ជនសង្ស័យ០២​នាក់​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​តែ ០២​ថ្ងៃក្រោយ​ជាប់​ខ្នោះ​សមត្ថកិច្ច​

ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជនសង្ស័យ០២​នាក់​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​តែ ០២​ថ្ងៃក្រោយ​ជាប់​ខ្នោះ​សមត្ថកិច្ច​
Tue, 16 July 2019 09:48 AM ដោយ ៖ សុខ​ហៃ​ប៉ៃលិន​៖ ​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ម្ចាស់​ម៉ូតូ​ឈ្មោះ មិន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​មក​ប្តឹង​ថា បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda Click ពណ៌​ស សេរី​ឆ្នាំ ២០១៩ លេខ​តួ ៨០៤៥៧៤០ លេខ​ម៉ាស៊ីន ៨០៤៥៧៤០​គ្មាន​ស្លាក​លេខ ។​

កាលពី​វេលា​ម៉ោង ១១:២៥​នាទី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​សណ្ឋាគារ ១២​ជាន់ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ហើយ​បាន​ចាក់សោរ​ក​ម៉ូតូ​ទុក​នៅ​ក្រោម​មុខ​កន្លែងធ្វើការ រួច​ចូល​ទៅ​ធ្វើការ​ជាធម្មតា លុះ​ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​មិន​ឃើញ ។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ​យ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ចុះ​ស៊ើបអង្កេត និង​កំណត់​មុខសញ្ញា ឃើញ​ថា​ជនសង្ស័យ​ក្រោយពី​បានធ្វើ​សកម្មភាព​រួច បាន​យក​ម៉ូតូ​ជនរងគ្រោះ ទៅ​ខាង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ភ្លាមៗ​នោះ​លោក​អធិការ​ស្រុក​សាលា​ក្រៅ បាន​រាយការណ៍​សុំ​គោល​ការ​ពី​ស្នងការ និង​បាន​រាយ​ការ​ជូន​លោក​ព្រះរាជអាជ្ញា តូច សុ​ភក្ដី ដើម្បី​សុំ​ការអនុញ្ញាតិ​ពន្លាត​ដែន​សមត្ថកិច្ច​មក​ដល់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​។​

លុះ​ដល់​មក​វេលា​ម៉ោង ១០:៣០​នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ មានឈ្មោះ​៖
០១-​ឈ្មោះ ទូច ផាត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។
០២-​ឈ្មោះ ហៀ​ប ឆ​វ័ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​ទី​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

ដកហូត​ម៉ូតូ​ម៉ាក Zommer X ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1Q-7799 (​ជា​មធ្យោបាយរ​បស់​ជនសង្ស័យ​ក្នុង​ការប្រព្រឹត្ត​បទល្មើ​ស​) រីឯ​ម៉ូតូ​ជនរងគ្រោះ ម៉ាក HONDA click កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការស៊ើបអង្កេត​បន្ត ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact