នគរបាល​ខណ្ឌ​ទួលគោក​ចាប់​បាន​ចោរ​លួច​កាត់​ខ្សែកាប​រហ័ស​ណាស់ ខុស​ពី​ចោរលួច​ម៉ូតូ​ស្ងាត់បាត់​ឈឹង​

ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ខណ្ឌ​ទួលគោក​ចាប់​បាន​ចោរ​លួច​កាត់​ខ្សែកាប​រហ័ស​ណាស់ ខុស​ពី​ចោរលួច​ម៉ូតូ​ស្ងាត់បាត់​ឈឹង​
Fri, 23 August 2019 09:36 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​

​សមត្ថកិច្ច​ឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ អ៊ុក រ៉ុម អាយុ​៣២​ឆ្នាំ ដោយ​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៣ និង ខ្សែកាប​អុបទិច​ទូរស័ព្ទ​ចំនួ​ន​១​ខ្សែ​ប្រវែង​ប្រហែល​៣០​ម៉ែត្រ​។​

​បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើ​ការសាកសួរ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវីធី​ច្បាប់ ។​

​នា​ពេល​កន្លង​ទៅ មាន​ករណី​ចោរលួច​ម៉ូតូ​មួយ​គ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព នៅ​យប់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ស្ថិត​ក្នុង​របង​ផ្ទះ​លេខ​១២ ផ្លូវ​៦៦៨​ស្ទួន ភូមិ​១៧ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ។​

​ជនរងគ្រោះ​មានឈ្មោះ​ថា លី វណ្ណី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នកសារព័ត៌មាន​នៅ​អង្គភាព​ប៉ុស្តិ៍​ព័ត៌មាន​សន្តិភាព​កម្ពុជា CPC NEWS បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ម៉ូតូ​ដែល​ត្រូវ​ចោរលួច Zoomer ពណ៌​សលាយ​ក្រហម សេរ៊ី​ឆ្នាំ​២០១៨ ផ្លាកលេខ ត្បូងឃ្មុំ 1F 0906 ។​

​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំទាន់​ចាប់ខ្លួន​ក្រុម​ជនល្មើស​បាន​នៅឡើយ​ទេ ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​រួច ៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact