បុរស​បែក​ថ្នាំ​ម្នាក់​បាន​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ខេត្ត​បាត់ដំបង៖ ​បុរស​បែក​ថ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បុរស​បែក​ថ្នាំ​ម្នាក់​បាន​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
Tue, 16 July 2019 01:16 PM ដោយ ៖ សាលី​ខេត្ត​បាត់ដំបង៖ ​បុរស​បែក​ថ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ក្រោយ​រូបគេ​ធ្វើ​សកម្មភាព​ដោយ​យក​ដែកកេះ​ដុត​បំផ្លាញ​ម៉ូតូ​ខ្លួនឯង​ចោល​បង្ក​ការភ័យខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​សា​ធា​រណះ​។​
  
លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បានឲ្យដឹងថា ហេតុការណ៍​គួរឱ្យ​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩,៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងមុខ​សាលាខេត្ត​បាត់ដំបង ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
 
ជនសង្ស័យ​បែក​ថ្នាំ​ខាងលើ ឈ្មោះ សៅ សាន ហៅ ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្រុម​ទី​០៧ ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បានធ្វើ​សកម្មភាព​ដោយ​យក​ដែកកេះ​ដុត​បំផ្លាញ​ម៉ូតូ​ខ្លួនឯង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១០ ឆេះ​ខូចខាត​ប្រហែល​៥០%​។​
   
ក្រោយពី​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បែក​ថ្នាំ​ខាងលើ​បាន​ប្រាប់ មូលហេតុ​ដែល​បណ្តាលឲ្យ​ខ្លួន​ដុត​ម៉ូតូ​ចោល ដោយសារ​ខ្លួន​ខឹង​នឹង​អ្នកជិតខាង​ដែល​មក​គោះ​ជញ្ជាំង​ផ្ទះ​ពេលយប់​រំខាន​មិន​គេ​បាន​ស្រួល និង​មួយវិញទៀត​ខឹង​នឹង​ប្រពន្ធ​ដែល​ជេរប្រមាថ​ដល់​ខ្លួន​ផងដែរ​។​
  
ដោយឡែក ឈ្មោះ ងួន សុីណាត អាយុ​៣០​ឆ្នាំ​ដែល​ត្រូវជា​ប្រពន្ធ​បុរស​រូប​នោះ​បាន​ប្រាប់​ផងដែរ ប្តី​របស់​ខ្លួន​ជា​មនុស្ស​បែក​ថ្នាំ​និង​ផឹកស្រា​ជា​ប្រចាំ មិន​បាន​ជួយ​រក​សុ​ី​អ្វី​ទេ​តែង​ធ្វើ​បាប​មកលើ​ប្រពន្ធ​និង​កូន​ជា​ញឹកញាប់  ហើយ​មុន​នឹង​ឈាន​ដល់​ការដុត​បំផ្លិចបំផ្លាញ​ម៉ូតូ​ដែល​ខ្លួន​បាន​បង់​រំ​លោះ​គេ​នេះ រយះពេល​កន្លងមក​គេ​ក៏​ធ្លាប់បាន​ចាប់​កូន​ប្រុស​ច្បង​ម្នាក់​ចងទៅ​និង​គល់​ដូង​និង​បាន​ចាក់​សាំង​ជំវិញ​បំរុង​ដុត​ដែរ​តែ​ត្រូវបាន​អ្នកភូមិ​ជួយ​អន្តរា​គម ទាន់​ពេល​ទើប​រួចផុត​ពី​អំពើ​ព្រៃផ្សៃ​នេះ​បាន​។​
  
លោក​អធិការ​ក្រុង​បាន​បញ្ជាក់បន្ថែម​ថា ជនសង្ស័យ​ខាងលើ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ និង​ពិនិត្យ​ឃើញ​មាន​សារធាតុ​ញៀន​ផង​នោះ ជំហាន​ដំបូង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​អប់រំ​កែខ្លួន​និង​អនុញាត​អោយ​វិល​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ពេល​រសៀល​ថ្ងៃ​នេះ​ផងដែរ​។​






Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact