រយះពេល​១​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​បាន​ក​រ​ណី​ជួញដូរ​គ្រឿងញៀន ២​ករណី​ឃាត់ខ្លួន​មនុស្ស ៥នាក់​​ គ្រឿងញៀន​មួ​យចំ​នួន ​រួម​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​៣​ដើម​

ប៉ៃលិន​៖ ក្នុង​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​បើក​កិ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រយះពេល​១​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​បាន​ក​រ​ណី​ជួញដូរ​គ្រឿងញៀន ២​ករណី​ឃាត់ខ្លួន​មនុស្ស ៥នាក់​​ គ្រឿងញៀន​មួ​យចំ​នួន ​រួម​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​៣​ដើម​
Fri, 19 July 2019 06:09 PM ដោយ ៖ សុខ​ហៃ​ប៉ៃលិន​៖ ក្នុង​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន ទូទាំង​ខេត្ត​ប៉ៃលិន ចំនួន​ពីរ​ករណី ។

ករណី​ទី​១​កំលាំង​នគរបាល​អធិការដ្ឋាន ក្រុងប៉ៃលិន នៅ វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​១៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន  សហការ​កម្លាំង​ការិ​,​គ្រឿងញៀន​បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ នឹង​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​០២​នាក់​
    
១-/​ឈ្មោះ វ៉ៅ លឿន ប្រុស អាយុ​៥១ មុខរបរ ចំការ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​
២-/​ឈ្មោះ ឆាន់ ថុន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ ចំការ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

វត្ថុតាង​ដកហូត​មាន​៖​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​តូច បន្ទាប់​មក​កំលាំង​ជំនាញ​បាន​ធ្វើ​ការសួរនាំ និង​ឈាន​ដល់​ការ​បន្ត​ចាប់​ករណី​ជួញដូរ​គ្រឿងញៀន​០១​ករណី​ទៀត​នៅវេលា​ម៉ោង​១៤​និង​០០​នាទី​នៅ​ចំណុច​លូ​ដាច់ ស្ថិតនៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជា​លទ្ធផល​៖ យើង​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ទៀត​
១-/​ឈ្មោះ ដែន វឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន
២-/​ឈ្មោះ យិន សុខ​ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន
៣-/​ឈ្មោះ ពៅ សុភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​

វត្ថុតាង​ដកហូត​មាន​៖
     -​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​
     -​ដាវ​សាំ​ម៉ូ​រៃ​០៣ កន្ត្រៃ​៣
​     -ដែកកេះ​៤ ដែក​ស្រួច​៤ ដប​សំរាប់​ជក់​២ និង​ទុយូ​៣​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃលិន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact