រថយន្ត​មួយ​គ្រឿង​បោល​ចុះ​ពីលើ​ភ្នំ​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ​របួសធ្ងន់​៣​នាក់​

ខេត្ត​ឧត្តរមានជ័យ៖​  មនុស្ស​៣​នាក់​រងរបួស​ធ្ងន់ ខណៈ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ចុ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្ត​មួយ​គ្រឿង​បោល​ចុះ​ពីលើ​ភ្នំ​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ​របួសធ្ងន់​៣​នាក់​
Fri, 19 July 2019 02:02 PM ដោយ ៖ សារិទ្ធខេត្ត​ឧត្តរមានជ័យ៖​  មនុស្ស​៣​នាក់​រងរបួស​ធ្ងន់ ខណៈ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ចុះ​ពី​លើ​កំពូលភ្នំ​ដងរ៉ែក រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ជាតិ​ទៅ​ខាងស្តាំ​ដៃ​ក្រឡាប់​ជាច្រើន​ត្រឡប់​កាលពី​ថ្ងៃ​ទី​១៨​កក្កដា​២០១៩​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ចង្កេះភ្នំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ស្ថិតក្នុង​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ជនរងគ្រោះ​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​១​ឈ្មោះ​ឈួន អូរ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ត្រៃ​ណូ​ពណ៍​លឿង​ពាក់​ស្លាក​លេខ​៥A.០៨.២៩​រងរបួស​ធ្ងន់ ២​ឈ្មោះ​កែង ផ្លូវ ភេទ​ប្រុស អាយុៈ​៤០​ឆ្នាំ​រងរបួស​ធ្ងន់ នឹង​ម្នាក់ទៀត ឈ្មោះ លិញ ម៉ៅ ភេទ​ប្រុស អាយុៈ​១៨​ឆ្នាំ​រង​របួសធ្ងន់​ជា​អ្នករួមដំណើរ ត្រូវបាន​នាំយក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង នាក់​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​សា​វាំង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​ប៉ូលីស​ផ្នែក​ចរាចរណ៍ ស្រុក អន្លង់វែង បានឱ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​មួយ​គ្រឿង​នេះ​បាន​បើកបរ​ចេញ​ពី​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំ លុះ​បើកបរ​មក​ដល់​ចង្កេះភ្នំ​ដងរ៉ែក រថយន្ត​បាន​ដាច់​ហ្វាំង​ជាន់​មិនជាប់ក៍​បោល​ចុះ​យ៉ាង​លឿន​ហើយ​បាន​រ៉េ​ចង្កូត​ទៅបុក​រនាំង​ផ្លូវ​ផ្លោង​ទៅ​ម្ខាង​រនាំង​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ខូចខាត​ទាំងស្រុង​។​គួរំលឹកថា ផ្លូវជាតិ​លេខ​៦៧B​ត្រង់​ចំណុច​ចង្កេះភ្នំ​ដងរ៉ែក​ដែល​មាន​រូបចម្លាក់​យោធា​ស្ពាយ​កាំភ្លើង​នឹង​រូប​នារី​ទូល​ជម្រោង​នេះ​ជា​ទីតាំង​ចំណុច​គ្រោះថ្នាក់​ជា​ញឹកញាប់​ផង​ដែរ​កន្លងមកនេះ​៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact