សំណង់​មួយ​កន្លែង​មាន​បញ្ហា​វិវាទ​រវាង​ម្ចាស់​សំណង់​និង​អ្នកម៉ៅការ​

ខេត្ត​រតនគិរី៖ សំណង់​មួយ​កន្លែង ដែល​មាន​ភាពចំរូងចំរាស់​គ្នា រហូតដល់​មាន​ការអន្តរាគមន៍

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សំណង់​មួយ​កន្លែង​មាន​បញ្ហា​វិវាទ​រវាង​ម្ចាស់​សំណង់​និង​អ្នកម៉ៅការ​
Fri, 12 July 2019 06:19 PM ដោយ ៖ ផុនខេត្ត​រតនគិរី៖ សំណង់​មួយ​កន្លែង ដែល​មាន​ភាពចំរូងចំរាស់​គ្នា រហូតដល់​មាន​ការអន្តរាគមន៍ ពី​ប្រព័ន្ធ​ច្បាប់​របស់​តុលាការ សម្រេច​ចេញ​ដី​ការរក្សា​ការពារ មិន​អនុញ្ញាតិឲ្យ​អ្នកម៉ៅការ​សាងសង់​បន្ត ហើយ​អនុញ្ញាត​ឲ្យ​ម្ចាស់​សំណង់​ដំណើរការ​សាងសង់​ជាធម្មតា​ឡើងវិញ​។

ចំណែក​អ្នក​ម៉ៅការ បាន​ចោទប្រកាន់​ថា ម្ចាស់​សំណង់​(​ម្ចាស់​គម្រោង​) មិន​គោរព​តាម​កិច្ចសន្យា ដោយ​បញ្ឈប់​អ្នកម៉ៅការ ទាំង​មិន​បាន​ទូទាត់​សាច់ប្រាក់ គ្រា​ដែល​ម្ចាស់​សំណង់​នៅ​ជំពាក់​លុយ​គាត់ ៨​ម៉ឺន​ដុល្លា​ទៀត​ផង​។​
    
ជុំវិញ​ការចោទប្រកាន់​ខាងលើ​នេះ លោក តាំង នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ជា​ម្ចាស់​សំណង់ ដែល​បាន​សាងសង់​ផ្ទះល្វែង មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី បានឲ្យដឹងថា ការចោទប្រកាន់​របស់​អ្នកម៉ៅការ​ឈ្មោះ លាស់ វូ​ឌី មិន​ពិតប្រាកដ​ទេ ផ្ទុយទៅវិញ​ការបញ្ចប់​កិច្ចសន្យា រវាង​លោក និង​អ្នកម៉ៅការ ដោយសារ​អ្នកម៉ៅការ សាងសង់​សំណង់​មិន​អាច​ទទួលយកបាន ហើយ​ការសាងសង់​សំណង់​មាន​ការ​យឺត​យាវ ចំណែក​សាច់ប្រាក់​ដែល​អ្នកម៉ៅការ​ដកយក និង​លទ្ធផល​សំណង់​ដែល​សាងសង់​បាន មានទុល្យ​ភាព​គ្នា បើសិនជា​លើស ឬ ខ្វះ មាន​ចំន​នួន​បន្តិច​បន្ទួច​តែប៉ុណ្ណោះ​។​
    
កម្មករសំណង់ ដែល​បាន​ធ្វើ​ការសាងសង់​តាំង​ពី​អ្នកម៉ៅការ​មុន រហូតដល់​ពេល​នេះ បានបញ្ជាក់​ថា ចំពោះ​តម្លៃ ឬ​សាច់ប្រាក់​ដែល​លោក​អ្នកម៉ៅកា​រដក រវាង​ម្ចាស់​សំណង់ ពួកគាត់​មិនដឹង​ទេ ក៏ប៉ុន្តែ​សំណង់​គិត​ត្រឹម អ្នកម៉ៅការ​ចាស់ មិនទាន់បាន ៥០%​ទេ ហើយ​ពួកគាត់​សាងសង់​បន្ត​រហូត​ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​៨០%​ទៅ​៩០%​ហើយ​។ ពួកគាត់​បាន​បន្តថា កាល​ពី​អ្នកម៉ៅការ​ចាស់ សម្ភារៈ​សំណង់​មិន​គ្រប់គ្រាន់ ធ្វើឲ្យ​ពួក​ទំ នេរមិន មានការ ងារ​ធ្វើ  ហើយ​ពួកគាត់​ខ្ចី​ប្រាក់​សម្រាប់​ហូបចុក​ប្រចាំថ្ងៃ ក៏​មិន​បាន​គ្រប់គ្រាន់​ដែរ​។​
   
ជុំវិញ​ករណី​ខាងលើ​នេះ លោក លាស់ វូ​ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​បច្ចុប្បន្ន ផ្ទះ​លេខៈ ១៧០២ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ជា​អ្នកម៉ៅការ សំណង់​ឲ្យ​លោក តាំង នី បានឲ្យដឹងតា​មទូរស័​ព្ទ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នេះ​ថា លោក តាំង នី ពិតជា​ជំពាក់​លុយ​ថ្លៃ​សាងសង់​ចំនួន​៨​ម៉ឺន​ដុល្លា ពិតប្រាកដ​មែន​។ លោក​បាន​បន្តថា ការបញ្ឈប់​មិន​ឲ្យ​លោក​ម៉ៅការ​សាងសង់​បន្ត​នោះ លោក​មិន បាន ដឹ ង​ទេ គ្រាន់តែ​ថ្ងៃមួយ​ដល់​ដំណាក់កាល​ដែល​លោក​ត្រូវ​ដក​លុយ​ក្រោយ​ការងារ​រួចហើយ ដើម្បី​ទិញ​សម្ភារៈ​សំណង់ និង​បើក​ឲ្យ​ជាង ធ្វើ​ការងារ​សាងសង់​បន្ត ក៏​ប៉ុន្តែ​លោក​ខ​ល​ទៅ​លោក តាំង នី មួយអាទិត្យ គាត់​មិន លើក​ទូរ ស័ព្ទ ទេ  បន្ទាប់មក​លោក​ក៏​បាន​មក​ខេត្ត​រតនគិរី​ថ្ងៃទី​២៣ ស្រាប់តែ​ឃើញ​គេ​បិត​លិខិត​រក្សា​ការពារ មិន​ឲ្យ​លោក​ចូល​សាងសង់​បន្ត​ទេ ដោយ​មិន​មាន​ការជូន​ដំណឹង ឬ​មាន​ដំណោះស្រាយ​ណាមួយ​នោះទេ​។

លោក​បញ្ជាក់ទៀតថា ចំពោះ​លោក តាំង នី ថា​លោក​សាងសង់​សំណង់​មិន​អាច​ទទួលយកបាន សាងសង់​មាន​ការ​យឺត​យាវ និង​ការដក​ប្រាក់ ទុល្យ​ភាព​និង​សំណង់​នោះ លោក​សុំ​មិន​និយាយ លោក​ជឿជាក់​លើ​ច្បាប់ លើ​តុលាការ ចាំ​ដោះស្រាយ​គ្នា​នៅ​តុលាការ​ចុះ ពីព្រោះ​លោក​មាន​ភស្ដុតាង​គ្រប់គ្រាន់ សម្រាប់​ដោះស្រាយ​គ្នា​នៅ​តុលាការ​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 August, 2019 07:02 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នេះ អាជ្ញាធរ​បាន​បង្ហាញរ​បាយ​ការណ៍​លម្អិត​ហើយ ចំពោះ​ករណី​ឆេះ​អគារ​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ គឺ ការខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
25 August, 2019 06:51 PM
ភ្នំពេញ​៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃទី​២៥ ខែ​សីហា នេះ ថា “​ខ្ញុំ​តែង​ចម្រៀង​ថ្មី​មួយ​បទ​ដើម្បី​អោយស្រប​ជាមួយ​សភាពការណ៍​ថ្មី ។ បទ​នេះ​ក្រុម​ចម្រៀង​គ្រួសារ​នឹង​យក​ទៅ​រៀបចំ​ជាមួយ​ភ្លេង​ដើម្បី​ច្រៀង​កម្សាន្ត ។
24 August, 2019 09:29 AM
ភ្នំពេញ​៖ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ អគ្គិភ័យ​ឆាបឆេះ​អគារ​កម្ពស់​៦​ជាន់​នៃ​រោងចក្រ​ផលិត​ពូក នៅ​ខណ្ឌមានជ័យ មិន​ទាន់​រលត់​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​រយ​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​អន្តរាគមន៍​ករណីនេះ ។​
23 August, 2019 03:24 PM
ខេត្ត​រតនគិរី​៖ លោកនាយ​ប៉ុស្ដិ៍​ច្រករបៀង​មួយកន្លែង គំរាម​ប្ដឹង​អ្នកសារព័ត៌មាន បើសិនជា​ចុះផ្សាយ បន្ទាប់ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ រៀបរាប់​ពី​ប្រាក់ ៤០០​ដុល្លា ត្រូវ​លោក​មេ​ប៉ុស្ដិ៍​យកទៅ​ចែកគ្នា គ្រា​ស្ត្រី​ជនជាតិ​វៀតណាម​ទា​លុយ​វិញ​ប្រមូល​សង​មិន​គ្រប់​។​
23 August, 2019 12:55 PM
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
23 August, 2019 09:36 AM
ភ្នំពេញ​៖ ​នគរបាល​ខណ្ឌ​ទួលគោក បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​លួច​កាត់​ខ្សែកាប​អុបទិច​ទូរស័ព្ទ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦១ ផ្លូវ​២៦៩ ក្រុម​២៧ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវបាន​សមត្ថកិច្ច​ឃាត់​ហើយ នា​ថ្ងៃ​ទី​២៣ ខែ​សីហា វេលា​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ នេះ​។​
22 August, 2019 12:41 PM
ភ្នំពេញ​៖ ​ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលា​ឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ជា​ផ្លូវកា​រហើយ សម្រាប់​ខេត្ត​ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ។
22 August, 2019 10:24 AM
ភ្នំពេញ​៖ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ ប្រកាស​ក្នុង​សវនាការ ថា សាលក្រម​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង បក្ខពួក​៣​នាក់ ករណី​សម្លាប់​ស្រី​កំណាន់ នាង ចេវ សុ​វឌ្ឍនា ត្រូវ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដោយ​មិន​កំណត់​ពេលវេលា​ច្បាស់លាស់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact