ជនជាតិ​ចិន​លក់ទំនិញ​ពុំមាន​ច្បាប់​ត្រឹមត្រូវ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បិទ​អាជីវកម្ម​

ភ្នំពេញ​៖ ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា វេលា​ម៉ោង​៩​ព្រឹក បា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជនជាតិ​ចិន​លក់ទំនិញ​ពុំមាន​ច្បាប់​ត្រឹមត្រូវ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បិទ​អាជីវកម្ម​
Sat, 20 July 2019 02:11 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា វេលា​ម៉ោង​៩​ព្រឹក បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ត្រួតពិនិត្យ​ផលិតផល​ទំនិញ​មួយកន្លែង មាន​ទីតាំង​ផ្ទះ​លេខ​៨៨ បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដោយ​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ចិន បាន​នាំយក​ទំនិញ​ជា​កញ្ចប់​ធំៗ​និង​ទឹក​ប៊ីដុង​មួយចំនួន យក​មក​ប្រក​ម​អាជីវកម្ម ដោយ​ពុំមាន​ច្បាប់​ត្រឹមត្រូវ ។​

​របាយការណ៍​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ទទួលបាន បញ្ជាក់ថា ជា​លទ្ធផល​ក្រុម​ការងារ​បាន​ពិនិត្យឃើញថា ៖
១-​ម្ចាស់​អាជីវកម្ម​បាន​ស​ហ​ការ​យ៉ាង​ល្អ​និង​កំពុង​រុះរើ​ស្លាក​អាជីវកម្ម​របស់​ខ្លួន ដែល​ក្រុម​ការងារ​បាន​ណែនាំ​កាលពី​ម្សិលមិញ​។​
២-​អាជ្ញាធរ​បាន​សម្រេច​បិទ​អាជីវកម្ម​នេះ​ទាំងស្រុង​ដោយ​មូលហេតុ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។​
៣-​ក្រោយ​ពិនិត្យ​លើ​សំណាក​ចំនួន​៧​មុខ​លើ​ទំនិញ​ចំនួន​១៨​មុខ ឃើញ​ថា​ពុំ​មាន​សារធាតុ​គីមី ឬ​សារធាតុ​ញៀន នោះទេ ។ ទំនិញ​នៅ​សល់​ចំនួន​១១​មុខ​ទៀត ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ធំ ក្នុងករណី​ពិនិត្យ​ទៅ​ឃើញ​ថា​ទំនិញ​ទាំង​១១ មុខ នោះ​មាន​ភាពមិនប្រក្រតី ម្ចាស់​ទំនិញ​ត្រូវប្រគល់​ទំនិញ​ទាំងនោះ​មក​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោយ​ឥត​លក្ខខណ្ឌ​និង​ត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់ ។​
៤-​ចំពោះ​លទ្ធផល​ទំនិញ​ទាំង​១១​មុខ​នឹង​បង្ហាញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក្នុងករណី​ប្រសិនបើ​គ្មាន​បញ្ហា​នោះ​ទេ​អាជ្ញាធរ​នឹង​ប្រគល់​សម្ភារៈ​ទាំងនោះ​ជូន​ម្ចាស់​ទំនិញ​វិញ​ទាំងអស់ ៕














Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact