រឿង​ធ្វើ​នំ​អត់​ម្សៅ ! តុលាការ សម្រេច​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា និង កូនប្រុស ពី​បទ​ឆបោក ក្រោមរូបភាព​លក់​ដី​ខ្យល់​នៅ​ក្រុមហ៊ុន 7NG ឃុំ​វិហារ​សួគ៌ , នៅ​មាន​បណ្តឹង​ផ្សេងទៀត

ភ្នំពេញ​៖​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា សម្រេច​ចោទប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿង​ធ្វើ​នំ​អត់​ម្សៅ ! តុលាការ សម្រេច​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា និង កូនប្រុស ពី​បទ​ឆបោក ក្រោមរូបភាព​លក់​ដី​ខ្យល់​នៅ​ក្រុមហ៊ុន 7NG ឃុំ​វិហារ​សួគ៌ , នៅ​មាន​បណ្តឹង​ផ្សេងទៀត
Mon, 19 August 2019 10:13 AM ដោយ ៖ មេត្តាភ្នំពេញ​៖​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា សម្រេច​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា អាយុ​៦១​ឆ្នាំ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ច​ន្ធូ អាយុ​៣៨​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន 7NG ពី​បទ​ឆបោក ពាក់ព័ន្ធ​ការលក់​ដី​ខ្យល់​ទំហំ​១​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល តាម​មាត្រា​៣៩១ និង មាត្រា​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​កំឡុង​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៩ ពោល​គឺ​រយៈពេល​១១​ឆ្នាំ​មកហើយ ។

​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើបសួរ ឬ ហៅ​ថា​សាមញ្ញ​ថា ជា​ដីកា​ចោទប្រកាន់ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ កន្លងទៅ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា នេះ  , លោក​ព្រះរាជអាជ្ញា កែវ សុធា បាន​គូសសញ្ញា “​ធិ​ធ​” ដាក់អោយ (​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​) ស្ថិតនៅក្រោម​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បង្ការ ឬ បញ្ចប់​បទល្មើស កុំអោយ​កើត​ឡើង​ជា​ថ្មី និង ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ជន​ត្រូវ​ចោទ​ទាំង​២​នាក់ កំពុងស្ថិត​នៅ​ក្រៅ​ឃុំ ។

​តាម​អង្គហេតុ បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០០៨ ឈ្មោះ ឈុន ណាវី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​ទិញ​ដី​ទំហំ​១​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ដែល​ជា​ដី​របស់​ក្រុមហ៊ុន 7NG ពី​ឈ្មោះ​ស្រី សុធា គឺ “​មាន​ឯកសារ​ត្រឹម​តែ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​តែ​ប៉ុណ្ណោះ​” ។

​នៅ​ដើមឆ្នាំ​២០១៩ នេះ ឈ្មោះ ឈុន ណាវី មាន​បំណង​ធ្វើ​របង​ថ្ម ជុំវិញ​ដី​របស់​ខ្លួន ស្រាប់តែ​ឈ្មោះ ស្រី សុធា និង ឈ្មោះ ស្រី ច​ន្ធូ ពុំ​មាន​ដី​ដូច​ទីតាំង​ខាងលើ​អោយឈ្មោះ ឈុន ណាវី ឡើយ ។

​កាលពីពេល​កន្លង​ទៅ ក៏​មាន​ការផ្ទុះ​ការតវ៉ា​ដល់​ទីស្នាក់ការ​ក្រុមហ៊ុន 7NG ផងដែរ ប៉ុន្តែ​ឧកញ៉ា ស្រី សុធា បាន​ចេញ​មុខ​សម្របសម្រួល​ដោយ​សន្យាថា នឹង​ប្រគល់​ដី​ជូន​អតិថិជន​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ជា​កំហិត ។​

​ប្រជាពលរដ្ឋ សាទរ​ចំពោះ​ការធានា​អះអាង​របស់​ឧកញ៉ា ស្រី សុធា តែ​កុំ​បាន​តែ​សន្យា​ខ្យល់​ដូច​រាល់ដង​ទៀត ។​

​ក្នុង​លិខិតធានា​អះអាង ចុះ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ នេះ ឧកញ៉ា ស្រី សុធា បាន​សន្យា​ចំនួន​៨​ចំណុច​ដល់​អតិថិជន ដោយ​នៅ​ចំណុច​ទី​១ សរសេរថា​”​ក្រុមហ៊ុន​នឹង​ធ្វើ​ការប្រគល់​ដី​ឬ​សំណង់​ជូន​អតិថិជន ឱ្យអស់​រួចរាល់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ តទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ជា​កំហិត​”​។​

​ឧកញ៉ា ស្រី សុធា បន្តថា ក្នុងករណី​ដល់​ថ្ងៃ​កំណត់​ខាងលើ បេីសិ​ន​ជា​ក្រុមហ៊ុន​មិន​មាន​ដី​ជូន​អតិថិជន​នោះទេ ក្រុមហ៊ុន​នឹង​ធ្វើ​ការទូទាត់​ប្រាក់​ថ្លៃ​ទិញ​លក់​ដី​ទៅ​តាម​ទីផ្សារ​ដែល​កំណត់​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ ។

​ជាមួយគ្នានេះ នៅ​មាន​មួយ​សំណុំរឿង​ទៀត ដែល លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ចាត់ការ​បណ្តឹង​ព្រហ្មទណ្ឌ​មួយ ដែល​ប្តឹង​ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ច​ន្ធូ ពាក់ព័ន្ធ​បទល្មើស​ឆបោក ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​ដី​នៅ​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។​

​បណ្តឹង​ព្រហ្មទណ្ឌ​នេះ បាន​ប្តឹង​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ដែល​រហូតមកទល់​ពេលនេះ តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។ មេត្តា​

​ដើម​បណ្តឹង សង្ឃឹមថា តុលាការ​នឹង​ចាត់ការ​បណ្តឹង​នេះ ដោយ​តម្លាភាព​និង​ឆាប់រហ័ស​ជាង​នេះ ព្រោះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ នៅ​ពុំ​ទាន់​សម្រេច​នៅឡើយ​ទេ  ៕​


















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact