ទំនាស់​ដីធ្លី ដែល​ធ្វើឱ្យ​កក្រើក​ពេញ​សង្គម​ហ្វេ​ស​ប៑ុក ពលរដ្ឋ​ទាំង​សងខាង​សំណូមពរ​ឱ្យ​អជ្ញាធរ​ខេត្ត ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​

ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទំនាស់​ដីធ្លី ដែល​ធ្វើឱ្យ​កក្រើក​ពេញ​សង្គម​ហ្វេ​ស​ប៑ុក ពលរដ្ឋ​ទាំង​សងខាង​សំណូមពរ​ឱ្យ​អជ្ញាធរ​ខេត្ត ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស​
Mon, 15 July 2019 07:11 PM ដោយ ៖ សុខ​ហៃ​ខេត្ត​ប៉ៃលិន៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​រវាង​គ្នា និង​គ្នា​១​កន្លែង ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​ដាក់គ្នា បណ្តាលឱ្យ​រងរ​បួ​សបុ​រ​សម្នាក់  ឈ្មោះ ឆាយ គា  បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ  និង​អន្តរាគមន៍​ឆាប់រហ័ស ។​

​បើ​តាម​ប្រភពព័ត៍មាន ឆាយ គា អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ប៉ាហុីត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា ដី​ខាងលើ គឺជា​ដី​កម្មសិទ្ធិ​ប្រពន្ធ​របស់​គាត់ ឈ្មោះ ផាន់ វេ​ត ដែល​ជា​ដី​របប​ចែក​ឱ្យ​ដោយ​ឯកឧត្តម អុី ឈាន កាលពី​សម័យ​សមាហរណកម្ម ហើយ​ពេល​គាត់​ចូល​ទៅ​បង្កបង្កើន​ផល ក៍​ចាប់ផ្តើម​មាន​រឿង​ទំនាស់​ជាមួយ​លោក ជុំ កិ​ល មាន​ប្រពន្ធ ឈ្មោះ ផល ឌី​ន ចាប់តាំងពី​ឆ្នាំ​២០០៦ ។​

 រហូតមក លុះ​កាលពី​ឆ្នាំ​២០០៩ ខណៈ​គាត់​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ដី​របស់​ខ្លួន ស្រាប់តែ​ខាង​លោក ជុំ កិ​ល បាន​នាំ​បក្ខពួក មក​ប្រើ​អំពើហិង្សា​ដោយ​ចេតនា  ទើប​គាត់​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ដាក់​ពន្ធនាគារ​តែម្តង ។  លោក​បន្ត​ទៀត​ថា លុះ​មកដល់​ថ្ងៃកើតហេតុ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ ខាង​លោក​បាន​ឈ្នះ​រឿងក្តី ហើយក៍​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​បន្ត ស្រាប់តែ​មាន​បញ្ហា​ទំនាស់​កើតឡើង​សារ​ជា​ថ្មី បណ្តាលឱ្យ​ស្ត្រី​ឈ្មោះ​ផល ឌី​ន យក​ដំបង​វាយ ធ្វើឱ្យ​របួស​ដៃ​ឆ្វេង​។​

​ចំណែក​លោក ជុំ កិ​ល អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា  ដី​ទំនាស់​ខាងលើ​ជា​ដី​របស់​ខ្លួន ត្រូវបាន​មេ​ចែក​ឱ្យ​កាលពី​ឆ្នាំ​១៩៩៣ ដែល​មាន​ទទឹង​២៧​ម៉ែត្រ បណ្តោយ​១៥០​ម៉ែត្រ ហើយ​ត្រូវបាន​លោក ឆាយ គា មក​រំលោភ​យក​ដី ដោយ​ធ្វើ​ការប្តឹង​ម្តង​ហើយ​ម្តងទៀត រហូត​ដល់​គេ​ចាប់​គាត់​ដាក់គុក​អស់​រយៈ​ជាច្រើន​ខែ លុះ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ ស្រាប់តែ​លោក ឆាយ គា បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​បំពាន​លើ​ដី​របស់​ខ្លួន លុះ​ចុះទៅ​ការពារ​ដី ក៍​ត្រូវ​គេ​ប្តឹង​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ ។​

​ជាមួយ​គ្នា​ភាគី​ទំនាស់​ទាំង​សងខាង​ក៍បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​និង​អន្ត​រគ​មន៍​ឱ្យបាន​ឆាប់រហ័ស​ផងដែរ ៕








Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact