​ប្ដឹង​បក​ទៅ​អ្នកសារព័ត៌មាន​វិញ​។​
   
បើទោះជា​យ៉ាងណា មជ្ឈដ្ឋាន​ទូទៅ មាន​ការងឿងឆ្ងល់​ថា បើ​ប្រាក់​គេ​ផ្ញើរ មិន​មាន​ពាក់ព័ន្ឋ​នឹង​បទល្មើស ហេតុ​អី​បានជា​លោកនាយ​ប៉ុស្តិ៍​នគរបាល យក​លុយ​នេះ​ទៅ​បែងចែក​គ្នា​ទៅវិញ ?៕


Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact