អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថា​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឱ្យ​បាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​គ្រឿងញៀន​ក្នុង​បំណាច់​ឆ្នាំ​២០១៩​នេះ​

ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថា​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឱ្យ​បាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​គ្រឿងញៀន​ក្នុង​បំណាច់​ឆ្នាំ​២០១៩​នេះ​
Mon, 15 July 2019 12:39 PM ដោយ ៖ សាលី​ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងថា ចាប់ពី​ពេលនេះ​តទៅ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ត្រូវ​យកចិត្តទុកដាក់​លុប​បំបាត់​ឲ្យបាន​ទាំងស្រុង​នូវ​រាល់​បទល្មើស​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទី​សប្បាយដ្ឋាន​នានា​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មុន​បំណាច់​ឆ្នាំ​២០១៩​នេះ​។​
 
ឯកឧត្តម​បាន​ថ្លៃ​ង​បែបនេះ​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​"​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩"​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥  ខែកក្កដា ឆ្នាំ ២០១៩​នៅក្នុង​បរិវេណ​ខាងមុខ​សាលាខេត្ត​បាត់ដំបង ស្ថិត​ក្នុង​ក្រុង​និង​ខេត្ត​បាត់ដំបង បន្ទាប់​ពី​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ឡើង​អាន​សា​លិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​ជូន​បងប្អូន​ជនរួមជាតិ​ដែលមាន​ខ្លឹមសារ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដោយ​បាន​ធ្វើ​ការណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ និង​បាន​អំពាវនាវ​ឲ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន ផ្នែក​សាសនា និង​គ្រប់​ដៃគូ​ពាក់ព័ន្ធ​នានា​ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​បន្ត​រក្សា​ការពារ ដើម្បី​ជីវភាព​ដ៏​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​សុខសន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង​។
  
បន្ថែម​ពី​នេះ​ទៅទៀត​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ ថ្លែង​អោយ​មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​និង​គ្រប់​លំដាប់ថ្នាក់​ត្រូវតែ​ជៀស​អោយ​ឆ្ងាយ​និង​អោយបាន​ជា​ដាច់ខាត​នៅ​កុំ​បួន - កុំ​ពាក់ព័ន្ធ -​កុំ​នៅ​ពីក្រោយ​ធ្វើជា​ខ្នងបង្អែក - កុំ​បន្ធូរបន្ថយ - និង​កុំ​អន្តរាគមន៍​ក្នុង​ករណី​នៃ​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ខ្លួនឯង​ស្អាតស្អំ​។​
 
ជាមួយគ្នា​នេះ​ទៀត​ឯកឧត្តម​ក្នុងនាម​អោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​បាត់ដំបង​និង​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សូម​អំពាវនាវ​ទៅ​ដល់​វិស័យ​ឯកជន អ្នកវិនិយោគ​ឬ​អាជីវករ​ដែល​មាន​មុខ​របរ​ពាក់ព័ន្ធ​គ្រប់​ទីកន្លែង​ដែល​ងាយ​នឹង​ទទួលរង​នូវ​ការពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​ដាច់ខាត​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មិន​ត្រូវ​យក​អាជីវកម្ម​ស្របច្បាប់​ឆ្លៀត​ឱកាស​យក​ផលចំណេញ​ពី​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាដាច់ខាត​។​
 
គួរ​បញ្ជាក់ដែរថា គ្រឿងញៀន​ដែល​ត្រូវបាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ព្រឹក​នេះ​ដែល​ក្នុងនោះ​មាន​!(​ប្រភេទ​ក្រាម​ម្សៅ​ICE ចំនួន ៣៨០,១៣ ក្រាម​)​និង (​ប្រភេទ​ថ្នាំ​គ្រាប់​WY ចំនួន ៥១៩,៥ ក្រាម​) ។​

ហើយ​បើ​យោងតាម​របាយការណ៍រ​បស់​លោក វរសេនីយ៍ទោ ស៊ាន សុ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បានអោយដឹងថា វិធានការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ជំនាញ​ក្នុង​នោះ​បង្ក្រាប​តាម​ដីកា​:-​អនុវត្ត​ដីកា​របស់​តុលាការ​បាន​ចំនួន​១៥​ដីកា ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៥​នាក់​ស្រី​០​នាក់ -​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន​១៦៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២៩៨​នាក់​ស្រី​២៤​នាក់ ដកហូត​វត្ថុតាង​រួមមាន​!​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(WY)  ចំនួន​៦១០៩៤​គ្រាប់  -​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ចំនួន ១១១២១​ក្រាម -ketamine​ចំនួន ០,២២​ក្រាម -​អុិច​ស្តាសុី(MCMA)​ចំនួន ១,០៤​ក្រាម -​កញ្ឆា​ក្រៀម​ចំនួន ២,៤០​ក្រាម -​កញ្ឆា​ស្រស់​ចំនួន ៣៥៦​ដើម -​រថយន្ត​ចំនួន​០៣​គ្រឿង -​ម៉ួតូ​ចំនួន ៦៨​គ្រឿង -​ទូរស័ព្ទដៃ​ចំនួន​១៩៨​គ្រឿង -​កាំភ្លើង​ចំនួន ០៥​ដើម ក្នុងនោះ​ពិត​២​ដើម - គ្រាប់​ចំនួន​៤៣​គ្រាប់ -​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១៥​ដើម និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត​៕​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact