អភិបាលខេត្ត​រតនគិរី​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ​ឲ្យបាន​គ្រប់​ស្រុក​

ខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អភិបាលខេត្ត​រតនគិរី​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ​ឲ្យបាន​គ្រប់​ស្រុក​
Tue, 16 July 2019 09:58 AM ដោយ ៖ ផុនខេត្ត​រតនគិរី​៖ ការជំរុញ​បែបនេះ ឯកឧត្តម ថង​សាវុន​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ ក្នុងឱកាស ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩​កក្កដា ដែល​រៀបចំ​ដោយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី នាំយក​កូន​ឈើ​ចម្រុះ​ជាង​២០០០​ដើម មក​ដាំ​ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម​។​
   
មានប្រសាសន៍​ក្នុង​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន ជម្រុញ​អោយ​អជ្ញាធរ​គ្រប់​ស្រុក​ប្រារព្ធ​ពិធី​រុក្ខទិវា​ឲ្យបាន​គ្រប់ៗ​ស្រុក ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ ហើយ​មន្ត្រី​រាជការ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​បី​ប្រភេទ និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុង​មូលដ្ឋាន​នី​មួយៗ ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ដើមឈើ និង​កូនឈើ ដែល​ដាំ​រួច​ឲ្យ មាន​ការលូតលាស់​បាន​ល្អ​។ ឯកឧត្តម​បាន​បន្តថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​ចូលរួម​ដាំ​ដើមឈើ ឲ្យបាន​គ្រប់ៗ​គ្នា និង​គ្រប់​ទីកន្លែង ដើម្បី​ចូលរួម​បង្កើន គម្រប​ពណ៌​បៃតង និង​ជួយ​បន្ថយ ការប្រែប្រួល​អាកាសធាតុ នៃ​ភពផែនដី រួមទាំង​បរិស្ថាន និង​ធនធានធម្មជាតិ ឲ្យមាន​និរន្តរភាព​សម្រាប់កូ​ន​ចៅ​យើង​ជំនាន់​ក្រោយ​។

បន្ថែម​ពី​នេះ​អភិបាលខេត្ត​បាន​លើកឡើង​ថា ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​៩​កក្ត​ដា​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ នូវ​ការខិតខំ​ប្រឹងប្រែង យ៉ាងសកម្ម របស់​រាជរដ្ឋាភិបាល ក្នុង​ការចាត់វិធានកា​រ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង អភិរក្ស​ធនធាន​ព្រៃឈើ ធនធានធម្មជាតិ​ជីវចម្រុះ ជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី កាត់​បន្ថយ​ឥទ្ធិពល​អ​វិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ កាត់បន្ថយ​គ្រោះធម្មជាតិ​នានា  និង​ការ​ស្រូប​យក​ឧស្ម័ន​កាបូនិច​ពី​បរិយាកាស​។​
 
ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចាប់ផ្ដើម​ដោយ​មិន​បង្អែរ​បង្អង់​នូវ​ផែនការ​សា្ដរ​ព្រៃឈើ និង​ដាំ​ឈើ​ឡើងវិញ ដើម្បី​រក្សាបាន​នូវ​លំនឹង​បរិស្ថាន ធម្មជាតិ និង​ភោគ​សម្បត្ដិ​ធម្មជាតិ ឲ្យ​កាន់តែ​មាន​សម្រស់​ស្រស់បំព្រង សម្រាប់​សង្គមជាតិ​ទាំងមូល​៕














Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact