កូន​ត្រី​ប្រមាណ​ជា ២០.០០០​ក្បាល ត្រូវបាន លែង​ចូល​បឹង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ​

ខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
កូន​ត្រី​ប្រមាណ​ជា ២០.០០០​ក្បាល ត្រូវបាន លែង​ចូល​បឹង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ​
Tue, 16 July 2019 09:36 AM ដោយ ៖ ផុនខេ​ត្ត​តន​គិរី​៖ កូន​ត្រី​ចម្រុះ​ចំនួន ២០.០០០​ក្បាល ត្រូវបាន​ធ្វើ​ការលែង​ចូល​ក្នុង​ទំនប់​វា​រី​អគ្គីសនី​អូរ​ជុំ​ទី​១ ស្ថិតនៅ​ភូមិ​អូ​ជុំ ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​។​
   
ការលែង​កូន​ត្រី​រាជ​នេះ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​។ ឯកឧត្តម ថង សាវុន បាន​គូសបញ្ជាក់​ពី​គោលបំណង​ដ៏​សំខាន់ នៃ​ទិវា​មច្ឆា​ជាតិ​នេះ គឺ​ដើម្បី​បំផុស និង​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​សារៈសំខាន់​នៃ​ធនធាន​ជលផល ព្រមទាំង​ចូលរួម​ថែរក្សា​អភិរក្ស​ពូជ​ត្រី​សំខាន់ៗ ដែល​ជិត​ផុត​ពូជ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ឲ្យបាន​គង់វង្ស​។

បង្កើន​ធនធាន​ជលផល នៅតាម​បឹង​.​ស្ទឹង​.​ទន្លេ​.ព្រែក​.​ស្រះ​សហគមន៍​.​ត្រពាំង​ដើម្បី​ធានា​និរន្តរភាព នៃ​ការនេសាទ បែប​ធម្មជាតិ ការនេសាទ​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ផ្គត់ផ្គង់​ជីវភាព ធានា​សន្តិសុខ​ស្បៀង និង​បង្កើន​កម្រិតជីវភាព​ប្រជា​នេសាទ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ឯកឧត្តម​បាន​បន្តថា ការគោរព​ច្បាប់​ជលផល គឺជា​ការចូលរួម ស្រឡាញ់​ធនធាន​មច្ឆជាតិ​របស់​យើងទាំងអស់គ្នា ដូចនេះ អ្នកនេសាទ​ទាំងអស់​ត្រូវ​ឈប់​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​លួចលាក់​បន្តទៀត​។

ហើយការថែរក្សា និង​អភិរក្ស​ពូជ​ត្រី​សំខាន់ៗ នៅតាម​ទន្លេ ឬ បឹង​ធម្មជាតិ​នានា នៃ​ខេត្ត​រតនគិរី​យើង​នេះ​។

មន្ទីរ​កសិកម្ម និង​ផ្នែក​ជលផល​ត្រូវ​បង្កើតឲ្យមាន​វារីវប្បកម្ម​នៅតាមស​ហគ​មន៍ និង​នៅក្នុង​មូលដ្ឋាន​ឲ្យបាន​ច្រើន ដើម្បី​ជា​ប្រយោជន៍​ជួយ​ដល់​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​រស់នៅ​ផង និង​ជួយ​កាត់បន្ថយ​ពី​ការពឹងផ្អែក​ទៅលើ​ត្រី​ធម្មជាតិ​បាន​ទៀតផង​៕














Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
03 October, 2014 04:23 PM
ភ្នំពេញៈនាយរង​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​វាស់វែង​គ្រោះថ្នាក់​ចរាចរណ៍ លោក​វរសេនីយ៍ សែម គ​ន្ធា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើ  ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សង្គម ពិសេស​ជួយ​ការពារ​ជនរងគ្រោះ និង​ជនបង្ក​គ្រោះថ្នាក់ កុំ​ឲ្យ​ជន​ឆ្លៀតឱកាស​មួយចំនួន​ឆ្លៀត​បន្លំ​លួច​យក​ទ្រព្យសម្បត្តិ និង​ប្រើ​អំពើហិង្សា​ជាមួយ​ជនបង្ក​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សែម គ​ន្ធា ផ្ដល់​បទសម្ភាសន៍​
03 October, 2014 04:00 PM
កណ្តាលៈ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល បាន​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ កាលពី​វេលា​ម៉ោង​៣:១០​នាទី រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្ថាន​នី​យ៍​ថត​ធ្វើ​អត្តសញ្ញាណប័ណ្ណ ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ខណៈដែល​ជន​ត្រូវ​ចោទ​រូបនេះ ចូលខ្លួន​ទៅ​ថត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​
03 October, 2014 01:42 PM
បន្ទាយ​មានជ័យៈគ្រាប់បេ​៤០,៥​មី​លី​ម៉ែត្រ ចំនួន​៤​គ្រាប់ ត្រូវបាន​ក្មេងប្រុស​ប្រទះឃើញ​នៅ មាត់​អាង បារាយណ៍ រួច​រត់​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ការប្រទះឃើញ​គ្រាប់ បេ​៤០,៥​នេះ នៅវេលា​ម៉ោង​១០:៣០​នាទី ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ នៅ​អាង​បា​រយ​ណ៍ ស្ថិតក្នុង​ភូមិ​បារាយណ៍ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​
03 October, 2014 12:50 PM
​កណ្តាលៈសមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ដែល​បាន​បណ្តាល​បុរស​៣​នាក់ រងរបួស​ធ្ងន់​-​ស្រាល កាលពី​វេលា​ម៉ោង​៩:៣០​នាទី យប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
03 October, 2014 12:33 PM
ពោធិ៍សាត់ៈកម្លាំង​នគរបាល​ស្រុក​វាលវែង កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ចំណុច​ចម្ការ​របស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ពី​បទ​ដាំ​ដោយ​ខុសច្បាប់​នូវ​រុក្ខជាតិ​ញៀន តាម​មាត្រា​៣៨ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន គឺជា​ប្រភេទ​ដើម​កញ្ឆា​។ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ដើម​កញ្ឆា​ក្រៀម​ចំនួន​១២​គីឡូក្រាម និង​ដើម​កញ្ឆា​ស្រស់​ជិត​២០០​ដើម​។​
03 October, 2014 12:22 PM
ភ្នំពេញៈកម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​កូរ៉េ ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​លេង​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត (Game Online) និង​ជំរិត​ទារប្រាក់​ជនបរទេស​តាម​អ៊ី​ន​ធើ​ណេត (VOIP) នៅ​ទីតាំង​៣​កន្លែង​ផ្សេង​គ្នា​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ជំរិ​ទារប្រាក់ និង​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​នេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិសាស្ត្រ​សង្កាត់​បឹង​កក់​ទី​១ និង​ទី​២ ក្នុង​ខណ្ឌ​ទួលគោក
02 October, 2014 06:55 PM
ខេត្ត​ក្រចេះ​៖​រថយន្ត​ដឹកឈើ​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់ នៅ​ចំណុច​ភូមិ​ធំ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ រថយន្ត​២​គ្រឿង ត្រូវ​បាន​ឃាត់​ទុក​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​សណ្តាន់ ជាប់​របង​សង្កាត់ រដ្ឋបាល ព្រៃឈើ​សណ្តាន់ ការបង្ក្រាប​ជា​ការសហការ​រួម​គ្នារ​វាង​នគរបាល​សេដ្ឋកិច្ច និង​លោក នាយ​សង្កាត់ សេង ចាន់​ដា​រុណ និង​លោក  បញ្ច​សីលា សន្តិភាព ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ​។
02 October, 2014 04:32 PM
​ស្វាយរៀងៈនៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​កា​ងារ​ជនបរទេស និង​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ក្នុង​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​លោក ហ៊ូ វ​តនៈ អភិបាលរង​រង​ខេត្ត តំណាង​ឯកឧត្តម​អភិបាលខេត្ត​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact