សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង ​ដុត​កម្ទេច​ចោល​រថយន្ត​កែច្នៃ​ដឹកឈើ​៦​គ្រឿង​

ខេត្ត​ស្ទឹងត្រែង​៖ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​និង​អាជ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹងត្រែង ​ដុត​កម្ទេច​ចោល​រថយន្ត​កែច្នៃ​ដឹកឈើ​៦​គ្រឿង​
Mon, 15 July 2019 09:15 AM ដោយ ៖ គោព្រៃ​ខេត្ត​ស្ទឹងត្រែង​៖ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​និង​អាជ្ញាធរ​ស្រុក​សេ​សាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​សហការ​គ្នា​រៀបចំ​ដុត​កម្ទេច​ចោល​នូវ​រថយន្ត​ដឹកឈើ​កែច្នៃ​ធុន​ធំ​ចំនួន​៦​គ្រឿង នៅត្រង់​ចំណុច​ដី​វាល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា រថយន្ត​ទាំង​៦​គ្រឿង ដែល​ដុត​កម្ទេច​ចោល​នេះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៧៤៤ ដោយ​មាន​ការចូល​រូ​ម​ពី​អាជ្ញាធរ​ឃុំ​ក្បាល​រមាស បាន​ចុះ​បង្ក្រាប និង​ឃាត់ទុក កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ដី​ព្រៃ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​។

លោក​មេបញ្ជាការរង បានបញ្ជាក់​ថា រថយន្ត​ទាំង​នេះ​ទំនង​ជា​មធ្យោបាយ​ពាក់ព័ន្ធ​និង​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ហើយ​ត្រូវបាន​ក្រុម​ឈ្មួញ​យក​មក​លាក់ទុក​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រត់​គេច​ពី​ការ​បង្រា​ប និង​រឹបអូស ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្រាប​បទល្មើស​ធនធានធម្មជាតិ​។ ហើយ​ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បង្ក្រាបបាន និង​ចាត់វិធានការ​ដុត​កម្ទេច​ចោល ក្រោម​បទ​បញ្ជា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

សូមបញ្ជាក់​ថា ចំណាត់ការ​ដុត​កម្ទេច​ចោល​រថយន្ត​ដឹកឈើ​ខុសច្បាប់ ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់​ពី​សំណាក់​សមត្ថកិច្ច​ក្នុង​ខេត្ត​នៃ​ភូមិភាគ​ឦសាន ដោយ​ក្នុង​នោះ​ខេត្តមណ្ឌលគិរី​បាន​បំផ្ទុះ​ចោល​នូវ​រថយន្ត​ប៉ា​កុង​ចំនួន​៤​គ្រឿង​ដោយ​ប្រើ​ម្ស៉ៅ​TNT ខេត្តរតនគិរី​ដុតចោល​ចំនួន​២​គ្រឿង ខេត្ត​ក្រចេះ​៩​គ្រឿង និង​ស្ទឹងត្រែង​៦​គ្រឿង​៕​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact