តើន​ណា​នៅ​ពីក្រោយ ជនល្មើស​កាត់​បំផ្លាញ​ព្រៃឈើ ជា​សំនួរ​នៅក្នុង​កិច្ចប្រជុំ​របស់​មន្ទី​រ​បរិស្ថាន​ខេត្ត​ប៉ៃលិន​

ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៩ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន ខេត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តើន​ណា​នៅ​ពីក្រោយ ជនល្មើស​កាត់​បំផ្លាញ​ព្រៃឈើ ជា​សំនួរ​នៅក្នុង​កិច្ចប្រជុំ​របស់​មន្ទី​រ​បរិស្ថាន​ខេត្ត​ប៉ៃលិន​
Wed, 21 August 2019 09:42 PM ដោយ ៖ សុខ​ហៃ​ប៉ៃលិន៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៩ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ប៉ៃលិន បាន​កោះហៅ​មន្ត្រី​របស់​ខ្លួន​ប្រជុំ​បន្ទាន់ ដោយសារតែ​មាន​ការឆ្លើយ​ដាក់គ្នា ខណ​:​ជនល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស​មួយចំនួន ដែល​មន្ត្រី​បរិស្ថាន​ប្រទះឃើញ​នៅ​នឹង​កន្លែង​បាន​រត់គេចខ្លួន ហើយ​ក្រុម​មន្ត្រី​បាន​ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក ដោយ​អ្នកខ្លះ​លើកឡើងថា រូបគេ​បាន​ឃើញ​ជនល្មើស​នៅលើ​ភ្នំ ខំ​ព្រលែង​ឱ្យ​អ្នក​នៅ​ខាងក្រោម​ចាំ​ចាប់​ឃាត់ខ្លួន តែ​បែរជា​លែង​ឱ្យ​រួច​ខ្លួន​ទៅវិញ ។​

ចំណែក​មន្ត្រី ដែល​នៅ​ចាំ​យាម​ខាង​ក្រោម​បាន​ឆ្លើយ​ឡើង​ថា អត់​ឃើញ​មាន​ជនល្មើស​ណា​បើកបរ​ម៉ូតូ ឬ​ដើរ​ចុះ​មក​ខាងក្រោម​នោះទេ គឺ​ពួកគេ​បាន​រត់គេចខ្លួន អស់​បាត់ទៅហើយ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​មាន​ការចុះ​បង្ក្រាប​ក៏​ក្តៅគគុក​មួយ​នៅលើ​ភ្នំ​តំបន់​អភិរក្ស មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​បរិស្ថាន​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​ច្រើន​នាក់​នៅ​២​កន្លែង​ផ្សេង​គ្នា ហើយក៏ រឹបអូស​បាន​កំណាត់ឈើ និង​ម៉ាស៊ីន​ត្រង់​ទីន័រ​ផងដែរ ។​
 
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្ថឹក​ថ្ងៃទី​១៩ ខែ​សីហា​ឆ្នាំ ២០១៩ លោក​បាន​សុំ​គោលការណ៍​ពី​លោក ថុល គឹមហឹង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ នៅ​ចំណុច​អូរ​ប្រើស ដោយ​បាន​សហការ​ជាមួយ​លោក​មេភូមិ​អូរ​ប្រើស និង​កំលាំងចម្រុះ អង្គការ​អភិរក្ស​សត្វ​ព្រៃ និង​ព្រៃឈើ​(MJP) ចុះ​ស្ទាក់ និង​ឆែកឆេរ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​រឹបអូស​បាន​ម៉ាស៊ីន​អា​ឈើ​(​ត្រង់​ទី​ន័រ​)០១​គ្រឿង ម៉ូតូ​០២​គ្រឿង យកទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​។​

លោក​បន្ត​ទៀត​ថា ចំណែក​ចម្លើយ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ  មឿន ស៊ីណា អាយុ​៥២​ឆ្នាំ ជា​ម្ចាស់ផ្ទះ បានបង្ហាញ​បំភ្លឺ​ជនសង្ស័យ​ចំនួន​បី​នាក់​ទៀត ដែល​ត្រូវ​ឃាត់ខ្លួន​ខាងមុខនេះ ។​

លោក​បញ្ជាក់ថា មន្ត្រី​បរិស្ថាន បាន​ចុះ​ពិនិត្យ និង​ប្រមូលបាន​ភ័ស្តុតាង ដើម្បី​ចងក្រង​សំណុំរឿង​រួច​ធ្វើការ​ចោទប្រកាន់ និង​សុំ​ដីកា​បញ្ជា​ចូលខ្លួន​ជនសង្ស័យ​ចំនួន​បី​នាក់​ទៅ​តុលាការ ទី​១. ឈ្មោះ ឈឹម ហេង ភេទ​ប្រុស ទី​២. ឈ្មោះ ឡែម ដា និង បក្សពួក​មួយចំនួន​ទៀត​បាន​រត់គេចខ្លួន ៕​









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact