បើក​មណ្ឌល​ប្រឡង​ចំនួន ២ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ​ ក្នុងខេត្ត​ប៉ៃលិន

​ប៉ៃលិន​៖ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិមិ្មត​ប៉ៃលិន ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បើក​មណ្ឌល​ប្រឡង​ចំនួន ២ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ​ ក្នុងខេត្ត​ប៉ៃលិន
Mon, 19 August 2019 11:35 AM ដោយ ៖ សុខ​ហៃ​​ប៉ៃលិន​៖ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិមិ្មត​ប៉ៃលិន ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​០១៩ ខេត្ត​ប៉ៃលិន ក៍​ដូចជា​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដែរ គឺ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​មាន​វត្តមាន ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​ផងដែរ​។​

​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​ប្រសាសន៍​លើកឡើងថា​៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការកែ ទម្រង់​ក្នុង​វិស័យ​អប់រំ និង​កីឡា​អោយមាន​គុណភាព​ទាំង​ចំនេះដឹង ចំនេះធ្វើ  ដូច្នេះ​ហើយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​យកចិត្តទុដាក់​ខិតខំ​ប្រឹងប្រែង​អនុវ​ត្ត​ន៍​ដើម្បី​ស្វែងរក​ធនធានមនុស្ស​បន្តវេន​ដឹកនាំ​ប្រទេសជាតិ និង​សង្គមជាតិ​អោយមាន​ការរីកចំរើន​ទៅ​ថ្ងៃ​អ​នា​គត់​។​

នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ផាន់ ចាន់​ធុល ក៍​បាន​ធ្វើការ​ក្រើនរំលឹក​ដល់ លោកគ្រូ អ្នកគ្រូ ដែល​មាន​កាតព្វកិច្ច​ជា​ប្រធាន​មណ្ឌល ប្រធាន​អប្បមាទ និង​ជា​អនុរក្ស ត្រូវ​ចូលរួម​ធ្វើការ​ត្រួតពិនិត្យ ឲ្យបាន​តឹងរឹង​បំផុត​ចំពោះ​បេក្ខជន​ដែល​ចូលមក​ប្រឡង ដោយ​មិន​តម្រូវ​ឲ្យ​នាំចូល​សំណេរ​ឯកសារ​ផ្សេងៗ​ចូល​ក្នុង​មណ្ឌល​ប្រឡង នឹង​បន្ទប់​ប្រឡង​ជាដាច់ខាត  ហើយ​កម្លាំង​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងនេះ ទទួលខុសត្រូវ​ចំពោះ​ការងារ​តាម​ជំនាញ​រៀងៗ​ខ្លួន មិនថាតែ​ការ​ចរាចរណ៍​សំណៅ​វិញ្ញាសារ​ចម្លើយ​ប្រឡង ការដក ហូត​ទុក​នូវ​ឯកសារ ឧបករណ៍​គ្រឿង​អេឡិចត្រូនិ​ចគ្រប់​ប្រភេទ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ អំឡុង​ពេល​ប្រឡង​អោយបាន​ល្អ​ប្រសើរ  ជាពិសេស​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​ចូលរួម​ប្រឡង​នាពេលនេះ ត្រូវ​យកចិត្តទុកដាក់​បញ្ចេញ​ចំណេះដឹង​របស់​ខ្លួន​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​ជោគជ័យ ដោយ​ទទួលបាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា ដើម្បី​លើកស្ទួយ កិត្តិយស​ជូន​សាលា សង្គម និង​គ្រួសារ​ផងដែរ ដោយ​ត្រូវ​ប្រកាន់​ទិស​ស្លោក “​ចេះ​គឺ​ជាប់​” ហើយ​ត្រូវ​ចង់ចាំ​ថា “​ផ្លូវ​ទៅ​កាន់​ភាពជោគជ័យ​គឺ​គ្មាន​ដានជើង​មនុស្ស​ខ្ជិល​ទេ​” មិន​ត្រូវ​ពឹងផ្អែក​លើ​សំណៅ​ឯកសារ ឬ​ឧបករណ៏​អេឡិចត្រូនិច​ផ្សេងៗ​ក្នុង​ការចម្លង​នោះដែរ ព្រោះ​ឯកសារ និង​ឧបករណ៏​ទាំងនោះ នឹង​ត្រូវ​បាន​ហាមឃាត់​មិនឲ្យ យក​ចូល​ក្នុង​មណ្ឌល​ប្រឡង​នោះទេ និង​ត្រូវ​ជៀសវាង​ឱ្យបាន​នូវ​កំហុសឆ្គង​នៅពេល​ប្រឡង ដែលនាំឱ្យ​មាន​ការបញ្ឈប់​ពេល​ប្រលង ដែលនាំឱ្យ​ការខិតខំ​របស់​ក្មួយៗ​បរាជ័យ​។​

​បើ​តាម​ការបញ្ជាក់​របស់លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ ខេត្ត​ប៉ៃលិន មាន​បេក្ខជន​ចូលរួម​ប្រឡង សរុប​ចំនួន ៤៩៥​នាក់ ស្រី ២៥៤​នាក់ ចែកជា ២​មណ្ឌល មាន​មណ្ឌល​វិទ្យាសាស្ត្រ​សង្គម មាន ១០​បន្ទប់ និង​មណ្ឌល​វិទ្យាសាស្ត្រ មាន ១១​បន្ទប់ ដែល​ទីកន្លែង​ប្រឡង​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន ក្នុងនោះ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មក​ពី​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ មាន​ចំនួន ១១០​នាក់ ស្រី​៥៤​នាក់​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact