អ្វី​ទៅ​ជា​បទល្មើស​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ?

ភ្នំពេញ​៖ ​កាលពី​ពេល​ថ្មីៗ​នេះ យុវជន គង់ រ៉ៃ​យ៉ា និង យុវជន សួង នាគព័ន្ធ សុទ្ធតែ​ត្រូវបាន​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អ្វី​ទៅ​ជា​បទល្មើស​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ?
Sat, 13 July 2019 05:20 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​កាលពី​ពេល​ថ្មីៗ​នេះ យុវជន គង់ រ៉ៃ​យ៉ា និង យុវជន សួង នាគព័ន្ធ សុទ្ធតែ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​បទល្មើស​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ។ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា នេះ នឹង​នាំ​អារម្មណ៍​របស់​ប្រិយមិត្ត​មក​ដឹង​ទាំងអស់គ្នា​ថា តើ​អ្វី​ទៅ​ជា​បទល្មើស​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ? ។​

​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​កម្ពុជា ឆ្នាំ​២០០៩ មាត្រា​៤៩៤ បាន​ផ្តល់​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់ ថា ដើម្បី​អនុវត្ត​ផ្នែក​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្តន្ទាទោស កាលបើ​អំពើ​នេះ​ត្រូវបាន​ប្រព្រឹត្ត ៖ ទី​១,​ដោយ​សម្តី​តាម​ប្រភេទ​ណាក៏ដោយ ដែល​ប្រកាស​នៅ​ទីកន្លែង​សាធារណៈ ឬ នៅក្នុង​ពេល​ប្រជុំ​ជា​សាធារណៈ ។ ទី​២,​ដោយ​សំណេរ ឬ គំនូរ តាម​ប្រភេទ​ណាក៏ដោយ ដែល​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ចំណោម​សាធារណជន ឬ តាំង​អោយ​សាធារណជន​មើល ។ ទី​៣,​ដោយ​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍​សម្រាប់​សាធារណជន ។

​ដោយឡែក មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ ចែងថា “​អំពើ​ញុះញង់​ដោយផ្ទាល់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណាមួយ ក្នុង​មធ្យោបាយ​ដែល​មានចែង​ក្នុង​មាត្រា​៤៩៤ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ ៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 June, 2014 02:38 PM
ភ្នំពេញ​៖ក្រៅពី​​កិច្ចប្រជុំ​​ប្រចាំ​ឆ្នាំ​​របស់​​ខ្លួន​ អង្គការ​​មូល​និធិ​​កុមារ​​ពិការ​​ ក៏​នឹង​​រៀបចំ​​ព្រឹត្តិ​ការណ៍​​កម្ម​វិធី​​ ធ្វើ​​បទ​​បង្ហាញ​​ខ្លី​ស្តី​ ការលើក​ទឹកចិត្ត​​និយោជិត​ ដល់​មន្ត្រី​​បម្រើ​​ការងារ​​គ្រប់​ផ្នែក​​។ គោលបំណង​នៃ​កម្មវិធី​ពង្រឹង​សមត្ថភាព​គឺ​ក្នុង​គោលបំណង (១) ការយល់ដឹង​អំពី​គោលដៅ​របស់​និយោជិត (២) ការស្វែងយល់​អំពី​ដំណោះស្រាយ​ដើម្បី​ជំរុញ​ទឹកចិត្ត​បុគ្គលិក និង (៣) ការអនុវត្ត​ដំណោះស្រាយ​សមស្រប​ដើម្បី​ជំរុញ​ទឹកចិត្ត​និយោជិត​។
27 June, 2014 11:48 AM
បាត់ដំបង៖សិស្សវិទ្យាល័យនេត្រយ៉ង់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤ ក្រោយពីសិស្សរូបនេះ បានធ្វើសកម្មភាពកាប់លើភាគីជម្លោះ ដែលជាសិស្សរៀនវិទ្យាល័យជាមួយគ្នារបូួសធ្ងន់ កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
27 June, 2014 10:08 AM
ខេត្តក្រចេះប្រភេទត្រីពូជ​​​និងត្រីកម្រ ​​ជា​ច្រើន​ប្រភេ​ទ កំពុងញាំញី​ផ្តាច់ពូ​ជដោយក្រុ​មអ្នកនេសា​ទ ប្រើប្រាស់​នូវឧបករណ៏​ខុសច្បាប់​ ពិសេស​នៅ​រដូវត្រីពង​កូនបទល្មើស​ហាក់មានសន្ទុះ ចេះតែកើនឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយបទល្មើសនេះ​ចេះមានភាពរ​លូនរ​ហូត ​គ្មា​​នការទ​ប់ស្កាត់​ និងការ​ចុះប​ង្រ្កាបពី សមត្ថកិច្ច​ជំនាញឡើយ។
26 June, 2014 06:14 PM
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ ២នាក់​ ត្រូវកម្លាំង​នគរបាល ការិយាល័យប្រឆាំង​ គ្រឿងញៀន ​នៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ​ ឃាត់ខ្លួនកាល​ពីវេលា៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នៅចំនុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ។
26 June, 2014 01:05 PM
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចាប់ខ្លួនក្រោយពីរកឃើញថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព នាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ទៅធ្វើការ ងារនៅប្រទេសថៃ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ ខណះមេខ្យល់ និងពលករកំពុងរង់ចាំគេមកទទួល
26 June, 2014 12:57 PM
កណ្ដាល៖កម្មកររោចក្រម្នាក់​ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យទាំងយប់ ក្រោយពីរង​របួស​បែក​មុខហូរ​ឈាម​ស្រោច​ខ្លួន​ ព្រោះ​ចូល​ទៅ​ឃាត់​ប្អូន​ដែល​ត្រូវ​គេ​វាយធ្វើបាប នៅ​ភូមិ​ព្រែក​សំរោង៣ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល កាលពីវេលាម៉ោងម៉ោង ២០:១០ នាទីយប់ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៤។​
25 June, 2014 05:26 PM
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួង មន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តចុះប្រតិបត្តិការត្រួតពិនិត្យ ផ្សារ ដេប៉ូ ឃុំស្រះជីក ក្នុងស្រុកភ្នំស្រុក បានកម្ទេចមី និងត្រីខគ្មានស្លាកសញ្ញាខូចគុណភាពជាច្រើន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ។
25 June, 2014 04:22 PM
ខេត្តបន្ទាយ​មាន​ជ័យ​៖យ៉ាងហោចណាស់មានមនុស្ស០៣នាក់ បានរងរបួស​ធ្ងន់ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ កាលពី​វេលា​ម៉ោង​៤និង​៣០នាទី​ល្ងាច​ ​ថ្ងៃ​ទី​២៤ ខែ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៤ លើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ចំ​ការ​តា​ដោក​ ​ឃុំ​ឫស្សី​ក្រោក​ ​ស្រុក​មង្គល​បូ​រី​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact