សិស្ស​ចំនួន​១៥១​នាក់​ទទួល​អំណោយ​ពី​សប្បុរសជន​

ខេត្ត​រតនគិរី៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​ដល់​ប្រជាជន ដែល​មាន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សិស្ស​ចំនួន​១៥១​នាក់​ទទួល​អំណោយ​ពី​សប្បុរសជន​
Mon, 15 July 2019 09:04 AM ដោយ ៖ ផុនខេត្ត​រតនគិរី៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​ដល់​ប្រជាជន ដែល​មាន​ជីវភាព​ក្រីក្រ ប្រជាជន​រង្គ្រោះ និង​ងាយ​រង្គ្រោះ​កន្លងមក បាន​ប្រែក្លាយ​ជា​គំរូ​មួយ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទៅ ចេះ​ស្រលាញ់គ្នា ចេះ​ជួយ​ជនរួមជាតិ​ដូចគ្នា ចេះ​ចែករំលែក​គ្នា នៅពេលដែល​មាន​ប្រជាពលរដ្ឋ​ដូច​គ្នា​ណា​ម្នាក់ ជួប​ការលំបាក ជួប​ការខ្វះខាត និង​កំពង់​ទទួលរង​នូវ​គ្រោះ​មហន្តរាយ​ណាមួយ​។​
   
ជាក់ស្ដែង នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ លោក គឹម រស្មី និង​ភរិយា ដែល​ជា​ប្រជាកសិករ​មួយរូប បាន​មូលមតិ​គ្មា​ជាមួយ​ប្រជាកសិករ មួយចំនួន ដែល​មាន​ជីវភាព​ធូរធារ នាំគ្នា​យក​អំណោយ​ជា ប៊ិច សៀវភៅ កាបូប​ស្ពាយ និង​ថវិការ​មួយចំនួន​ទៅ​ចែកជូន​ដល់​ក្មួយៗ សិស្សានុសិស្ស​ចំនួន ១៥១​នាក់ រៀន​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​៦ រៀន​នៅ​សាលាបឋមសិក្សា កប​ថ្មី ស្ថិតក្នុង​ភូមិ​កប ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្ត​រតនគិរី បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ក្មួយៗ រៀន​នៅ​សាលា​នោះ មាន​ការខ្វះខាត​។

អំណោយ​ដែល​ចែក​ជូន​នៅពេលនោះ ក្មួយៗ រៀន​ថ្នាក់​ទី​១ រហូតដល់​ថ្នាក់​ទី​៣ ម្នាក់ៗ​ទទួលបាន កាបូប​ស្ពាយ​១ សៀវភៅ​៣​ក្បាល ព្រមទាំង​ប៊ិច និង​ខ្មៅ​ដៃ​ទៀត​ផង​។

ចំណែក​សិស្ស​រៀន​ចាប់ពី​ថ្នាក់​ទី​៤ ឡើង​ទៅ​ម្នាក់ៗ ទទួលបាន​២​ម៉ឺន​រៀល​។​
   
បន្ទាប់​ពី​ចែក​អំណោយ​រួចមក លោកនាយក​សាលា បាន​ស្នើ​សុំ​បន្ថែម​ថវិការ​ចំនួន ៤​លាន​រៀល ដើម្បី​សាងសង់​ត បន្ទប់​មួយ​ល្វែង​ទៀត ប្រវែង​៦​ម៉ែត្រ ស្មើ​និង​មួយ​ថ្នាក់​។ លោក គឹម រស្មី ព្រមទាំង​ភរិយា និង​សប្បុរសជន​ទាំងអស់ ក៏​បាន​ឯកភាពគ្នា ជួយ​បន្ថែម​ចំនួន​ទឹកប្រាក់ ៤​លាន​រៀល​ទៀត​ផង​ដែរ​។​
   
លោក​មេឃុំ ប្រធានភូមិ និង​នាយក​សាលា​បឋមសិក្សា​ក​ប​ថ្មី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក គឹម ស្មី ព្រមទាំង​ភរិយា និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ថិ​ការ មក​ជួយ​ដល់​កូនចៅ​ពួកគាត់ ក៏ដូចជា​ជួយ​ដល់​សង្គម​ខ្មែរ​ទាំងមូល​ផងដែរ​៕














Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2020 09:21 AM
ភ្នំពេញ​៖ ​នារី​ជើង​ខ្លាំង​ទាំង​៤​នាក់ ដែល​វៃ​ទាត់​ធាក់​លើ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ម្សិលមិញ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​មួយ​រយៈពេល​ខ្លី នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។
16 January, 2020 08:55 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
16 January, 2020 08:47 AM
ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា នេះ តុលាការ​បាន​បន្ត​សវ​នា​ការ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈានចូល​ថ្ងៃ​ទី​២ ហើយ ។ ទន្ទឹមនេះ កងកម្លាំង​ចម្រុះ ក៏​បាន​ដាក់ពង្រាយ​ជាធម្មតា ដូច សវនាការ​ថ្ងៃទី​១ ផងដែរ ។​
15 January, 2020 10:12 AM
ភ្នំពេញ​៖ ​លោក​វរសេនីយ៍ទោ ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេត​សំណុំរឿង​ម្តាយ​តារាចម្រៀង ពេជ្រ សូ​លីកា សម្លាប់​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា បាន​បិទ​បញ្ចប់​ហើយ នៅ​ដំណាក់​ការ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ។
15 January, 2020 10:03 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទប្រកាន់ សន្និដ្ឋិភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
13 January, 2020 11:36 AM
​ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​ម្តាយបង្កើត​របស់​តារាចម្រៀង ពេជ្រ សូ​លីកា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​បង្ហាញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា នេះ សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​ក្នុង​បុរី Town ក្នុង​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
13 January, 2020 11:21 AM
​ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ទម្លាយ​អោយដឹងថា ហាង​ផឹកស៊ី​ទល់ៗ​ភ្លឺ ហេ​ប​ភី ណេ​ស ដែល​អាជ្ញាធរ​ខណ្ឌ​ដូនពេញ សម្រេច​មិន​បិទ​អាជីវកម្ម ទោះ​កើតមាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស នោះ គឺ មាន​ការប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំគ្រវីក្បាល ផងដែរ ។​
12 January, 2020 05:35 PM
កំពង់ស្ពឺ​៖ ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង រឹបអូស​គ្រឿងញៀន​ជាង​៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ ថ្មីៗ​នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact