មន្ត្រីជាន់ខ្ពស់​២​រូប ចេញមុខ​បដិសេធ ខណៈ​កូនចៅ​ចរាចរណ៍​ចោទប្រកាន់​មេ​ថា​យកលុយ​ដាក់​ខែ​ពី​ក្រុមហ៊ុន​ឡានធំៗ

ភ្នំពេញ​៖ ​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីត្រី ចេវ ហាក់ និង​លោក​វរសេនីយ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មន្ត្រីជាន់ខ្ពស់​២​រូប ចេញមុខ​បដិសេធ ខណៈ​កូនចៅ​ចរាចរណ៍​ចោទប្រកាន់​មេ​ថា​យកលុយ​ដាក់​ខែ​ពី​ក្រុមហ៊ុន​ឡានធំៗ
Mon, 15 July 2019 09:30 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីត្រី ចេវ ហាក់ និង​លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា នេះ បាន​ចេញមុខ​មក​ច្រាន​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ដែល​ចោទប្រកាន់​ថា លោក​បាន​ទទួល​លុយ​បង់​ប្រចាំខែ​ពី​ក្រុមហ៊ុន​ដែល​រកស៊ី​ដឹក​ជញ្ជូន ពោល​គឺ​ឡានធំៗ​តែម្តង​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា បាន​អះអាង​ថា រឿង​ដាក់​ខែ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ជា​ច្រើន ដែល​មាន​រថយន្ត​ធំៗ បង់លុយ​ប្រចាំ​ខែ​នោះ ជា​ព័ត៌មាន​មិន​ពិត​ទេ​, កន្លង​មក​រូបលោក​មិន​ដែល​ទទួលបាន​លុយ ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ណាមួយ​មក​បង់​លុយ​នោះឡើយ ហើយ​លោក​ក៏​មិន​បាន​ទៅ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ណា​ដូចគ្នា​។​

​ជាមួយនេះ លោក សែម គន្ធា បាន​បន្ថែមថា ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​ល្មើសច្បាប់​ចរាច​រណ៍ គឺ​ចាប់​ពុំ​មាន​ការលើកលែង​ឡើយ ហើយ​រាល់ថ្ងៃ​នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​បង្កើន​ការយកចិត្តទុកដាក់ នៅ​តាម​គោលដៅ​នី​មួយៗ ដើម្បី​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ បើក​ចូល​ក្រុង​ខុសពេល​ម៉ោង​កំណត់​, ខុស​លក្ខណៈ​បច្ចេកទេស និង​ល្មើសបទបញ្ជា​ហាមឃាត់ ឬ​បើក​ចូល​ក្រុង ពេល​ថ្ងៃ គឺ​សមត្ថកិច្ច​បាន​ឃាត់​ចាប់​ទុក នៅ​តាម​គោលដៅ​ចំនួន​៤​កន្លែង​រួមមាន​៖ នៅ​គោលដៅ​ហ្គ្រែ​ន​ភ្នំពេញ ផ្លូវ​២០០៤ និង​ផ្លូវជាតិ​លេខ​១ ។

​លិខិត​អនាមិក​ដែល​ក្រុម​អ្នកសារព័ត៌មាន ទទួលបាន​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖

​ពួកយើងខ្ញុំ ជា​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​អ្នកសារព័ត៌មាន​ឱ្យ​បាន​ជ្រាបថា កន្លងមក លោក ចេវ ហាក់ អតីត​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក ដែល​សព្វថ្ងៃនេះ ជា​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ចរាចរណ៍​ជើងគោក និង លោក សែម សុគន្ធា ប្រធានការិយាល័យ​នគរបាល​ចរាចរ​ជើងគោក រាជធានី​ភ្នំពេញ បច្ចុប្បន្ន​បាន​ដាក់​ខែ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​ជា​ច្រើន ដែល​មាន​រថយន្ត​ធុន​ធំៗ បង់លុយ​ប្រចាំ​ខែ​គឺ​ក្នុង​មួយខែៗ អ្នក​ទាំង​ពីរ​នេះ​សល់​លុយ​រាប់ម៉ឺន​សែន​ដុល្លារ​។​

​មន្ត្រី​នគរ​បាន​បន្ត​ចោទថា ពួក​មេៗ​ប៉ូលិស​ចរាចរ​ទាំង​ពី​រ​នាក់​នេះ បាន​ក្លាយទៅជា​អ្នកមាន​លុយកាក់​ច្រើន ជិះឡាន​ទំនើបៗ និង​សង់​វីឡា ដែល​មាន​តម្លៃ​ខ្ទង់​រាប់​ម៉ឺន​សែន​ដុល្លារ ដ៏​ស្ងាត់ស្ងៀម​បំផុត នៅ​លើ​គំនរ​ទុក្ខ​កូនចៅ​ក្រីក្រ និង​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ច​រាចរ​ជា​រៀងរាល់ថ្ងៃ ដោយសារ​រថយន្ត​ធំៗ​ចូល​ក្នុង​ក្រុង​ភ្នំពេញ ទាំង​ថ្ងៃ​ទាំង​យប់ ដែល​មាន​ភ្លើង​ខៀវ​បើកដៃ​ឱ្យ​រថយន្ត​ធំៗ​ចូល ក្រុងភ្នំពេញ តាម​អំពើ​ចិត្ត​គ្មាន​ការហាមឃាត់ ឬ​ប៉ូលិស​ចរាចរ​ណាមួយ​ហ៊ាន​រារាំង​អនុវត្តន៍​ច្បាប់​នោះឡើយ​។ មាន​ក្រុមហ៊ុន​រាប់រយ​ក្រុមហ៊ុន ដែល​ពួកគេ បាន​បង់ប្រាក់​ប្រចាំខែ ឱ្យទៅ​លោក​មេៗ​ប៉ូលិស​ចរាចរ​ទាំង​ពី​រ​នាក់​នេះ ក្នុង​មួយ​ក្រុមហ៊ុនៗ យ៉ាងតិច​អស់​ចាប់ពី ៥០០​ដុល្លារ ទៅ​១០០០​ដុល្លារ​ក្នុង​មួយខែ​។ កន្លងមក​នៅ​ពេល​ពួក​ប៉ូលិសចរាចរ​យើងខ្ញុំ អនុវត្តន៍​ច្បាប់​ចរាចរជើងគោក​ម្តងៗ ខណៈ​ឃាត់​រថយន្ត ធំ​មិន​ឱ្យ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ទូរស័ព្ទ​អន្តរាគមន៍​ភ្លាមៗ​តែម្តង​។​

​មន្ត្រី​នគរបាល​ចរាច​រ​បន្ត​ចោទ​ទៀតថា ” មេ​ប៉ូលិស​ចរាចរ​ទាំង​ពីរ​នាក់ នេះ​មាន​រហស្សនាម​ផ្សេងៗ​គ្នា​។ លោក ចេវ ហាក់ មាន​រហស្សនាម “​សេនា​សក្ដិ គឺ​មាន​អក្សរ​ឡាតាំង PN ធ្វើ​ជា​ស្ទឹ​កគ័រ សម្រាប់​បិទ​នៅលើ​កញ្ចក់​រថយន្ត​ដឹក​ទំនិញ​ធំៗ​ចូល​ក្រុងភ្នំពេញ​។​

​រីឯ​លោក សែម សុគន្ធា មាន​រហស្សនាម​ថា “​គា​ថា គឺ​មាន​អក្សរ​ឡាតាំង KT ធ្វើ​ជា​ស្ទឹ​កគ័រ សម្រាប់ បិទ​នៅ​លើ​កញ្ចក់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំៗ​ចូល ក្រុងភ្នំពេញ ដែល​ខាង​ក្រុមហ៊ុន​រកស៊ី​ដឹក​ជញ្ជូន បាន​បង់លុយ​ប្រចាំ​ខែ​រួចហើយ​។ ស្ទឹ​កគ័រ អក្សរ​កាត់​ទាំងនេះ មិន​ត្រឹមតែ​បិទ​នៅ​លើ​កញ្ចក់​ឡានធំៗ​នោះទេ គឺ​សូម្បី​តែ​ឡានតូចៗ​សម្រាប់​គេ​ជួល​ឱ្យ​ជនជាតិ​ចិន​ជិះ ក៏​មាន​បិទ​ស្ទឹក​គ័រ​នេះ​នឹង​គេ​ដែរ​។​

​ត្រង់​ចំណុច​នេះ យើងខ្ញុំ​ទាំងអស់គ្នា​ជា​មន្ត្រី​នគរបាល​ចរាច​រ​ជើងគោក មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ខាង​សារព័ត៌មាន​នឹង​នាំ​ដំណឹង​ដ៏​រសើប​មួយ​នេះ ឱ្យបាន​ជ្រាប ឬ​ដឹង​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact